​ កោះសង្សារ​​គឺជាកោះឋានសួគ៌​រ៉ូមែន​ទិចនៃទឹកដីរបស់ប្រទេសកម្ពុជា!!!

ដូចដែលយើងធ្លាប់បានដឹងមកហើយទឹកដីប្រទេសកម្ពុជាយើងមានកន្លែងស្អាតៗជាច្រើនហើយថ្ងៃនេះ គេហទំព័រ ក្នុងស្រុក នាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីដំបន់មួយស្ថិតនៅ​ប៉ែកនិរតីនៃ​ប្រទេស​កម្ពុជា​ចម្ងាយប្រមាណ​ជា ២៣២ គ.ម កាត់តាម​ខេត្តកំពង់ស្ពឺ អ្នកដំណើរ​នឹង ទៅដល់ទី រួមខេត្តព្រះសីហនុ​ដែលជាមណ្ឌល​សដ្ឋកិច្ច និងជា​ប្រភព​ទេសចរ ដ៏ល្អឯក​របស់កម្ពុជា។​

ក្រុងព្រះសីហនុ ឬហៅ​ម្យ៉ាង​ទៀតថា​កំពង់សោម មាន​តំបន់​ទេសចរណ៍​​ល្អប្លែកៗ ដែល​គួឲ្យទាក់​ទាញជា​ច្រើន ក្នុងនោះ​មាន កោះសង្សារ​​គឺឋានសួគ៌​រ៉ូមែន​ទិចយើង​មិនអាច​រំលងបាន ។

61506164_1054607838067354_2532332474571161600_n

ស្ថិត​នៅប្រជុំ​កោះរ៉ុង ភាគ​និរតីនៃ​តំបន់ឆ្នេរ​សមុទ្រកម្ពុជា ទេសភាព​ខ្សាច់​សក្បុស​ហ៊ុមព័ទ្ធ​ផ្ទះឈើ​ប្រក់ស្បូវប្រណីត បាន​ក្លាយ​ជាឋានសួគ៌​ពិតរបស់​​ភ្ញៀវទេសចរ​នោះគឺជារមណីយដ្ឋាន កោះសង្សារ ដែលផ្សារ​ភ្ជាប់នឹង​គម្រោង​អភិរក្ស​ធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ។

កោះសង្សារ​ដែលស្ថិត​នៅបណ្ដុំកោះរ៉ុង មាន​រមណីយដ្ឋាន​ដែល មាន​វីឡា​ឈើប្រណីត ២៧​ខ្នងស្វាគមន៍​ភ្ញៀវមកកំសាន្ត។ ខុសពី​ឆ្នេរសមុទ្រ​ដែល មានមនុស្ស​​ម្នាកក​កុញ នៅទីនេះ ហ្វូង​មច្ឆជាតិ​ហែល​ឆ្វែលឆ្វាត់ លោត​ផុតពី​ទឹកសមុទ្រ​ពណ៌ខៀវ​ថ្លាឆ្វង់ ខណៈ​បក្សា​បក្សី​សំចត​កាយ​នៅលើ​មែក​ដើម​កោង​កាង​យ៉ាង​ក្លាហាន។

61465211_1054607918067346_7535813497163087872_n

ទិដ្ឋភាព​ទាំងនោះ​គឺជាលទ្ធផល​នៃគម្រោង​អភិរក្ស​របស់កោះ​សង្សារ ដែលធ្វើឲ្យរមណីយដ្ឋាន នេះមានស្ដង់ ដារខុស ពីកន្លែង​កម្សាន្ត​ទូទៅ។

ស្ថិត​នៅចម្ងាយ​២៩គីឡូម៉ែត្រ​ពីកំពង់ផែ​ខេត្តព្រះសីហនុ រមណីយដ្ឋាន​​កោះ​ទាំង២​នេះ​មាន​បុគ្គលិក​ផ្ទះ​បាយ អ្នកច្នៃម៉ូដ អគារ និង​មគ្គុទ្ទេសក៍​សុទ្ធ​តែ​លំដាប់​ផ្កាយ។ ភ្ញៀវ​ដែល​ប្រាថ្នា​មក​កម្សាន្ត​នៅទីនេះ​អាចធ្វើ​ដំណើរ​តាមទូក ឬ ក៏ឧទ្ធម្ភាគ ចក្រក៏បាន។

61385721_1054607644734040_2963732630597533696_n (1)

61296991_1054607784734026_6109400728688656384_n


61284899_1054607764734028_9206806073116196864_n

61210329_1054607741400697_1333702016739835904_n

60968171_1054607804734024_6941606425323896832_n

60965422_1054607711400700_8132270053828591616_n

60920661_1054607668067371_2362079872173473792_n

60867778_1054607691400702_3776514419240992768_n

60865333_1054607884734016_3122972086444752896_n

60342838_1054607951400676_4594096143075377152_n

ព័ត៌មាន​បន្ថែម​ពី​កោះ​សង្សារ​មាននៅ www.songsaa.com

ប្រភពវីដេអូ៖ YouTube Cambodia Football Explorer