ហត់ទេ ​Crush គេតែម្នាក់ឯង ​តាមយកចិត្ត ​និងតាមចិត្តគេគ្រប់បែបយ៉ាងបែបនេះ?

#Crush

នៅពេលដែលយើងស្រលាញ់នរណាម្នាក់ ហើយគេស្រលាញ់យើងដែរនោះ វាជារឿងមួយដែលធ្វើអោយយើងរីករាយស្រស់បំព្រង ប៉ុន្តែបើ Crushលើគេហើយ គេបែរជាមិនស្រលាញ់យើងវិញនោះ វាពិតជាធ្វើអោយយើងពិបាកចិត្តម្នាក់ឯងបំផុត ដែលគ្រប់ពេលត្រូវតាមយកចិត្តគេ នឹងសម្របតាមគេគ្រប់រឿង ដើម្បីអោយគេពេញចិត្តនឹងយើង។

តែការធ្វើបែបនេះវាពិតជាហត់ខ្លាំងណាស់ នៅពេលដែលជីវិតទាំងមូលគ្មានសុភមង្គលពិតប្រាកដ មានតែសុភមង្គលក្លែងក្លាយបានមកពីការមិនពេញចិត្តរបស់គេដែលផ្តល់អោយយើងដោយមិនសុទ្ធចិត្ត។

3e3c046cff5bbf4146da493852100fdd

ស្នេហាបែបនេះ វាមិនយូរអង្វែងទេ ព្រោះយើងគិតពីគេតែម្នាក់ឯង Sadម្នាក់ឯងដូច្នេះកុំនៅក្បែរស្មេហាក្លែងក្លាយបែបនេះអី គ្មានក្តីសុខទេ យើងគិតថាយើងស្រលាញ់គេ បាននៅក្បែរគេមានក្តីសុខ ប៉ុន្តែយើងនៅក្បែរគេតែបេះដូងនឹងចិត្តគេមិននៅក្បែរយើងទេ។


ដូចេ្នះវាគ្មានន័យអីទេ ហើយពេលខ្លះយើងគួរតែចេះផ្តល់ឱកាសនឹងមើលមនុស្សដែលគេនៅក្បែរយើង យកចិត្តយើង គេស្រលាញ់យើង ព្រមគេទៅគឺល្អជាង បានន័យថាសុខចិត្តអោយគេស្រលាញ់យើង តាមយើង យកចិត្តទុកដាក់យើង Careយើង ផ្កាប់ចិត្តយើងវិញទៅទើបមិនហត់ហើយថ្ងៃណាមួយយើងគង់តែមានចិត្តអាណិត បាក់ចិត្តលើគេ នឹងមើលឃើញពីតម្លៃអ្នកដែលគេនៅក្បែរយើង មើលថែយើងនោះជាមិនខាន ព្រោះពេលយើងមានបញ្ហាមានគេតាមជួយ ព្រឹក្សា Careយើងមិនអោយ Sad ហេតុនេះយើងលែងឯកាទៀតហើយ ចឹងយើងគួរបើកឱកាសខ្លួនឯង ដើម្បីស្វែងយល់មនុស្សរបៀបនេះ ចាំទុកណាតាមយកចិត្តគេ វាហត់តែខ្លួនឯងទេ តែបើមានតាមយកយើងវិញទើបវាមិនហត់ ៕

អត្ថបទដោយ៖ ​Sun  Edward

9f083d3593bae569811cd29b2bca0516

1cc7c9a674b7edc223b9c570e632fb50

2762b5195d8408c8a55dff36c62d8966

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក