ពិធីរៀបការត្រូវតាមក្បួនច្បាប់ខ្មែរ ​​អំបោះចងដៃត្រូវតែពណ៌ស ឬលឿង មិនមែនពណ៌ក្រហម​ ឬនីឡុងនោះទេ

ពិធីមង្គលការ ​គឺជាពិធីដល់ពិសេសមួយសម្រាប់គូស្វាមីភរិយាថ្មី ដែលត្រូវតែប្រតិបត្តិទៅតាមប្រពៃណី ​ទំនៀមទំលាប់ និងក្បួនច្បាប់ខ្មែរឱ្យបានភ្ជាប់ផ្ជួនទៅតាមពិធីនីមួយៗ។

ដោយក្នុងនោះពិធីសែនចងដៃ ​គឺជាពិធីមួយក្នុងចំណោមពិធីជាច្រើននៅក្នុងមង្គលការ ​ដែលមានមនុស្សមួយចំនួនបានប្រើប្រាស់ពណ៌អំបោះខុសពីទំនៀមទំលាប់ខ្មែរ។

អំបោះចងដៃ ជារបស់ដ៏តូចបំផុត ហើយក៏សំខាន់បំផុតរបស់ខ្មែរក្នុងពិធីមង្គល ក៏អាចនឹងបាត់ថែមិនគង់ព្រោះភ្លេចភ្លាំង ពេលហៅមកវិញហាក់ឆ្ងល់ រហូតសួរថា បងខ្ញុំអ្នកសាមញ្ញ គ្មានយសអំនាច ប្រើបានទេព្រោះឃើញតែកូនអ្នកធំប្រើ អំបោះមាស លឿងនោះ ។ 

បើអភិសេកជាកូនមាតានាគ និង ព្រះថោង ទោះជានរណាឋានៈប៉ុណ្ណាក៏អាចទទួលប្រើមរតក កេរម៉ែបានដូចគ្នា។

បើយើងមិនគាស់កកាយមរតកដើមមកវិញ វានឹងស្ងាត់បាត់ស្រមោល រហូតប្រើអំបោះឡែនលីឡុងក្រហមហុងស៊ុងតផៅ ភ្លេចមរតកមេជ័យហើយ។

77bf613e63b5524b32838b0e4444c719566169e8

ជាការពិតណាស់ អំបោះគួចចំណងដៃ (អំបោះចងដៃ) ក្នុងក្បួនបុរាណនៃមនុស្សខ្មែរ អំបោះសម្រាប់ចងដៃមាន បីប្រភេទសម្រាប់កិច្ចមង្គលគឺ អំបោះឆៅសសុទ្ធ អំបោះឆៅហូតក្រមួនសុទ្ធ និងអំបោះឆៅស ជ្រលក់ម្សៅរមៀត។

ចំពោះពិធីមង្គលការ ខ្មែរនិយមយកអំបោះឆៅទៅហូតក្រមួនសុទ្ធ ខ្លះជ្រលក់ម្សៅរមៀតហើយហូតទៀនក្រមួន។

ដោយអំបោះនៅក្នុងទំនៀមខ្មែរក៏មានអត្ថន័យ ៣ ពិសេសផងដែរ ដូចជា៖


-អំបោះឆៅ សស្អាតមិនជាប់មន្ទិល

-ទៀនក្រមួន ភាពស្អិតរមួតដូចទឹកឃ្មុំ

-ម្សៅរមៀត ពណ៌តំណាងមាសលឿងឆ្អៅ (ទ្រព្យសម្បត្តិ មាសប្រាក់កែវកង)

Img_8979 1 2

ចំណាំ៖ ​ទំនៀមទំលាប់ខ្មែរមិនប្រើអំបោះធ្វើពីនីឡុង ឬជ្រលក់ពណ៌ក្រហមដូចចិននោះទេ៕

ដកស្រង់ពី៖ យសោធរ បុត្រ

60327949_10155972970440124_655153581187399680_o

E19ea2e19f86e19e94e19f84e19f87e19e85e19e84e19e8ae19f83e19e94e19f82e19e94e19e81e19f92e19e98e19f82e19e9ae19ea2e19f86e19e94e19f84e19f87e19e86e19f85e19e9ae19f89e19ebce19e8fe19e80e19f92e19e9a

80066341_2443358242578979_7830259056064331776_o

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក