គេរិះគន់ថាខ្ញុំប្រើរបស់ប្រេនៗ ​អ្នកនិយាយហ្នឹងគឺច្រណែន បើមិនចឹងគឺដឹងរឿងមិនច្បាស់!

ជឿថាសម័យបច្ចុប្បន្នទំនោរទៅលើការប្រើសម្ភារៈនិយម ​ស្ទើរតែបានក្លាយទៅជាជំងឺឆ្លងទៅហើយ ​ដោយម្នាក់ៗយល់ថាពាក្យប្រេនគឺជាពាក្យទាន់សម័យ ​ប្រើដើម្បីបង្អួតគេ ហើយការប្រើប្រេននឹងធ្វើឱ្យអ្នកឡូយឆាយ  High  និងធ្វើឱ្យគ្រប់គ្នាកោតសរសើរ ទាំង​នេះគឺជាគំនិតអ្នក ​Fake  Brand  តែប៉ុណ្ណោះ។

មុននឹងប្រើប្រេនអ្នកត្រូវដឹងថា​​តើអ្នកមានការងារធ្វើហើយឬនៅ ​ឬក៏នៅសិក្សា? ​អ្នកចាយលុយខ្លួនឯង ​ឬក៏នៅលើកដៃសុំម៉ាក់ប៉ានោះទេ? បើនៅចាយលុយអ្នកផ្ទះទេ  ប្រើរបស់ល្មមៗទៅ ​ចាយឱ្យសមនឹងទឹកប្រាក់ដែលអ្នកមានទៅ  កុំឃើញដំរីជុះប្រឹងជុះតាមដំរីនោះ។

តែសម្រាប់មនុស្សមួយចំនួនដែលគេប្រើរបស់ប្រេន ដោយការប្រើសមត្ថភាព និងលុយខ្លួនឯង ​អ្នកត្រូវដឹងថា ​គេគឺមានហេតុផល  ហើយការចំណាយលើរបស់ប្រេនដោយការពិចារណាគឺជាអ្នកដែលស្គាល់តម្លៃរបស់ប្រេនពិតប្រាកដ។ ការប្រើរបស់ប្រេនដូចជា  កាបូប ​ខោអាវ ទឹកអប់...ល. ​គឺភាគច្រើនជាតម្រូវការដ៏ចាំបាច់សម្រាប់អ្នកដែលមានកម្រិតធ្វើការថ្នាក់ខ្ពស់ ​ដែលត្រូវការតុបតែងស្លៀកពាក់ឱ្យបានសមរម្យ ​និងចូលក្នុងសង្គម កុំឱ្យគេដៀល ​ឬមើលងាយថា ​ឋានៈប៉ុណ្ណឹងដែរ ​ប្រាក់ខែប៉ុណ្ណឹងដែរធ្វើខ្លួនមិនច្រលំនឹងគេ។ ​ហើយអ្វីដែលសំខាន់ ​ការប្រើរបស់ប្រេន គឺមានគុណភាពល្អ​​ប្រើមួយដឹងមួយ ​របស់តែមួយតម្លៃរាងថ្លៃក៏ពិតមែនតែអាចឱ្យអ្នកប្រើបានរាប់ឆ្នាំ​ ពោលការប្រើរបស់ប្រេនក៏ជាកត្តាមួយដែលជួយសន្សំសំចៃប្រាក់ខែរបស់អ្នកផងដែរ។

ដូច្នេះមុននឹងនឹងរិះគន់អ្នកដទៃថាប្រើប្រេនៗ ​អ្នកត្រូវសម្លឹងទៅលើជីវភាព តំណែងការងារក្នុងក្រុមហ៊ុន និងក្នុងសង្គម ​ព្រោះការប្រើប្រេនមិនសុទ្ធតែដើម្បីបង្អួតអ្នកដទៃឡើយ ​នោះគឺជាការសម្របខ្លួននៅក្នុងសង្គមឱ្យស័ក្តិសមតែប៉ុណ្ណោះ ហើយអ្នកដែលរិះគន់គេគឺមានកត្តាតែ២នោះទេ ​ទី១ ​គឺច្រណែនគេធ្វើមិនបានដូចគេ ​ទី២មិនដឹងរឿងពិតថាគេប្រើប្រេនដើម្បីអ្វីតែប៉ុណ្ណោះ អ្វីដែលសំខាន់ប្រេន ​ឬមិនប្រេនគឺជាលុយរបស់គេ ​កុំឱ្យតែប្រេនដោយសារតែលុយម៉ាក់ប៉ា ​ឬអ្នកដទៃនោះប្រេនរបស់អ្នក ​គឺជាប្រេនដ៏អន់បំផុត៕

(សុំអភ័យទោសចំពោះពាក្យលើសលស់)


រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

រូបភាព៖  សុំអភ័យទោស នេះគ្រាន់តែជារូបតំណាងតែប៉ុណ្ណោះ

61015420_1562623457202119_8361679345328062464_n

62366389_1576518619145936_2910082171173601280_n