ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ​ភាព​ដាច់យ៉ៃ​ធ្វើ​ឲ្យ​មនុស្ស​ឆាប់​ចាស់​និង​លែង​ចង់​មាន​ស្នេហា

តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ​អ្នក​នៅ​វ័យ​កណ្ដាល​ស្រករ ២០ ជាង​ដែល​ស្ថិត​ក្នុង​ជីវភាព​លំបាក​ឬ​ដាច់យ៉ៃ​មិន​សូវ​មាន​ថវិកា​ចាយវាយ​គ្រប់គ្រាន់ អាច​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​ការ​កើត​មាន​ជំងឺ​ផ្លូវ​ចិត្ត ការ​ឆាប់​ចាស់​ជាង​វ័យ និង​ការ​លែង​ចង់​មាន​ស្នេហា។

6527469920439179359031963045868026093109248n 1561521341641420820408 15615229798371472742026

6514107720439179092365328008944225452294144n 15615213381551057048888

ប្រភព​ស្រាវជ្រាវ​បាន​ចែក​ដាច់ ២ ប្រភេទ​របស់​មនុស្ស​ដោយឡែក​ពី​គ្នា ដោយ ១) ប្រភេទ​មនុស្ស​មាន​លុយ​ អាចគិត​ចេញ​គ្រប់​យ៉ាង ហើយ​មិន​សូវ​ខ្វាយខ្វល់​ចិត្ត​ច្រើន ផ្ទុយ​ទៅ​វិញ​ជំពូក ២) ប្រភេទ​មនុស្ស​ដែល​ដាច់យ៉ៃ រមែង​ចេះ​តែ​មាន​រឿង​ឈឺ​ក្បាលជាប់​ក្នុង​ខ្លួន ឧស្សាហ៍​ស្រ្តេស​ច្រើន ហើយ​សមត្ថភាព​នៃ​ខួរក្បាល​គឺ​ចុះ​អន់ថយ​ខ្លាំង​បំផុត។

1581777300_2 49_1571238894_1581777336


1581777298_1 51_1571238827_1581777333

ក្នុង​យុគសម័យ​បច្ចុប្បន្ន​ជា​ការ​ពិត​លុយ​មិន​អាច​វាយ​តម្លៃ​ថា​នរណា​ល្អ​ឬ​អាក្រក់​នោះ​ទេ ប៉ុន្តែ​បើ​យើង​អត់​លុយ​ក្នុង​សម័យ​សតវត្ស​ទី ២០ នេះហើយ គឺ​មិន​ខុស​ពី​គ្មាន​អ្វី​គ្រប់​យ៉ាង មិន​ថា​តែ​ការ​ហូប​ចុក តម្រូវ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ សុទ្ធ​សឹង​ចាំ​បាច់​ត្រូវ​ការ​ថវិកា​ចាយវាយទាំង​អស់។

C1200x630_Portofel_gol E1536649857148

ជា​សារ​អប់រំ​មួយ​ដែល​ណែនាំ​ឲ្យ​យុវវ័យ​គ្រប់​រូប​គួរ​ណា​ខិតខំ​ស្រវា​សិក្សា​ជញ្ជក់​យក​ចំណេះ​វិជ្ជា និង​ខិតខំ​ស្វែងរក​ការងារ​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ខ្លួន​ឯង និង​គ្រួសារ ក៏​ដូច​ជា​បន្ថែម​ការ​គិតគូរ​ដល់​សង្គម​ជាតិ ជា​ជាង​ចាយ​ពេលវេលា​យុវវ័យ​ឥត​ប្រយោជន៍​ទៅ​លើ​អំពើ​អបាយមុខ​ឬ​អំពើ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​របស់​ខ្លួន​ឯង៕​

រក្សាសិទ្ធប្រែសម្រួល៖ KnongSrok