កាក់​មាស​នឹង​ធ្លាក់​ចូល​ហោប៉ៅ លុយ​ដែល​ហូរ​ចេញ​នឹង​ត្រលប់​មក​វិញ សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣

នៅ​រយៈ​ពេល ៩០ ​ថ្ងៃ​បន្ទាប់ អ្នក​កើត​ឆ្នាំ​ទាំង ៣ នេះ នឹង​ជួប​សំណាង ហើយ​មាន​ជោគជតា​រាសី​ឡើង​ខ្ពស់​សម្រាប់​ជីវិត​របស់​ពួក​គេ៖

អ្នក​កើត​ឆ្នាំ​ច (ឆ្កែ)

1

ពួក​គេ​ជា​មនុស្ស​ដែល​សុភាព​រាបសា ហើយ​រមែង​មាន​ការ​ឧស្សាហ៍​ព្យាយាម​ក្នុង​ជីវិត តែ​យ៉ាង​ណា​រាល់​បញ្ហា​ដែល​ពួក​គេ​ជួប​រមែង​ត្រូវ​បាន​ជួយ​ពី​អ្នក​ដទៃ។

នៅ​ក្នុង​ពេលវេលា ៩០ ​ថ្ងៃ​បន្ទាប់​នេះ សម្រាប់​អ្នក​កើត​ឆ្នាំ​ច គឺ​ដល់​ពេល​ទទួល​យក​លាភ​ជ័យ​ក្នុង​វិស័យ​ការងារ និង​ជំនួញ​របស់​ពួក​គេ​ហើយ។ កំឡុង​ពេល​ខាង​មុខ ទ្រព្យ​ដែល​ធ្លាប់​ហូរ​ចេញ​ទៅ​នឹង​រួម​ចូល​ត្រលប់​មក​វិញ ហើយ​មក​បំពេញ​កន្លែង​ដែល​បាត់បង់ ឲ្យ​ពេញ​ដូច​ដើម ឬ​ហៀរ​ច្រើន​ជាង​មុន​ទៅ​ទៀត។

អ្នក​កើត​ឆ្នាំ​មមី (សេះ)

2


ជា​មនុស្ស​ដែល​មាន​ភាព​រហ័សរហួន វាងវៃ​ជាង​មនុស្ស​ទូទៅ​ដទៃ​ទៀត ដូច្នេះ​ហើយ​ពួក​គេ​ងាយ​នឹង​មាន​ការ​ឈាន​មុខ​គេ​ក្នុង​ការ​ចាប់ផ្តើម​ទាំង​ក្នុង​អាជីព​ការងារ​និង​ជំនួញ។ ប៉ុន្តែ​មួយ​រយៈ​មុន​ពួក​គេ​មិន​សូវ​មាន​សំណាង​ទាល់​តែ​សោះ ដ្បិត​បើ​ជា​មនុស្ស​ដែល​ខិតខំ​ធ្វើ​ការងារ​យ៉ាង​មមាញឹក​ហើយ​ក៏​ដោយ។

យ៉ាង​ណា​នៅ​រយៈ​ពេល ៩០ ​ថ្ងៃ​បន្ទាប់​នេះ ដល់​ពេលវេលា​របស់​អ្នក​ហើយ ដែល​នឹង​មាន​លាភ​សំណាង​ធ្លាក់​ពី​លើ​មេឃ នាំ​ឲ្យ​អាជីព​ការងារ​និង​ជំនួញ​កាន់​តែ​រលូន​ទៅ​មុខ ហើយ​នឹង​ចាក់គ្រឹះ​ឲ្យ​អ្នក​កាន់​តែ​រឹងមាំ ហើយ​ចាំ​ទទួល​យក​ទៅ​នៅ​ពាក្យ​កោតសរសើរ​និង​គោរព​ពី​មនុស្ស​ជុំវិញ​ខ្លួន​រាប់​មិន​អស់។

អ្នក​កើត​ឆ្នាំ​ខាល (ខ្លា)

3

ជា​មនុស្ស​ដែល​ជួប​បញ្ហា​ច្រើន​ក្នុង​ជីវិត តែ​មិន​ដែល​ចុះញ៉ម ចុះចាញ់​វា​នោះ​ទេ ។ អ្នក​តែងតែ​ក្លាហាន​ក្នុង​ការ​ប្រលូក​នៅ​ជំហាន​ថ្មី ដែល​អាច​ធ្វើ​ឲ្យ​ជីវិត​អ្នក​ល្អ​ប្រសើរ​ជាង​មុន។

ហោរាសាស្រ្ត​បាន​ដំណាល​មក​ថា នៅ​រយៈ​ពេល ៣ ខែ​បន្ទាប់​នេះ សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល ពួក​គេ​នឹង​ទទួល​បាន​កាក់​សំណាង​ធ្លាក់​ក្នុង​ហោប៉ៅ ជួយ​ឲ្យ​លុយ​ហូរ​ចូល​ដូច​ទឹក ផល​ចំណេញ​បាន​ច្រើន​ជាង​ខែៗ​មុន តែ​កុំ​ភ្លេច​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ផង នោះ​ភាព​ចម្រុងចម្រើន​នឹង​មាន​ស្ថិតស្ថេរ​រយៈ​ពេល​យូរ​អង្វែង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក