បើមិនចង់នាំទុក្ខដាក់ខ្លួន ដាច់ខាតកុំសេពគប់មិត្តរួមការងារដែលមានចរិត ៤ ប្រភេទនេះ

ថ្ងៃនេះ ក្នុងស្រុក សូមបង្ហាញពីប្រភេទនៃចរិតមិត្តរួមការងារទាំង ៤ ដូចខាងក្រោម ដែលអ្នកមិនគួររាប់អានជាដាច់ខាត៖

១.មនុស្សមិនចេះទទួលខុសត្រូវ

នេះជាប្រភេទមិត្តរួមការងារដែលអ្នកមិនគួរសេពគប់ជាមួយនៅក្នុងការិយាល័យឡើយ ដោយសារមនុស្សបែបនេះ តែងតែមានចរិតមួយមិន​ហ៊ាន​ទទួល​យក​ការងារ​ព្រោះ​ខ្លាចក្នុងការ​ទទួល​ខុស​ត្រូវ ហើយ​ចូលចិត្តដាក់​ទំនួល​ខុស​ត្រូវ​ទាំង​អស់​ទៅ​លើ​អ្នក​ដទៃ​ពេល​មាន​បញ្ហា។ ហេតុដូចនេះ អ្នកមិនគួរធ្វើជាមិត្តនឹងមនុស្សទាំងនេះទេ ព្រោះមិនយូរមិនឆាប់ ពួកគេនឹងដាក់ការទទួលខុសត្រូវទាំងអស់នៅលើស្មារបស់អ្នកជាក់ជាមិនខាន។

២.មនុស្សមានចិត្តច្រណែន

មិត្តរួមការងារប្រភេទនេះជាធម្មតាតែងតែមាននៅកន្លែងធ្វើការ។ ដោយភាគច្រើននៃពួកគេជំនួសឱ្យការផ្តោតលើការងារ និងការអភិវឌ្ឍន៍ខ្លួនឯង គឺគ្រាន់តែមើល និងប្រៀបធៀបជាមួយមិត្តរួមការងារដែលជោគជ័យជាងប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត មនុស្សប្រភេទនេះកម្រនឹងសប្បាយចិត្តណាស់ ខណៈពេលដែលឃើញចៅហ្វាយសរសើរបុគ្គលិកដទៃដែលបានសម្រេចសមិទ្ធផលជាក់លាក់នៅកន្លែងធ្វើការ។


៣.មនុស្សមានចរិតខូច

មិត្តរួមការងារប្រភេទនេះ ទោះជាគ្មានគ្រោះថ្នាក់ណាមួយក៏ដោយ ក៏នៅតែមានសារធាតុពិសពុលខ្លាំងខាងផ្លូវចិត្តដែរ។ ដោយជានិច្ចកាលចូលចិត្ត​ត្អូញត្អែរ​ពី​ការងារ​ជា​ប្រចាំ រហូតធ្វើ​ឱ្យ​អ្នក​កាន់​តែ​ធ្លាក់​ទឹក​ចិត្ត និង​មាន​សម្ពាធធ្ងន់ធ្ងរ។ ជាពិសេស ពួកគេបាន​ជះឥទ្ធិពល​ដល់​ស្មារតី​របស់អ្នក ​ជាមួយនឹង​ទិដ្ឋភាព​អវិជ្ជមាន​ក្នុង​ជីវិត ដែល​ធ្វើ​ឱ្យ​អ្នក​បាត់បង់​ជំនឿ ​ក្នុង​ការងារ​បច្ចុប្បន្ន​របស់អ្នក​បន្តិចម្តងៗផងដែរ។

៤.មនុស្សមិនចេះនិយាយថា "Yes"

នេះគឺជាប្រភេទមិត្តរួមការងារដែលមានគ្រោះថ្នាក់បំផុត ហើយមនុស្សទាំងនេះ តែងតែ​និយាយពាក្យ​បង្កាច់បង្ខូច និង​បន្ទោស​អ្នក​ដទៃ​ដើម្បីបង្កជម្លោះគ្រប់ពេល។ អាចដូចជា អ្នកមានកំហុសតិចតួចនៅកន្លែងធ្វើការ ប៉ុន្តែពួកគេបានប្រែក្លាយទៅជារឿងខុសគ្នាទាំងស្រុងជាមួយនឹងការពិតដ៏ធ្ងន់ធ្ងរ។ ហេតុដូច្នោះ បើអ្នកនៅតែការសេពគប់ជាមួយមិត្តរួមការងារប្រភេទនេះ អ្នកនឹងត្រូវបានបោកបញ្ឆោតយ៉ាងងាយស្រួលពីក្រោយខ្នងរបស់អ្នក ហើយនាំមកនូវពាក្យចចាមអារ៉ាមដែលបង្កគ្រោះថ្នាក់ខ្លាំង។

ប្រភព៖ បរទេស