ទៅស្គាល់ 10 កំពូលទូរសព្ទដៃស្តេចកាមេរ៉ាប្រចាំឆ្នាំ 2022 អ្នកចង់ថតរូបស្អាតដូចស្នាដៃអាជីពមិនគួរមើលរំលង

នៅក្នុងយុគសម័យបច្ចុប្បន្ន កាមេរ៉ារបស់ទូរសព្ទដៃ គឺជាកត្តាទីមួយដែលមនុស្សជាច្រើនយកចិត្តទុកដាក់ពេលទិញទូរសព្ទដៃ មុនលក្ខណៈសម្បត្តិ និងតម្លៃ ទន្ទឹមនឹងនោះម៉ាកនីមួយៗកំពុងព្យាយាមកែលម្អកាមេរ៉ាដើម្បីឱ្យមានដំណើរការល្អបំផុតសម្រាប់អ្នកប្រើប្រាស់តាមដែលអាចធ្វើទៅបាន។

ហើយថ្ងៃនេះយើងមានចំណាត់ថ្នាក់ទូរស័ព្ទកាមេរ៉ាល្អបំផុតសម្រាប់ឆ្នាំ 2022 ដែលរៀបចំដោយ DxOMark ជាគេហទំព័រចំណាត់ថ្នាក់កាមេរ៉ា ឧបករណ៏ កញ្ចក់ និងកាមេរ៉ាដ៏ពេញនិយម តោះ​ទៅមើល​ថា​ម៉ូដែល​ណា​ខ្លះ​ជាប់​ចំណាត់​ថ្នាក់។

10. Huawei P40 Pro - 132 ពិន្ទុ

10 Huawei P40 Pro(1)

ទូរសព្ទ​កំពូល​ដែល​រំលេច​សមត្ថភាព​កាមេរ៉ា ជាមួយនឹងបន្ទះឈីប Kirin 990 5G processor ទ្រទ្រង់បណ្តាញ 5G ភ្ជាប់មកជាមួយអេក្រង់រចនាថ្មី Quad-Curve Overflow Display មានគែមកោងទាំង 4 សងខាង ជាអេក្រង់ OLED ទំហំ 6.58 អ៊ីញ បូករួមនឹងអត្រាធ្វើឱ្យពណ៌ស្រស់ 90 Hz. ។ផ្នែកកាមេរ៉ាគឺ Ultra Vision Leica Quad ដែលមានឡេនដល់ទៅ 4 គ្រាប់ 50 MP SuperSensing Main Camera, 1/1.28 Ultra Vision Sensor 1 inch, RYYB Color Filter Array, Octa PD Autofocus + 12 MP Telephoto Camera, Optical Zoom 5x, Hybrid Zoom 10x, Max Zoom 50x ។ + កាមេរ៉ា Ultra-wide Cine 40MP, 1/1.54 inch sensor + 3D Depth Sensing camera ជាទូទៅអាច Zoom ហើយនៅរក្សាភាពលម្អិតបានយ៉ាងល្អ និងអាចថតរូបនៅពេលយប់បានយ៉ាងស្អាតឥតខ្ចោះ ។

ចំពោះកាមេរ៉ាខាងមុខទំហំ 32MP ដែលមានមុខងារ Autofocus និង IR depth camera ធ្វើការរួមគ្នាដើម្បីបង្កើតរូបភាព Selfie ដ៏អស្ចារ្យជាមួយនឹងបែបផែន bokeh ធម្មជាតិ ។

9. Xiaomi Mi 10 Ultra - 133 ពិន្ទុ

 

ទូរសព្ទកំពូលនៅក្នុងស៊េរី Mi 10 ដែល

9 Xiaomi Mi 10 Ultra

ជាមួយភាពខ្លាំងគ្រប់ផ្នែក ចាប់ពីអេក្រង់ OLED 6.67 អ៊ីង ដែលគាំទ្រ Refresh Rate 120Hz ប្រើប្រាស់បន្ទះឈីប Snapdragon 865 គាំទ្រ 5G រីឯរ៉េមធំរហូតដល់ 16GB មានសមត្ថភាពផ្ទុកអតិបរមា 512GB និងមានថាមពលថ្ម 4500mAh ដែលគាំទ្រការសាកថ្មរហូតដល់ទៅ 120W វាក៏គាំទ្រការសាកឥតខ្សែ 50W និងការចែករំលែកថ្មឥតខ្សែផងដែរ។

