១០ចំណុច!ដើម្បីកាត់បន្ថយ អារម្មណ៍អន់ចិត្ត!

ជំងឺអន់ចិត្ត ជំងឺតូចចិត្ត រមែងកើតឡើង លើមនុស្សណាដែលមិនសូវឱ្យតម្លៃ ឬឱ្យភាពសំខាន់ដល់ខ្លួនឯង នៅពេលដែលអ្នកគិត និងព្យាយាមយក ឬខ្វល់តែចិត្តអ្នកដទៃពេក វាជាហេតុនាំឱ្យអ្នកកើតមានជំងឺអន់ចិត្តនឹងគេរឹតតែខ្លាំង។

យ៉ាងណាវិញ ខាងក្រោមនេះ ជាវិធីខ្លះៗ ដើម្បីជួយកាត់បន្ថយនូវអារម្មណ៍អន់ចិត្ត​ ជំងឺតូចចិត្តរបស់អ្នក ៖

96017570_3153364194889488_8084501655195746304_o

១. កុំចេះតែគិតផ្ដេសផ្ដាសម្នាក់ឯង

២. កុំចេះតែខ្វល់ពីភាពព្រងើយកន្តើយរបស់គេខ្លាំងពេក

៣. កុំខ្វល់ពីការមិនយកចិត្តទុកដាក់របស់គេខ្លាំងពេក

៤. កុំចេះតែយកសម្ដីរបស់គេ មកទុកចិត្តគំនិតខ្លួនឯង

៥. កុំចេះតែចង់ហួងហែង ហើយព្យាយាមបិទសិទ្ធគេ


៦. កុំចេះតែព្យាយាមទាមទារ ចង់ឱ្យគេផ្គាប់តម្រូវចិត្តយើង

៧. កុំចេះតែចំណាយពេលរង់ចាំគេ រហូតដល់ភ្លេចកិច្ចការងារខ្លួនឯង

៨. កុំសន្សំចិត្តច្រណែននឹងអ្នកដទៃ

៩. កុំចេះតែទើស ហើយចាំតែចាប់កំហុសគេ

១០. ចូរយកពេលមកមើលថែផ្លូវចិត្តខ្លួនឯង ចំណាយពេលធ្វើអ្វីៗដើម្បីខ្លួនឯង រៀនរស់នៅជាមួយខ្លួនឯង ល្អជាងប្រើអារម្មណ៍ សន្សំមនោសញ្ចេតនា ផ្ដោតតែទៅលើអ្នកដទៃ វាមិនមែនជារឿងល្អ ធ្វើឱ្យយើងមានក្ដីសុខនោះឡើយ៕

95271264_3145898072302767_1199758595416129536_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក