ពិតជាឆុតណាស់! ទម្រង់នៃច្រមុះរបស់លោកអ្នក បង្ហាញយ៉ាងច្បាស់ពី សមត្ថភាព និងបុគ្គលិកលក្ខណៈ តាមក្បូនអ៊ឺរ៉ុប មិនមើលប្រាកដជាស្តាយក្រោយ!

ផ្នែកដែលគួរឱ្យកត់សម្គាល់ជាងគេបំផុតនៃមុខរបស់មនុស្សយើងពិតណាស់គឺច្រមុះ។ ជាការពិតច្រមុះអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សយើងបាន។ រូបរាងច្រមុះរបស់អ្នកមានទំនាក់ទំនងផ្ទាល់ជាមួយបុគ្គលិកលក្ខណៈរបស់អ្នក។ ចូរអានបន្តនៅអត្ថបទខាងក្រោមដើម្បីស្វែងយល់បន្ថែម៖

១. ច្រមុះធំ ៖ អ្នកពោរពេញទៅដោយអំណាច ហើយអំណាចជំរុញភាពជាអ្នកដឹកនាំរបស់អ្នក។ អ្នកគឺជាមនុស្សលេចធ្លោមួយ និងចូលចិត្តធ្វើរឿងអ្វីតាមវិធីរបស់អ្នក ហើយអ្នកជាមនុស្សមានគោលបំណងខ្ពស់។

Big Nose

២. ច្រមុះតូច ៖ អ្នកគឺជាមនុស្សមានភាពច្នៃប្រឌិតខ្ពស់ហើយអ្នកចូលចិត្តធ្វើការសហការមួយសមាជិកក្រុមរបស់អ្នក។ អ្នកមិនមានបញ្ហាក្នុងការធ្វើការងារច្រំដែលនិងជាប្រព័ន្ធទេ ព្រោះអ្នកកំពុងធ្វើការយ៉ាងសកម្ម។ ជួនកាលអ្នកមានអារម្មណ៍ខឹងប៉ុន្តែអត់ធ្មត់។

Small Nose

៣. ច្រមុះវែង ៖ អ្ននកមានមហិច្ឆតាខ្ពស់ ហើយអ្នកមានអាជីវកម្មផ្ទាល់ខ្លួនមានដំណើរការល្អ។ អ្នកកំពុងដឹកនាំយ៉ាងខ្លាំងខ្លា។

Long Nose

៤. ទំរង់ច្រមុះសងខាងប៉ោង ៖ អ្នកឆ្លាតហើយអ្នកតែងតែរកវិធីថ្មីក្នុងការដោះស្រាយបញ្ហា។ អ្នកមិនអនុញ្ញាតឱ្យអារម្មណ៍របស់អ្នកមានឥទ្ធិពលលើអ្នកទេ។ អ្នកសម្តែងអារម្មណ៍ទូលំទូលាយនិងមានភាពទាក់ទាញ។

Nubian Nose


៥. ទំរង់ច្រមុះតូចហើយស្រួច  ៖ ប្រសិនបើអ្នកមានច្រមុះស្រួចនោះអ្នកពិតជាសប្បាយរីករាយណាស់ហើយអ្នកតែងតែចង់រីករាយនឹងជីវិតរបស់អ្នក។

Wavy Nose

៦. ច្រមុះរាងធំមានក្តោង ៖ អ្នកគឺជាអ្នកដឹកនាំដ៏អស្ចារ្យនិងមានការរៀបចំយ៉ាងល្អនៅក្នុងជីវិតរបស់អ្នក។ អ្នកមានបុគ្គលិកលក្ខណៈល្អនិងឆ្លាតវៃហើយមានមហិច្ឆតា។

Roman Nose

៧. ស្រមុះស្រួចកោងឡើងលើ ៖ អ្នកគឺជាមនុស្សមានភាពវិជ្ជមានក្នុងជីវិត។ អ្នកគាំទ្រអ្នកដទៃហើយអ្នកមានភាពទទួលខុសត្រូវបានយ៉ាងល្អចំពោះខ្លួនអ្នក៕

Turned Up Nose

 

ប្រែសម្រួល៖ បងយក្ស