ព្រោះតែអតីតធ្លាប់ជួបមនុស្សមិនល្អ ទើបផ្លូវដែលត្រូវដើរបន្ត ត្រូវតែរកមនុស្សដែលល្អមកដើរជាមួយ

អតីតធ្លាប់ខុសឆ្គង ព្រោះតែជ្រើសយកស្នេហាមួយតាមតែអារម្មណ៍មួយឆាវ ទើបធ្វើឱ្យខ្លួនឯងជ្រើសបានមនុស្សមិនល្អ ទទួលយកស្នេហាមួយ ធ្វើឱ្យខូចចិត្ត និងខកបំណង។

អាចថាជាកំហុសឆ្គងមួយដែលធំបំផុត តែក៏ព្រោះតែកំហុសនេះហើយ ដែលធ្វើឱ្យខ្ញុំត្រូវតែរកឱ្យជួប មនុស្សដែលល្អពិតប្រាកដ ត្រូវរកឱ្យបានស្នេហាមួយដែលស្មោះត្រង់ រកឱ្យបានមនុស្សដែលព្រមរួមសុខរួមទុក្ខ រួមដំណើរជីវិតជាមួយរហូតទៅ កាន់ដៃគ្នាលើផ្លូវតែមួយជាមួយគ្នា។

គេថា ស្នេហាពិត មានតែក្នុងភាពយន្តទេ តែសម្រាប់ខ្ញុំ បើទោះជាខ្ញុំធ្លាប់ជួបស្នេហាខកបំណងក៏ដោយ ធ្លាប់ខូចចិត្តដោយសារស្នេហាក៏ដោយ ក៏ខ្ញុំនៅតែជឿជាក់ថា ស្នេហាពិត គឺពិតជាមាន ហើយក៏ជឿថា ខ្លួនឯងនៅតែមានសំណាងបានជួបមនុស្សដែលស្រឡាញ់ខ្ញុំពិតប្រាកដែរ អាចមិនមែនថ្ងៃនេះ មិនមែនថ្ងៃស្អែក តែប្រាកដជាថ្ងៃណាមួយ៕


91999419_2290322964606995_3167853463895801856_n

92273276_2290426081263350_8010229515890458624_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