លើសពីនេះ Xiaomi Mi 10 Ultra ក៏មានមុខងារដែលមិនលើកមកនិយាយមិនបាននោះគឺកាមេរ៉ា មកជាមួយ Lens ចំនួន 4 បូកនឹងកែវថត telephoto ដែលអាចពង្រីកបានរហូតដល់ 120x ជាលទ្ធផលទទួលបានពិន្ទុពិនិត្យកាមេរ៉ា 133 ពី DxOMark ។

8. vivo X70 Pro+ - 135 ពិន្ទុ

8 Vivo X70 Pro+

ទូរសព្ទ vivo X70 Series ដែលជាម៉ូដែលកំពូលមានអេក្រង់ទំហំ 6.78 អ៊ីញ កម្រិតភាពច្បាស់ 1440 x 3200 ភិចសែល គាំទ្រ Refresh Rate 120Hz ជាអេក្រង់ E5 AMOLED ប្រើប្រាស់ប្រព័ន្ធដំណើរការ Snapdragon 888+ មាន RAM ដល់ទៅ 12GB សមត្ថភាពផ្ទុកអតិបរមា 512GB។

កាមេរ៉ាខាងក្រោយប្រភេទ Zeiss មានកញ្ចក់ 4 កញ្ចក់មេមានទំហំ 50MP, រួមជាមួយនឹងកែវ periscope និងកែវថត telephoto ដែលមានការគាំទ្រសម្រាប់ការពង្រីកអុបទិក 5x ។

ក្រៅពីនេះនៅជាប់ម៉ូឌុលកាមេរ៉ាខាងក្រោយគឺជា Ceramic Cloud Window ដែលមើលទៅ ដូចជាការឆ្លុះបញ្ចាំងពីលើមេឃ និងបញ្ចប់ជាមួយថាមពលថ្ម 4500mAh ដែលគាំទ្រទាំងការសាកថ្មលឿន 55W និងការសាកឥតខ្សែ 50W។

7. Google Pixel 6 Pro - 135 ពិន្ទុ

7 Google Pixel 6 Pro

ទូរសព្ទកំពូលរបស់ Google មានអេក្រង់ធំ 6.71 អ៊ីង កម្រិតភាពច្បាស់ 1440 x 3120 ភីកសែល ប្រើប្រព័ន្ធដំណើរការ Google Tensor, RAM 12GB, អង្គផ្ទុកទិន្នន័យ 128GB/256GB/512GB, កាមេរ៉ាក្រោយ 3 គ្រាប់, 50MP Main Lens + 48MP Telephoto + 12MP Ultrawide កាមេរ៉ាមុខ 11.1MP ថាមពលថ្ម 5003mAh និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 12។

6. Huawei Mate 40 Pro - 136 ពិន្ទុ

6 Huawei Mate 40 Pro

ទូរសព្ទកំពូលរបស់ Huawei Mate 40 series ភ្ជាប់មកជាមួយអេក្រង់ OLED ទំហំ 6.76 អ៊ីញ 60Hz ប្រើប្រាស់បន្ទះឈីប Kirin 9000, RAM 8GB, អង្គផ្ទុកទិន្នន័យ 256GB, ភ្ជាប់មកជាមួយកាមេរ៉ាក្រោយ Leica 4 គ្រាប់ បូករួមទាំងកាមេរ៉ាមុខពីរ ។

បន្ថែមពីលើនេះវាក៏អាចទ្រទ្រង់ប្រព័ន្ធ 5G មានថាមពលថ្ម 4400mAh គាំទ្រការសាកថ្មលឿន 66W / Wireless charging 50W / Reverse wireless charging 5W ទូរសព្ទនេះមានពណ៌ Mystic Silver, White, Black, Green និង Yellow។

5. iPhone 13 Pro - 137 ពិន្ទុ

5 IPhone 13 Pro

iPhone ជំនាន់ទី 2 ឆ្នាំ 2021 មានអេក្រង់ទំហំ 6.1 អ៊ីង កម្រិតភាពច្បាស់ 2532 x 1170 ភិចសែល ជាប្រភេទ Super Retina XDR OLED គាំទ្រ ProMotion 120Hz ផងដែរ។​ លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​គឺ​ដូច​គ្នា​ទៅនឹង iPhone 13 Pro Max រួម​ទាំង បន្ទះឈីប A15 Bionic, កាមេរ៉ា, RAM និងសមត្ថភាពផ្សេងៗមានសម្រាប់ជ្រើសរើសបានច្រើនបែប ។

4. iPhone 13 Pro Max - 137 ពិន្ទុ

4 IPhone 13 Pro Max

ទូរស័ព្ទ iPhone កំពូលនៃឆ្នាំ 2021 ដែលមានអេក្រង់ Notch ស្តើងជាងមុន ហើយកញ្ចក់កាមេរ៉ាខាងក្រោយមានទំហំធំជាង ទន្ទឹមនឹងការមានតួខ្លួនពណ៌ថ្មី Sierra Blue ។

