ប្រកាសផ្តើមអនុវត្ត “យុទ្ធនាការហ៊ាននិយាយ” ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត

រាជធានីភ្នំពេញ – ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២២

ជាផ្នែក​​មួយ​នៃ​កម្មវិធី ”លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​​កម្មករ​និយោ​ជិត​​កម្ពុជា”​ ដែល​​​​​​បាន​ទទួលការគាំទ្រពីទីភ្នាក់ងារជំនួយ​អាមេរិក USAID តាមរយៈមជ្ឈមណ្ឌល​សាមគ្គី​ភាព​ អង្គការ​មូលនិធិបង្ការរបួសអាស៊ី សូមគោរពអញ្ជើញអ្នកសារព័ត៌មានចូលរួមក្នុងសន្និសីទសារព័ត៌មានប្រកាសផ្តើមអនុវត្ត “យុទ្ធនាការហ៊ាននិយាយ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត” នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២។

វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងរបស់ប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះមានកំណើនគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែសុវត្ថិភាពរបស់កម្មករនិយោជិតនៅតែជាបញ្ហាប្រឈម ក្នុងនោះរួមមានគ្រោះថ្នាក់ពេលធ្វើដំណើរទៅមក​បំពេញការងារ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងចំនួនច្រើន។

Photo_2022 05 05_17 36 04

ជារៀងរាល់ថ្ងៃ នៅប្រទេសកម្ពុជាមានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណជាង ៧០០.០០​០នាក់ ដែលប្រថុយប្រថាន​អាយុជីវិតខ្លួននឹងហានិភ័យក្នុងការធ្វើដំណើរ​ទៅមកកន្លែងការងារ​នៅលើផ្លូវដែល​មានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់​​ដើម្បីស្វែង​រក​ចំណូល​ផ្គត់ផ្គង់ដល់គ្រួសារខ្លួន។ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណជិត ២០%គឺជាកម្មករនិយោជិត (គ្រប់វិស័យ និងការធ្វើដំណើរទាំងទៅមកបំពេញការងារ និងដំណើរឯកជនផ្ទាល់ខ្លួន) ហើយក្នុងនោះមួយភាគធំគឺជា ស្រ្តី។ កម្មវិធី ”លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​​កម្មករ​និយោ​ជិត​​កម្ពុជា”​ មានគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរឥរិយាបទរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និងអ្នកបើកបររថយន្តដឹកកម្មករ តាមរយៈសកម្មភាពនានា ដូចជា ការផ្សព្វផ្សាយផ្តល់ព័ត៌មាននៅកម្រិតរោងចក្រ (factory based-information sessions) កិច្ចសន្ទនា និងការបង្កើត និងអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍នៅកម្រិតរោង     ចក្រ។ យុទ្ធនាការតាមរយៈប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនឹងជួយពង្រឹង និងពង្រីកតម្រូវការសម្រាប់ ការផ្លាស់ប្តូរនេះ ចំពោះកម្មករនិយោជិតដែលមានហានិភ័យខ្ពស់។

Photo_2022 05 05_13 24 27

សូមអញ្ជើញចូលរួមជាមួយយើងខ្ញុំ ក្នុងសន្និសីទសារព័ត៌មានប្រកាសផ្តើមអនុវត្ត “យុទ្ធនាការហ៊ាននិយាយ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត” ដែលមានរយៈពេល​ ពេញមួយព្រឹកដ៏មានសារៈសំខាន់នេះ។

កម្មវិធីៈ         សន្និសីទសារព័ត៌មានប្រកាសផ្តើមអនុវត្ត “យុទ្ធនាការហ៊ាននិយាយ” ដើម្បីលើក​កម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត”

អ្នកចូលរួម:     ជនបង្គោលសុវត្ថិភាពចរាចរណ៍ (Speak Up Champion) នៅតាមរោងចក្រគោលដៅរបស់កម្មវិធី

អ្នកមានឥទ្ធិពលក្នុងប្រព័ន្ធផ្សព្វផ្សាយ (Influencer)– ឌីជេ ណាណា

លោក គឹម បញ្ញា នាយកអង្គការមូលនិធិ​បង្ការរបួសអាស៊ី​ប្រចាំ​កម្ពុជា

លោក William Conklin នាយកម្មវិធីប្រចាំប្រទេសកម្ពុជានៃ​មជ្ឈមណ្ឌលសាមគ្គីភាព

និងភ្ញៀវកិត្តិយកអញ្ជើញមកពីស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន តំណាងសហជីព តំណាងរោងចក្រគោលដៅ ជនបង្គោលសុវត្ថិភាពចរាចរណ៍ (Speak Up Champion) តាមរោងចក្រគោលដៅ ភាគីពាក់ព័ន្ធ និងអ្នកសារព័ត៌មាន។

Photo_2022 05 05_13 24 35

កាលបរិច្ឆេទ:   ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥

ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២

ទីកន្លែង:          ហ្វេកតូរីភ្នំពេញ (សាលប្រជុំ Banquet) ផ្លូវជាតិលេខ២ រាជធានីភ្នំពេញ

គោលបំណង   ១. ជូនដំណឹងឱ្យបានទូលំទូលាយដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយអំពី យុទ្ធនាការហ៊ាននិយាយ


២. កៀរគរការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយ និងធានាថាប្រព័ន្ធផ្សព្វផ្សាយជា យន្ត​ការដ៏មានឥទ្ធិពល ក្នុងការការគ្របដណ្តប់ការផ្សព្វផ្សាយព័ត៌មានអំពី យុទ្ធនា​​ការ​ហ៊ាននិយាយ យ៉ាងទូលំទូលាយ

៣.ផ្សព្វផ្សាយអំពីកម្មវិធី និងលើកទឹកចិត្តឱ្យសម្លេងរបស់ជនបង្គោលសុវត្ថិភាព​ចរាចរណ៌ (Speak Up Champion) ត្រូវបានឮ និងយកចិត្តទុកដាក់ឆ្លើយតប

៤. ពង្រឹងទំនាក់ទំនង និងលើកកម្ពស់កិច្ចសហការ និងសកម្មភាពរួមគ្នា​រវាង​ភាគី​ពាក់​ព័ន្ធដែលខិតខំរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍​សម្រាប់​កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង

Photo_2022 05 05_17 42 49

Photo_2022 05 05_13 24 12

###

អំពី USAID

USAID ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៦១ ដោយ​ប្រធានាធិបតី​ John F. Kennedy និង​មានតួនាទី​ជា​ទីភ្នាក់ងារ​នាំមុខ​របស់​រដ្ឋាភិបាលសហរដ្ឋ​​អាមេរិក​ផ្នែក​​លើជំនួយ​អន្ដរជាតិ។​ ចាប់តាំងពីឆ្នាំ១៩៩២ USAID បានផ្ដល់ជំនួយ​ជាង ១ពាន់លាន​​ដុល្លារ​​សម្រាប់​ការអភិវឌ្ឍន៍នៅកម្ពុជា។​

អំពីមជ្ឈ​មណ្ឌល​សាមគ្គីភាព

មជ្ឈ​មណ្ឌល​សាមគ្គីភាពជា​អង្គការសហរដ្ឋ​អាមេរិកធំបំផុត​ផ្នែក​​សិទ្ធិ​កម្មករ​និយោជិត​អន្តរជាតិ​ ដែលជួយដល់កម្មករនិយោជិតសម្រេច​នូវ​បរិស្ថាន​ការងារ​ដែល​មាន​សុវត្ថិភាព​​ និង​ផាសុកភាព ប្រាក់ឈ្នួល​ដែល​ផ្គត់ផ្គង់ទាំង​គ្រួសារ​ សេចក្ដីថ្លៃថ្នូរ​ពេល​បំពេញ​ការងារ និង​សមភាព​ខ្ពស់ជាង​នៅ​កន្លែងការងារ និង​នៅ​ក្នុង​សហគមន៍។

អំពីអង្គ​ការ​មូល​និធិ​បង្ការ​របួស​អា​ស៊ី​

អង្គ​ការ​មូល​និធិ​បង្ការ​របួស​អា​ស៊ី​ ​គឺ​ជា​អង្គការ​មិន​មែន​រដ្ឋាភិ​បាល​ ​និង​មិន​ស្វែង​រក​ប្រាក់​ចំ​ណេញ​ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការ​បង្ការ​ការ​រង​របួស​ ​និង​ការ​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ក្នុងបណ្តា​ប្រ​ទេស​ដែល​មាន​       ចំ​ណូល​ទាប​ ​និង​មធ្យម​។​  អស់​រយៈ​ពេល​ជាង២២​ឆ្នាំ​មក​ហើយ​ដែល​អង្គការ​មូល​និ​ធិ​បង្ការ​របួស​​អា​ស៊ី ​បា​ន​អនុ​វត្ត​កម្ម​វិ​ធី​សុវត្ថិ​ភាព​ចរា​ចរណ៍​ដ៏​មាន​ប្រ​សិទ្ធ​ភាព​នៅ​បណ្តា​    ប្រ​ទេស​ជា​ច្រើន​រួម​មាន​នៅ​ទ្វីប​អា​ស៊ី​ ​និង​ទ្វីប​អា​ហ្វ្រិក​។​ ​ដើម្បី​ស្វែង​យល់​បន្ថែម​​សូម​ចូល​ទស្ស​នា​គេ​ហ​ទំ​ព័រ​ www.aip-foundation.org  ឬ​ភ្ជាប់​ទំនាក់​ទំ​នង​ជា​មួយ​យើង​ខ្ញុំ​នៅ​លើ ​Twitter @AIPFoundation ​។​

សម្រាប់​ព័ត៌​មាន​បន្ថែម​ ​សូម​ទំ​នាក់​ទំ​នង៖

​លោក​ ​គឹម​ ​បញ្ញា​ ​

នា​យក​​ប្រ​ចាំព្រះរាជាណាចក្រ​កម្ពុជា​

អង្គការ​មូល​និ​ធិ​បង្ការ​របួស​អា​ស៊ី​

​ផ្ទះ​លេខ​ ​១​៨​បេ​អឺ​ ​ផ្លូវ​លេខ​ ​៣​៤​៨​ ​សង្កាត់​ទូល​ស្វាយ​ព្រៃ​ទី​១​ ខណ្ឌបឹងកេងកង​ ​រាជ​ធា​នី​ភ្នំ​ពេញ​

​ទូ​រ​ស័ព្ទ​លេខ៖ (៨៥៥) ១២ ៤២៤ ២៣៤

អ៊ីម៉ែល៖ ៖ ​[email protected]