ស្រ្តីមិនគួរមើលរំលង! ទឹក ៥ ប្រភេទនេះផឹកពេលល្ងាច មិនត្រឹមតែធ្វើឲ្យ​ស្បែក​ស្អាត ជួយ​ដុត​បំផ្លាញ​ខ្លាញ់​បានល្អទៀតផង

គ្រប់គ្នាគួរតែទទួលទានទឹកប្រភេទដូចខាងក្រោមនេះជាទៀងទាត់រៀងរាល់ពេលល្ងាច ព្រោះវាមានសមត្ថភាពខ្ពស់ណាស់ក្នុងការជួយធ្វើឲ្យប្រសើរឡើងនូវបញ្ហាសុខភាពជាច្រើន។ តោះស្វែងយល់ទាំងអស់គ្នា៖

១.ទឹកក្តៅជាមួយទឹកឃ្មុំ

ទឹកឃ្មុំផ្តល់សារធាតុចិញ្ចឹមសុខភាពជាច្រើនដូចជា វីតាមីន B, C, កាល់ស្យូម, ស័ង្កសី, ប៉ូតាស្យូម, សារធាតុប្រឆាំងអុកស៊ីតកម្ម, ប្រឆាំងនឹងការរលាក, ប្រឆាំងបាក់តេរី ។ ការប្រើប្រាស់ទឹកឃ្មុំតាមបែបវិទ្យាសាស្ត្រ អាចនាំមកនូវអត្ថប្រយោជន៍ដល់សុខភាព និងមានប្រយោជន៍សម្រាប់ដំណើរការសម្រកទម្ងន់ផងដែរ។

ដូច្នោះនៅពេលល្ងាច អ្នកអាចយកទឹកឃ្មុំមួយស្លាបព្រាបាយលាយក្នុងកែវទឹកក្តៅឧណ្ហៗ ហើយទទួលទានបាន ដោយសារទឹកទឹកឃ្មុំក្តៅ ជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ក្នុងឈាម ធ្វើឱ្យបេះដូងមានលំនឹង ព្យាបាលជំងឺពោះវៀនមួយចំនួន កាត់បន្ថយអារម្មណ៍ចង់កប់ ថប់បារម្ភ ជួយឱ្យគេងលក់ស្រួល។

២.ទឹកក្រូចឆ្មា

ទឹកក្រូចឆ្មាមានកាឡូរីទាប ប៉ុន្តែមានវីតាមីន និងសារធាតុរ៉ែខ្ពស់ ដូច្នេះអ្នកអាចផឹកទឹកក្រូចឆ្មាមុនពេលចូលគេងនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជា ពង្រឹងប្រព័ន្ធការពាររាងកាយ ជួយឱ្យរាងកាយសម្រាក បង្កើនគុណភាពនៃការគេង កាត់បន្ថយខ្លាញ់ក្បាលពោះ។

៣.ទឹកដោះគោ


ទឹកដោះគោមានជាតិខ្លាញ់ទាប មានសមត្ថភាពអាចជួយជំរុញការរំលាយអាហារ បន្ថែមថាមពល សារធាតុចិញ្ចឹម និងកាត់បន្ថយចំណង់អាហារ។ លើសពីនេះ ការផឹកទឹកដោះគោក្តៅក៏ជួយឱ្យអ្នកគេងលក់ស្រួលផងដែរ។

៤.ទឹក​សណ្ដែកសៀង

សណ្តែកសៀង​ ជា​គ្រាប់​ធញ្ញជាតិ​ដែល​មាន​ប្រូតេអ៊ីន​បន្លែ និង​សារធាតុចិញ្ចឹម​ដ៏​សម្បូរបែប​។ ការផឹកទឹកសណ្តែកនៅពេលល្ងាចជួយអ្នកកាត់បន្ថយការឃ្លាន បង្កើនអត្រាមេតាបូលីសក្នុងរាងកាយ ធ្វើឱ្យជាតិខ្លាញ់លើសត្រូវបានដុតបំផ្លាញបានល្អ។

៥.ទឹកសណ្តែកខ្មៅ

ភេសជ្ជៈនេះមិនត្រឹមតែបំពេញជាតិទឹក និងសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយចំណង់អាហារ និងទប់ស្កាត់ជាតិខ្លាញ់។ អ្នកគួរតែផឹកឱ្យបានទៀងទាត់រយៈពេល ១-២ សប្តាហ៍ អ្នកក៏អាចកត់សម្គាល់ពីការផ្លាស់ប្តូរស្បែកផងដែរ។

ប្រភព៖ បរទេស