បើនិយាយពី Spec បានភ្ជាប់មកជាមួយបន្ទះឈីប processor ថ្មីដូចជា A15 Bionic គាំទ្រ 5G អេក្រង់ 6.7-inch Super Retina XDR OLED ជាមួយនឹងកម្រិតភាពច្បាស់ 2778 x 1284 pixels គាំទ្រ ProMotion 120Hz ផងដែរ។ វាត្រូវបានអាប់ដេតឱ្យប្រសើរឡើងឱ្យកាន់តែប្រសើរឡើង ទាំងការចុច ពង្រីក ជាដើម។ លើសពីនេះ ថ្មនឹងកាន់បានយូរ ប្រើប្រាស់បានយូរជាងកំណែមុន ជាមួយនឹងសមត្ថភាពផ្ទុករហូតដល់ទៅ 1TB ឯណោះ ។

3. Huawei Mate 40 Pro+ - 139 ពិន្ទុ

3 Huawei Mate 40 Pro+

ទូរសព្ទកំពូលរបស់ Huawei Mate 40 series មកជាមួយអេក្រង់ OLED ទំហំ 6.76 អ៊ីញ 60Hz ប្រើប្រាស់បន្ទះឈីប Kirin 9000 រ៉េម 12GB អង្គផ្ទុកទិន្នន័យ 256GB ភ្ជាប់មកជាមួយកាមេរ៉ាក្រោយ Leica និងមានកញ្ចក់ដល់ទៅ 5 ដែលអាចគាំទ្រការពង្រីករហូតដល់ 100 ដង បូករួមទាំងកាមេរ៉ាខាងមុខពីរ ជាលទ្ធផលទទួលបានពិន្ទុពិនិត្យកាមេរ៉ាពី DxOMark ដល់ទៅ 139 ពិន្ទុ ។

បន្ថែមពីលើនេះវាក៏អាចទ្រទ្រង់ 5G មានថាមពលថ្ម 4400mAh គាំទ្រការសាកថ្មលឿន 66W / Wireless charging 50W / Reverse wireless charging 5W ទូរសព្ទនេះមាននៅជាពណ៌សេរ៉ាមិចសរ និង ពណ៌សេរ៉ាមិចខ្មៅ។

2. Xiaomi Mi 11 Ultra - 143 ពិន្ទុ

2 Xiaomi Mi 11 Ultra

ម៉ូដែលទូរសព្ទកំពូលកាមេរ៉ា ធានាជាមួយនឹងពិន្ទុ DxOMark 143 ពិន្ទុ ភ្ជាប់មកជាមួយកាមេរ៉ាក្រោយ 3 គ្រាប់ដែលមានប្រសិទ្ធភាពដូចកាមេរ៉ាអាជីព ថែមទាំងមានអេក្រង់តូចមួយនៅជាប់កាមេរ៉ាសម្រាប់បង្ហាញរូបភាពពីកាមេរ៉ាខាងក្រោយ ឬការជូនដំណឹងផ្សេងៗ ។

បូករួមទាំងថាមពលនៃបន្ទះឈីប Snapdragon 888, អេក្រង់ AMOLED កោងចំនួន 4, អត្រា refresh rate 120Hz រួមទាំងជំនួយការសាកថ្មលឿនជាមួយខ្សែ និងឥតខ្សែ 67W ។

1. Huawei P50 Pro - 144 ពិន្ទុ

1 Huawei P50 Pro(1)

ទូរសព្ទ​កំពូលដែល​មាន​រចនា​រូបរាង​ថ្មី​មាន​អេក្រង់ OLED 6.5 អ៊ីញគែម​ចំហៀង​កោង ប្រើប្រាស់បន្ទះឈីបខ្លាំងដូចជា Snapdragon 888 បូកនឹងកាមេរ៉ា Leica ដោយផ្តោតលើការថតរូប និងការពង្រីកដ៏អស្ចារ្យជាមួយនឹង B/W lens និង telephoto lens ដែលអាច Zoom អុបទិកបានដល់ទៅ 3.5x និង digital zoom ដល់ទៅ 200x មិនធ្លាប់មាន ។

សម្រាប់លក្ខណៈពិសេសផ្សេងទៀត វាមាន RAM 8GB/12GB សមត្ថភាពផ្ទុកអតិបរមា 512GB ថាមពលថ្ម 4360mAh គាំទ្រការសាកថ្មលឿន 66W និងការសាកឥតខ្សែ 50W ៕

ប្រភព៖ Kapook.com/DxOMark/Knongsrok