ឆ្នាំទាំង ៤ មានមាត់ទិព្វ គ្រាន់តែហាមាត់ ក៏លុយចូលដែរ

មនុស្សដែលកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ​ ត្រូវបានហោរាសាស្ត្រទស្សន៍ទាយថា ជាមនុស្សដែលមានប្រាជ្ញាឈ្លាវៃ ចេះប្រើមាត់ដើម្បីរកលុយបានដោយងាយ។ មនុស្សទាំងនេះ មិនដែលបណ្ដោយឱ្យសំណាងរំលងហួសនោះឡើយ ។

១. ឆ្នាំម្សាញ់

អ្នកដែលកើតក្នុងឆ្នាំម្សាញ់ ជាមនុស្សដែលល្អឥតខ្ចោះ តែងតែពេញចិត្តនឹងជីវិតខ្លួនឯង មនុស្សឆ្នាំពស់ មិនមើលងាយខ្លួនឯងឡើយ ហើយតែងតែប្រឹងប្រែងពុះពាររកលុយជានិច្ច ព្រោះគេមិនចេះឱ្យខ្លួនឯងខ្វះខាតទេ។ ពួកគេតែងតែមានឆន្ទៈក្នុងការក្រោកឡើងក្នុងជីវិត ការតាំងចិត្តផ្លាស់ប្តូរជោគវាសនារបស់ពួកគេ និងទទួលបានជោគជ័យយ៉ាងឆាប់រហ័សក្នុងអាជីពរបស់ពួកគេ។

ដោយ​សារ​តែ​ការ​និយាយ​ដ៏ប៉ិនប្រសប់​ ទើប​អ្នក​កើត​ឆ្នាំ​ម្សាញ់​ត្រូវ​បាន​គេ​ស្រឡាញ់ និង​ជួយ​ជ្រោមជ្រែង​ពី​មនុស្ស​ជា​ច្រើន​ក្នុង​ពេល​លំបាក។ ពួកគេមានទេពកោសល្យល្អក្នុងការរកលុយ ដូច្នេះពួកគេមិនដែលខ្វល់ខ្វាយអំពីហិរញ្ញវត្ថុទេ។

Image_2022 05 14_054642774

២. ឆ្នាំរកា

មនុស្សឆ្នាំមាន់កើតមកមានភាពរីកចម្រើន ឧស្សាហ៍ព្យាយាម និងតែងតែប្រាថ្នាចង់បានជីវិតដ៏សម្បូរបែប ដូច្នេះហើយពួកគេនឹងស្វែងរកឱកាសល្អៗជានិច្ច ដើម្បីសម្រេចបាននូវអ្វីដែលពួកគេចង់បាន។ ហោរាសាស្ត្រ​ក៏​បង្ហាញ​ថា មាន់​ក៏​មាន​ជំនាញ និង​ចេះ​មើលថែ​មនុស្ស​ក្បែរខ្លួនផង​ដែរ ។

ក្នុង​ជីវិត​មនុស្ស​កើត​ឆ្នាំ​រកា ច្រើនតែ​មិន​កើត​ក្នុង​ត្រកូល​អ្នកមាន​ទេ តែ​មាន​សមត្ថភាព​បង្កើត​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​។ នៅក្នុងជីវិតមនុស្សឆ្នាំនេះ មិនភ័យខ្លាចក្នុងការប្រឈមមុខនឹងការលំបាក និងឧបសគ្គនោះទេ ផ្ទុយទៅវិញវាមានភាពឆេវឆាវ ទោះបីជាអ្វីៗគ្រប់យ៉ាងដើម្បីទទួលបានភាពជោគជ័យដ៏ល្អឥតខ្ចោះក៏ដោយ។

Image_2022 05 14_054647103


៣. ឆ្នាំមមីរ

​អ្នក​កើត​ឆ្នាំ​មមីរ រាសី​ខ្ពស់ត្រដែត ចូលចិត្ត​និយាយ និង​ពង្រីក​ទំនាក់ទំនង​។ ពួកគេចូលចិត្តដំណើរផ្សងព្រេង និងរុករកទឹកដីថ្មី បង្កើតមិត្តថ្មីៗជាច្រើន។ ពួកគេមានទំនួលខុសត្រូវខ្ពស់ ហើយមិនចង់ពឹងផ្អែកលើនរណាម្នាក់ឡើយ។ គុណសម្បត្តិដ៏អស្ចារ្យទាំងនេះធ្វើឱ្យមនុស្សឆ្នាំសេះ កាន់តែមានប្រជាប្រិយភាព ជាពិសេសនៅក្នុងអាជីវកម្ម។ ក្នុង​មុខ​ជំនួញ​គេ​តែង​តែ​ទទួល​បាន​ការ​ស្រលាញ់​ពី​ថៅកែ​ ឬ​អតិថិជន។

Image_2022 05 14_054652003

៤. ឆ្នាំថោះ

អ្នក​កើត​ឆ្នាំ​ទន្សាយ មាន​ចិត្ត​គំនិត​សុភាពរាបសារ។ ពួក​គេ​ពូកែ​ខាង​សង្គម ចេះ​មើល​ថែ​អ្នក​ដទៃ និង​ពូកែ​រក្សា​អាថ៌កំបាំង។ ពួកគេ​មាន​ឆន្ទៈ​ក្នុង​ការ​តស៊ូ​មតិ​ដ៏​រឹងមាំ​ដែល​មិន​ធ្វើ​ឱ្យ​ប៉ះពាល់អ្នកណាឡើយ។

សមត្ថភាពរបស់មនុស្សទាំងនេះ គឺស្ថិតនៅលើមាត់ ការនិយាយដ៏ប៉ិនប្រសប់របស់ពួកគេ ពួកគេតែងតែមានសំណាងឈ្នះកិច្ចសន្យាដែលរកប្រាក់ចំណេញបានលុយហូរចូលយ៉ាងច្រើនរាប់៕

(*) អត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!

ប្រភព ៖ Phunutoday / Knongsrok