ស្គាល់ទេម្ចាស់វីដេអូធ្វើម្ហូបបែបស្រុកស្រែ និងប្រើជីវិតបែបជនបទម្នាក់នេះ? ​ឃើញស្រែៗចឹងទេតែលុយក្រាស់ក្រាលគេងបាន (មានវីដេអូ)

សម្រាប់អ្នកដែលឧស្សាហ៍មើលវីដេអូធ្វើម្ហូប ​ប្រហែលជាមានមនុស្សមិនតិចអ្នកនោះទេ ​ស្គាល់ស្រីស្អាតធ្វើម្ហូបបែបស្រុកស្រែ  បោះបោចដំណាំក្បែរផ្ទះ  ច្នៃធ្វើម្ហូបឆ្ងាញ់ៗមើលទៅបែកភ្នែកមែនទែន ម្នាក់នេះ​។

បើមើលតែតាមវីដេអូ ​អ្នកប្រហែលជាគិតថានាងជាស្រីស្រុកស្រែក្រីក្រ ​តែការពិតអ្វីដែលអ្នកនឹកស្មានមិនដល់ នាងត្រូវបានគេដឹងថាជាអ្នកដែលមានទ្រព្យសម្បត្តិមួយរូបនៅក្នុងប្រទេសចិន មានឈ្មោះថា Li Ziqi ។

Maxresdefault

Li Ziqi ត្រូវបានគេដឹងថាកើតនៅក្នុងឆ្នាំ ១៩៩០ ក្នុងគ្រួសារក្រីក្រមួយនៃខេត្តស៊ីឈួនប្រទេសចិន និងរស់តែជាមយយលោកយាយ ​ដោយសារតែឪពុកម្តាយនាងបានលែងលះគ្នា និងបោះបង់នាងចោលតាំងពីនាងនៅតូចឯណោះ។ ដោយសារតែជីវភាព នៅពេលដែលនាងមានអាយុ ១៤ឆ្នាំ  ទាំងមិនបានសិក្សាជ្រៅជ្រះ  Li Ziqi បានចេញមកធ្វើការនៅទីក្រុងជាមួយការងារបានត្រឹមតែកម្មករ និងអ្នកបម្រើគេប៉ុណ្ណោះជាមួយនឹងការរស់នៅលំបាកលំបិន។

5df09364a310cf3e97ab222e

តែក្រោយមក ជីវិតនាងក៏បានផ្លាស់ប្តូរនៅក្នុងឆ្នាំ ​២០១២ ក្រោយពីលោកយាយរបស់នាងបានធ្លាក់ខ្លួនឈឺ នាងក៏ត្រលប់មកស្រុកកំណើតវិញមើលថែលោកយាយ ​រួចក៏បែកគំនិតថតវីដេអូជាអាជីពប្រចាំថ្ងៃ ​ពោលគឺបានថែលោកយាយផង បាននៅផ្ទះផង និងស្វែងរកប្រាក់ចំណូលតាមវីដេអូទាំងអស់នោះទៀត។

វីដេអូរបស់ Ziqi ត្រូវបានមនុស្សគ្រប់គ្នាទូទាំងពីភពលោកចូលចិត្តទស្សនា ​ព្រោះវីដេអូនាងទាំងអស់សុទ្ធតែជាវីដេអូនិយាយពិជិវភាពរស់នៅបែបជនបទ ​ស្រុកស្រែចំការ មានទាំងការដាំដំណាំ ​ប្រមូលផល  ចិញ្ចឹមសត្វ ធ្វើការងារសិប្បកម្មដោយដៃ ថែមទាំងការច្នៃមុខម្ហូបជាមួយនឹងគ្រឿងទេស ដំណាំបន្លែ និងសាច់សត្វដែលមានស្រាប់នៅក្បែរផ្ទះនាងផងដែរ គ្រាន់តែចូលទស្សនាក៏ធ្វើឱ្យអ្នកមើលមានអារម្មណ៍ស្រស់ស្រាយដែរ។

ELY8j8DUEAIk7IA


Ziqi បាននិយាយថាមូលហេតុដែលធ្វើឱ្យនាងបែកគំនិតផលិតវីដេអូនេះ  ព្រោះនាងយល់ថាមនុស្សស្ទើរតែគ្រប់គ្នាបច្ចុប្បន្នប្រាកដជាមានការងារធ្វើច្រើន អារម្មណ៍កាន់តែស្ត្រេស ស្មុគស្មាញ  ហើយវីដេអូបែបស្រុកស្រែធម្មជាតិបែបនេះនឹងធ្វើឱ្យគ្រប់គ្នាបានបន្ធូរភាពតានតឹង ​ម្យ៉ាងវិញទៀតវីដេអូដែលផលិតពីការដាំដំណាំ និងចិញ្ចឹមសត្វ នាងចង់បង្ហាញដល់ក្មេងៗឱ្យដឹងថា ម្ហូបអាហារ និងរបស់ដែលខ្លួនឯងមានសព្វថ្ងៃបានមកពីណា ​ធ្វើយ៉ាងណាទើបបានសមិទ្ធផលនោះ ​ដើម្បីឱ្យក្មេងៗយល់ពីការលំបាកក្នុងការងារនីមួយៗ  ជាពិសេសកុំឱ្យខ្ជះខ្ជាយអ្វីដែលខ្លួនមាន។

EOtpbglU0AEYfS1

គួរឱ្យដឹងផងដែរថា  រាល់វីដេអូរបស់ Li Ziqi មានអ្នកចូលទស្សនារាប់លាន ​និងមានអ្នក ​Subscribed  ដល់ទៅ ជាង ​៨០លាន ដោយចំណូលរបស់នាង ​ធ្វើឱ្យនាងមានទ្រព្យសម្បត្តិសរុបពេលបច្ចុប្បន្នដល់ទៅជាង ៨.៧លានដុល្លារអាមេរិក ហើយនាងថែមទាំងក្លាយទៅជាម្ចាស់ហាងទំនិញមួយធ្វើឱ្យដៃផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

1559244246_maxresdefault 780x405

033537900_1558620586 Li_Ziqi2

Maxresdefault 1

Unnamed

ELY8j8EUUAAMdHP