ម្នាក់ៗ​ចំណាំ​ហៅ​ថា ‘អា​ក្លូ’ តើ​ដឹង​អត់​គាត់​មាន​អាយុ ៣៨ ឆ្នាំ​ហើយ ខណៈ​ទ្រព្យសម្បត្តិ​ខ្ទង់​លាន​ដុល្លារ​ឯ​ណោះ

វីដេអូ​ត្លុក​កំប្លែង​ខ្លីៗ​ជា​ច្រើន​របស់​លោក Osita Iheme ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន​នៅ​ក្នុង​ស្រុក បាន​យក​មក​ច្នៃ​បញ្ចូល​សំឡេង បង្កើត​បាន​ជា​ភាព​អស់​សំណើច​សឹង​តែ​គ្រប់​វីដេអូ តាម​រយៈ​សកម្មភាព​និង​ការ​បិនសម្តែង គួប​ផ្សំ​ក្រុម​អ្នក​បញ្ចូល​សំឡេង​ជា​ភាសាខ្មែរ​ក៏​ប្រសព្វ​ថែម​ទៀត​នោះ។

Photo_2019 11 05_11 51 42

Ositaiheme Lifetimeaward 127d

បុរស​តឿ​ដែល​គ្រប់​គ្នា​រមែង​ហៅ​ថា 'អា​ក្លូ' តាម​ពិត​លោក​ជា​តារា​សម្តែង​អាជីព​មួយ​រូប​របស់​ប្រទេស​នីហ្សេរីយ៉ា ដែល​ទូទាំង​សកលលោក​គេ​ហៅ​រហ័ស​នាម​លោក​ថា 'Pawpaw' ដែល​ក្រៅ​ពី​អាជីព​ជា​តារា​កំប្លែង ទៀត​សោត​ក៏​ដូច​ជា​អ្នក​និយាយ​បំផុស​លើក​ទឹកចិត្ត​មួយរូប សហគ្រិន និង​អ្នក​បម្រើ​ការ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​ទៀត​ផង។

Osita Iheme Birthday

Osita Iheme A.k.a Pawpaw Biography Career Movies Net Worth And More

Osita Iheme


លោក​កើត​នៅ​ថ្ងៃ​ទី ២០ កុម្ភៈ ឆ្នាំ ១៩៨២ នៅ​ទីក្រុង Mbaitoli ប្រទេស​នីហ្សេរីយ៉ា ដោយ​មក​ទល់​សព្វថ្ងៃ​លោក​ត្រូវ​ឈាន​ចូល​វ័យ ៣៨ ឆ្នាំ នៅ​ឆ្នាំ ២០២០ នេះ​ហើយ។ លោក​បាន​បញ្ចប់​សិក្សា​បរិញ្ញាប័ត្រ​ផ្នែក​សិល្បៈ ហើយ​បាន​ប្រលូក​ក្នុង​វិស័យ​ខ្សែ​ភាពយន្ត​ដំបូង​បង្អស់​នៅ​ឆ្នាំ ២០០១។

Maxresdefault

ELvrywcW4AEatOi

លោក Osita Iheme បាន​ចូលរួម​សម្តែង​មិន​ក្រោម ១៥០ ខ្សែ​ភាពយន្ត​នោះ​ទេ ដោយ​ក្នុង​នោះ​ក៏​មាន​ភាពយន្ត​ល្បីៗ​ដូច​ជា Aki na Ukawa, Jabon, Stubborn Flies, Boys from Holland, Forgive Me Father, The Billionaires ជា​ដើម។

_107711916_46406246 40e7 4b4b 82d4 86c6b7a3642e

បច្ចុប្បន្ន​លោក​ត្រូវ​បាន​រាប់​បញ្ចូល​ជា​តារា​សម្តែង​ដែល​មាន​ទ្រព្យ​ច្រើន​បំផុត​មួយ​រូប​នៅ​ក្នុង​ប្រទេស គឺ​សរុប​ដល់​ទៅ​ខ្ទង់ ៣.៥ លាន​ដុល្លារ​អាមេរិក​ឯ​ណោះ។ នេះ​គិត​ត្រឹម​របាយការណ៍​ឆ្នាំ ២០១៩ ប៉ុណ្ណោះ៕

ប្រភព៖ Austinemedia.com