មនុស្សប្រុសអាចយកប្រពន្ធក្មេង ចរិតឡិឡក់ លេងសើចច្រើនបាន តែមនុស្សស្រី មិនអាចយកប្ដីចរិតក្មេងស្ទាវ ឡិឡក់ មិនចេះគិតអីបាននោះឡើយ

មនុស្សប្រុស ប្រាកជាសសរទ្រូង ជាបង្គោលរបស់គ្រួសារ ដូច្នេះ គាត់ត្រូវតែរឹងមាំ នឹងធឹង និងអាចឱ្យអ្នកក្នុងបន្ទុកគ្រួសារ ពឹងពាក់ជាមុខជាមាត់បាន គាត់ក៏អាចយកប្រពន្ធក្មេងខ្ចី មានចរិតឡិឡក់ លេងសើចច្រើន ព្រោះយ៉ាងណា ក៏គាត់ជាប្ដី អាចរ៉ាប់រងនូវការចិញ្ចឹម បីបាច់ថែរក្សាប្រពន្ធក្មេងខ្ចីនេះបានហើយ។ ម្យ៉ាងវិញទៀត ប្រពន្ធដែលចរិតក្មេង ឡិឡក់ ក៏អាចជាផ្នែកមួយនៃជីវិតរបស់ប្ដីបានដែរ គាត់នៅតែអាចដាំបាយ ធ្វើម្ហូប រៀបចំផ្ទះសម្បែង ព្រោះមនុស្សស្រី បើកាលណាមានប្ដី រៀបការមានគ្រួសារហើយនោះ ទោះឡិឡក់យ៉ាងណា ក៏នាងអាចធ្វើនូវកិច្ចការអស់ទាំងនេះបានដែរ។

101039983_3171003446458896_5858332746044145664_o

ប៉ុន្តែជាក់ស្ដែង មនុស្សស្រី មិនថានៅក្មេង ឬឈានដល់វ័យចាស់ទុំយ៉ាងណាទេ ក៏មិនគួរយកប្ដីចរិតក្មេងស្ទាវ ចរិតឡិឡក់ មកធ្វើជាដៃគូរួមដំណើរជីវិតបានដែរ ព្រោះមនុស្សប្រុស បើកាលណាចរិតស្ទាវ ឡិឡក់ មិនចេះគិតអីហើយនោះ គឺមានតែនាំបញ្ហា ក្លាយជាបន្ទុក ដល់ប្រពន្ធតែប៉ុណ្ណោះ យកប្ដីក្មេង ចរិតស្ទាវ មិនខុសអីពីការចិញ្ចឹមកូននោះទេ ត្រូវប្រដៅសព្វគ្រប់បែបយ៉ាង ពិបាកជាងចិញ្ចឹមកូនទៅទៀត បើជាកូនគ្រាន់កូនស្ដាប់ខ្លះ ព្រោះម៉ែ និងកូន តែបើជាប្ដីប្រពន្ធ គឺមិនងាយនោះឡើយ ព្រោះគេគិតថា ទោះយ៉ាងណា គេជាប្ដី យើងជាប្រពន្ធ ទោះរកចិញ្ចឹមគេ ក៏មិនអាចប្រដៅគេបានដែរ។

101404326_920371478403550_6393634496037519360_n


មនុស្សស្រីត្រូវចាំ បើអ្នកយកប្ដីចរិតក្មេង គឺដូចសន្សំកម្មឱ្យខ្លួនឯងអ៊ីចឹង បើក្មេងរូបសម្រស់ តែចិត្តគំនិតចាស់ទុំ ចេះគិតគូរ អ្នកនឹងសំណាង តែបើបានប្ដីចរិតក្មេង ចិត្តគំនិតក៏ក្មេងខ្ចី មិនចេះគិតអីសោះនោះ អ្នកគួរតែនៅម្នាក់ឯងវិញល្អជាង កុំនាំទុក្ខមកឱ្យខ្លួនឯងអី ទុក្ខ និងគ្រោះ គឺនាំឱ្យខ្លួនវេទនាមួយជីវិត៕

E250aa9c46ac28b5c75c59e58961b97581495e42

អត្ថបទ ៖​ ភី អេក

ក្នុងស្រុករក្សាសិទ្ធ