សព្វថ្ងៃនេះ កម្មវិធី Start-up កើតមានច្រើនមែនទែន។

[...] សព្វថ្ងៃនេះ កម្មវិធី Start-up កើតមានច្រើនមែនទែន។ ទៅណា ក៏អាចឃើញអ្នកផ្តួចផ្តើមបង្កើតកម្មវិធីនេះដែរ។ ប៉ុន្តែ កម្រឃើញតែអាប់ (Up) ហើយហ្គូអ៊ីង (Going) បន្តទៅមុខណាស់។

1

ឃើញតែ Startup ហើយ ក៏ដាយ (Die) ។ ពោល Start-up បានតែមួយរយៈពេលខ្លី បាត់មុខតែម្តងក៏មាន។ ក្រុមហ៊ុនធំៗខ្លះ ខំណាស់ ខំផ្សាយយកមុខពីក្រុមអ្នក Start-up ដោយពុំបានជួយលើគម្រោង។ ក្រុមហ៊ុនធំៗល្បីៗខ្លះទៀតបានបោះកញ្ចប់ថវិកាប្រមាណប្រាំពាន់ដុល្លារអីទេ តែតម្រូវឱ្យគ្នាអ្នកផ្តួចផ្តើមគម្រោងហ្នឹង ធ្វើចុះធ្វើឡើងសឹងវិលក្បុង។ ជួនកេងយកក្រេឌីតពីលើទៀត។

បែបនេះឬ ហៅថាជួយអ្នក Startup? រីឯក្រុមយុវជនខ្លះ បានប៉ុណ្ណឹងមក ធ្វើៗទៅ ក៏ខ្វែងគំនិតគ្នា ឈានដល់ចែកផ្លូវត្រឹមពាក់កណ្តាលទីក៏មានទៅទៀត។ តើយើងអាចហៅថា Start-up យ៉ាងម៉េចកើត? គម្រោង Start-up មានច្រើន តែកម្របានជោគជ័យឱ្យពិតប្រាកដណាស់។

គម្រោងខ្លះធ្វើបានល្អហើយ តែក្រោយធ្វើយូរៗទៅ ស្រាប់តែលែងដើរ ដោយសារដាច់ជំនួយ (Fund) គ្មានអ្នកគំាទ្រ ជួយរុញឱ្យដើរបន្តបាន ឬថា គ្មានអ្នកជួយ Kick up ឱ្យហោះឡើង។ ក្រុមហ៊ុនខ្លះទម្លាក់ជំនួយប៉ុណ្ណឹងមក ក៏លែងជ្រោមជ្រែង ខណៈយុវជនដែលផ្តួចផ្តើមគម្រោងនេះ ពុំទាន់ច្បាស់ការណ៍នៅឡើយ។ តើ Start-up យ៉ាងម៉េចកើត បើ Start-up ទៅបាន ទាល់តែមានជំនួញឱ្យជាប់?


ហើយបើបែបហ្នឹង ហៅថា Start-up ដែរ?

ដូច្នេះហើយ បើចង់ឱ្យគម្រោង Start-up មួយ អាចដើរទៅមុខបាន ទាល់តែមានអ្នកជួយរុញពីក្រោយពិតប្រាកដ ដោយផ្តល់ជំនួយច្បាស់លាស់។ មានអ្នកបង្ហាញផ្លូវដោយស្មោះត្រង់ ពុំគិតរឿងស៊ីក្បាលកាក់ ស៊ីខ្សែលើ ឬស៊ីភាគហ៊ុន។ យើងគួរតែមានអ្នកជួយមែនទែន ដែលអាចរុញយុវជនយើងឱ្យដល់ត្រើយ។ ពោលគឺឱ្យឃើញថា គម្រោង Start-up មួយនេះ ឬមួយនោះ ទទួលបានផ្លែផ្កា ឬថា ទទួលបានជោគជ័យមែនទែន។

ជៀសវាងជួយ ដើម្បីតែភាគលាប ឬជួយដើម្បីបានភាគហ៊ុន ឬក៏ដើរបិទភ្នែក ទោះគ្នាធ្លាក់ទឹកក៏ធ្លាក់ទៅ សំខាន់ក្រពះយើង និងភាពមានបានរបស់យើងជាដើម។ អ៊ីចឹង ទាល់តែជួយឱ្យមែនទែនដល់ក្រុមយុវជនណា ដែលមានបំណងផ្តួចផ្តើមគម្រោង Startup ទាំងអស់នោះ ឱ្យពួកគេមានទឹកចិត្តធ្វើបន្ត កាន់តែក្លៀវក្លា ស្វាហាប់ និងច្បាស់លាស់។

ការជួយរបស់យើង ដែលជាម្ចាស់ក្រុមហ៊ុន ឬម្ចាស់ជំនួយនេះ នឹងក្លាយជាបំណែកមួយនៃមោទនភាពចំពោះអ្វីដែលគេអាចធ្វើបាន អាចឱ្យគេនិយាយដោយក្លាហាន និងបើកចំហ ថានេះជាការជួយដ៏បរិសុទ្ធ។ [...]

#NeakOknha #MenglyJQuach #MD #MPH

#MJQUP