ទម្លាប់ពេលព្រឹក ៤ កុំបំពាន ប៉ះពាល់សួតធ្ងន់ធ្ងរណាស់ កាត់បន្ថយអាយុសង្ឃឹមរស់

សួតមានតួនាទីទទួលខុសត្រូវចំពោះការផ្លាស់ប្តូរឧស្ម័នរវាងរាងកាយ និងបរិស្ថាន ដើម្បីរក្សាជីវិតមនុស្សគ្រប់គ្នាឲ្យរស់នៅបានយូរ។ ដូច្នេះការថែរក្សាសួតឱ្យមានសុខភាពល្អគឺមានសារៈសំខាន់ណាស់។ សូមមើលខាងក្រោមនេះជាទម្លាប់អាក្រក់ ៤ យ៉ាង ដែលអ្នកគួរតែបោះបង់ចោល។

ជក់បារី

ទោះបីជាដឹងថាការជក់បារីមានគ្រោះថ្នាក់ដល់សុខភាពក៏ដោយ មនុស្សជាច្រើននៅតែមិនអាចបោះបង់ទម្លាប់នេះបានដែរ។  ជាពិសេស មនុស្សភាគច្រើនមានទម្លាប់មួយក្រោយពេល​ភ្ញាក់​ពី​គេង ត្រូវ​ជក់​បារី​ភ្លាម​មុន​នឹង​ធ្វើ​អ្វី​ផ្សេង​ទៀត ដោយ​អះអាង​ថា ការ​ជក់​បារី​ពេល​ព្រឹក​ធ្វើ​ឱ្យ​ពួក​គេ​មាន​ការ​ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្លាំង។

យ៉ាងណាក៏ដោយ ការជក់បារីនៅពេលព្រឹកគឺមានគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងណាស់ ដោយសារអំឡុងពេលនេះបរិមាណជាតិនីកូទីន និងជាតិពុលពីថ្នាំជក់ចូលក្នុងខ្លួនគឺខ្ពស់ជាងធម្មតា ដែលអាចធ្វើឱ្យអ្នកជក់បារីទំនងជាញៀនជាងអ្នកជក់បារីបន្ទាប់ពីភ្ញាក់ពីគេងកន្លះម៉ោង ឬយូរជាងនេះ។ លើសពីនេះ ការជក់បារីនៅពេលព្រឹកក៏ធ្វើឱ្យជាតិនីកូទីនក្នុងថ្នាំចូលទៅសួតដោយផ្ទាល់ កាត់បន្ថយមុខងារសួត បង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ និងមហារីក។

អារម្មណ៍ខឹង

មាន​មនុស្ស​ជា​ច្រើន​ដែល​ឆាប់​ខឹង បាក់​ទឹកចិត្ត ឬ​ងាយ​ខឹង ​ពេល​ភ្ញាក់​ពី​គេង​ ដោយអារម្មណ៍អវិជ្ជមានបែបនេះក៏អាចប៉ះពាល់ដល់សុខភាពសួតផងដែរ។ នៅពេលដែលមនុស្សមានការខឹងសម្បារ អាចមានការពិបាកដកដង្ហើម alveoli ត្រូវបានពង្រីកឥតឈប់ឈរ រហូតមិនអាចសម្រាកជាធម្មតាបានទេ។ មិនតែប៉ុណ្ណោះ ក្នុងករណីនេះ ក៏អាចប៉ះពាល់ដល់ដំណើរការធម្មតានៃសួតទៀតផង។


ហាត់ប្រាណពេលច្រើនពេក

ជាទូទៅ មនុស្សជាច្រើនមានទម្លាប់ហាត់ប្រាណពេលព្រឹក ជាពិសេសមនុស្សវ័យកណ្តាល និងមនុស្សចាស់តែងតែក្រោកពីព្រលឹម ដើម្បីចាប់ផ្តើមធ្វើលំហាត់ប្រាណ។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅពេលនេះសីតុណ្ហភាពខ្យល់នៅតែត្រជាក់។ ដូច្នេះ ការធ្វើលំហាត់ប្រាណខ្លាំងពេក ជាមួយនឹងអាំងតង់ស៊ីតេខ្ពស់ងាយនាំឱ្យអស់កម្លាំង ដែលមិនត្រឹមតែប៉ះពាល់ដល់ភាពស៊ាំប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សុខភាពសួតដោយផ្ទាល់ផងដែរ។

ញាំជាតិខ្លាញ់ច្រើន

អាហារ​ចៀន​សព្វ​ថ្ងៃ​មាន​ច្រើន​ប្រភេទ​គួរ​ឱ្យ​ចាប់​អារម្មណ៍ នឹងធ្វើឲ្យឃ្លានរហូតដល់ស្រក់​ទឹក​មាត់។ ទោះជាយ៉ាងណាក៏ដោយ អាហារទាំងអស់នោះ មិនស័ក្តិសមសម្រាប់ការញ៉ាំនៅពេលព្រឹកទេ ដោយសារ​អាហារ​ចៀន​​ងាយ​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​ បង្កើត​បន្ទុក​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ប៉ះពាល់ដល់សុខភាពសួតជាចាំបាច់។ លើសពីនេះ អាហារដែលមានជាតិខ្លាញ់មិនអំណោយផលដល់ការបញ្ចេញសារធាតុពុលក្នុងផ្លូវដង្ហើម នាំឱ្យក្អក និងស្លេស្មកាន់តែធ្ងន់ធ្ងរ ដែលមិនល្អសម្រាប់សុខភាពសួត។

ប្រភព៖ បរទេស