១០នាទីក្រោយរួមភេទ ស្រ្តីមិនត្រូវប្រញាប់ធ្វើរឿង ៣ នេះទេ ក្រែងស្បូនងាយឆ្លងមេរោគគ្រោះថ្នាក់

ទ្វារមាស និងស្បូន ជាសរីរាង្គដែលងាយរងគ្រោះខ្លាំងក្នុងខ្លួនស្ត្រី ដូច្នោះប្រសិនបើអ្នកមិនដឹងពីរបៀបថែរក្សា ឬសម្អាតទេ អាចបង្កើនហានិភ័យនៃជំងឺ និងការឆ្លងមេរោគ។ ជាពិសេស​ក្រោយពេល​រួមភេទ​រួច ស្ត្រី​មិនគួរ​ប្រញាប់​ធ្វើ​រឿង ​៥ ​យ៉ាង​ខាងក្រោម​នេះ​ឡើយ​៖

១.ចូលបន្ទប់ទឹកភ្លាម

ការងូតទឹកភ្លាមៗបន្ទាប់ពីរួមភេទគឺមិនល្អដូចដែលអ្នកគិតនោះទេ។ ការរួមភេទហើយ អាច​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​នឿយហត់ ស្បូនមិនមានលំនឹង ហេតុដូចនេះបើអ្នកងូតទឹកភ្លាមៗអាចបណ្តាលឱ្យមានការឆ្លងជំងឺផ្តាសាយនៃស្បូន ដែលបង្កគ្រោះថ្នាក់ខ្លាំងដល់សរីរាង្គរាងកាយ។

ម្យ៉ាងទៀត ស្ត្រីគួរតែដេកពីរបីនាទីដើម្បីឱ្យរាងកាយបានធូរស្បើយ ញើសស្ងួត ទើបអាចងូតទឹកបាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏មិនគួរប្រើសាប៊ូ ផលិតផលដែលមានក្លិនក្រអូប សារធាតុគីមី ដើម្បីលាងសម្អាត ក្រោយពេលរួមភេទទេ ព្រោះវាអាចផ្លាស់ប្តូរបរិយាកាសទ្វារមាស បណ្តាលឱ្យមានការបំផ្លាញបាក់តេរីល្អ។


២.មិនត្រូវបើកម៉ាស៊ីនត្រជាក់ពេកទេ

បន្ទាប់ពីរួមភេទហើយរាងកាយបាត់បង់កម្លាំង បែកញើសច្រើនណាស់ ប្រសិនបើអ្នកបើកម៉ាស៊ីនត្រជាក់ត្រជាក់ពេក ឬកង្ហារចាំងត្រង់រាងកាយ វាងាយនឹងបង្កើនហានិភ័យនៃជំងឺផ្តាសាយ ធ្វើឱ្យស្បូន "ត្រជាក់" និងចុះខ្សោយផងដែរ។

៣.មិនត្រូវស្លៀកសំលៀកបំពាក់តឹងពេក

ក្រោយ​ពេល​រួម​ភេទ ទ្វារមាស​របស់​ស្ត្រី​ប្រែ​ជា​សើម ងាយ​ឆ្លង​បាក់តេរី ដូច្នេះ បើអ្នកស្លៀកសម្លៀកបំពាក់ក្រាស់ ឬតឹងពេក វានឹងធ្វើឱ្យទ្វារមាសហប់ ងាយឆ្លងមេរោគ បង្កជាជំងឺ។

ប្រភព៖ បរទេស