បីកុំ ៧ យ៉ាងនេះ ពេទ្យជំនាញហាមដាច់ខាត ព្រោះប៉ះពាល់ដំណេកធ្ងន់ធ្ងរ មិននឹកស្មានដល់!!

ទម្លាប់ពេលយប់ខ្លះអាចជះឥទ្ធិពលអវិជ្ជមានដល់ដំណេករបស់អ្នក ហើយថែមទាំងបណ្តាលឱ្យគេងមិនលក់ទៀតផង។ ដូច្នោះដើម្បី​គេង​លក់​ស្កប់ស្កល់ សូមទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ទម្លាប់​ខាងក្រោម​នេះ ដើម្បី​ចៀសវាង​៖

កុំងូតទឹកក្តៅ៖ មនុស្សជាច្រើនគិតថា ការងូតទឹកក្តៅរួមចំណែកធ្វើឱ្យគេងលក់ស្រួល ប៉ុន្តែបើតាមគ្រូពេទ្យជំនាញបង្ហាញថា វាជាភាពខុសគ្នានៃសីតុណ្ហភាពដែលជួយឲ្យយើងឱ្យងងុយគេង (ភាពខុសគ្នាកាន់តែខ្ពស់ យើងចង់គេងកាន់តែខ្លាំង។ នោះហើយជាមូលហេតុដែលប្រសិនបើអ្នកមានថាមពលខ្លាំងពេក ចូរងូតទឹកត្រជាក់ ឬក្តៅ)។ សីតុណ្ហភាពទឹកខ្ពស់បណ្តាលឱ្យមានបញ្ហានៃការគេង និងប៉ះពាល់ដល់ពណ៌ស្បែក ព្រោះវាបានជំរុញលំហូរឈាមទៅកាន់ស្រទាប់នៃស្បែក។ ប្រសិនបើអ្នកងូតទឹកក្តៅលើសពី ១០ នាទី នឹងលាងសម្អាតជាតិខ្លាញ់ធម្មជាតិចេញ នាំឲ្យស្បែកងាយរងការខូចខាត។

កុំប្រើឧបករណ៍អេឡិចត្រូនិក៖ អ្នកគួរតែបិទកុំព្យូទ័រយួរដៃ និងទូរសព្ទ មុនពេលចូលគេង ព្រោះឧបករណ៍ទាំងនេះបានបញ្ចេញពន្លឺមិនល្អប៉ះពាល់ដល់ដំណេក។ ជាការប្រសើរក្នុងការជៀសវាងការប្រើទូរស័ព្ទ អ្នកត្រូវបង្កើតទម្លាប់អានសៀវភៅមុនពេលចូលគេងជំនួសវិញ។

កុំព្រួយច្រើន៖ ការ​មាន​អារម្មណ៍​ថប់​បារម្ភ​មិន​បាន​រួម​ចំណែក​ក្នុង​ការ​គេង​លក់​ស្រួល​ពេលយប់​ទេ ប្រសិនបើអ្នកចូលចិត្តមើលព័ត៌មាន ឬមិនពេញចិត្តនរណាម្នាក់នៅលើអ៊ីនធឺណិតមុនពេលចូលគេង កុំភ្ញាក់ផ្អើលនៅពេលអ្នកគេងមិនលក់។ ហេតុនេះអ្នក​ត្រូវ​ប្រាកដ​ថា ​ចិត្ត​របស់​អ្នក​ស្ងប់​​មុន​ពេល​ចូល​គេង ដោយត្រូវព្យាយាម​ដោះស្រាយ​អ្វី​ដែល​បង្ក​ឱ្យ​មាន​អារម្មណ៍​ខ្លាំង ​យ៉ាង​ហោច​ណាស់​មួយ​ម៉ោង​មុន​ចូល​គេងក៏បាន។

កុំ​ជក់បារី៖ ដូចគ្នានឹងជាតិកាហ្វេអ៊ីនដែរ ជាតិនីកូទីនមានឥទ្ធិពលរំញោចលើរាងកាយ បង្កើនអត្រាបេះដូង សម្ពាធឈាមរំញោចសកម្មភាពខួរក្បាល។ ដំណើរការទាំងអស់នេះមិនរួមចំណែកដល់ការគេងឱ្យមានសុខភាពល្អនោះទេ ទោះបីជាអ្នកងងុយគេងក៏ដោយ គុណភាពនៃការគេងរបស់អ្នកក៏មិនល្អដែរ។ ជាធម្មតា អ្នកជក់បារីទំនងជាមានការគេងមិនលក់ជាងអ្នកមិនជក់បារី ម្យ៉ាងទៀត ប្រសិនបើអ្នកព្យាយាមមិនជក់បារី ១.៥ ទៅ ២ ម៉ោង មុនពេលចូលគេងនឹង​ជួយ​ឱ្យ​អ្នក​គេង​បាន​លឿន ហើយ​ដំណេក​របស់​អ្នក​នឹង​មាន​សុខភាព​ល្អ​ជាង​មុន​ផងដែរ។


បន្ទាប់ពីឈប់ហាត់ប្រាណភ្លាមៗ៖ ជាទូទៅ ការហាត់ប្រាណមានឥទ្ធិពលល្អខ្លាំងលើការគេង ព្រោះវាអាចជួយឱ្យយើងគេងលក់លឿន និងកាត់បន្ថយភាពតានតឹង។ ប៉ុន្តែដំណើរការបានលុះត្រាតែអ្នកបញ្ចប់ការហាត់ប្រាណរបស់អ្នក ៣-៤ ម៉ោង (ឬសូម្បីតែ ៦ ម៉ោង) មុនពេលចូលគេង។

កុំលេបថ្នាំ៖ ប្រសិនបើអ្នកត្រូវប្រើថ្នាំមួយចំនួន សូមពិគ្រោះជាមួយគ្រូពេទ្យជាមុន ហើយអ្នក​ក៏​គួរ​ដឹង​ពី​ផល​រំខាន​ទាំងអស់​ដែរ ព្រោះ​ភាគច្រើន​បង្ក​ឱ្យ​មានការ​រំខាន​ដល់​ដំណេកយ៉ាងខ្លាំង។

កុំគេងជាមួយសត្វចិញ្ចឹម៖ ភាគច្រើនម្ចាស់សត្វចិញ្ចឹមជាច្រើនចូលចិត្តដេកជាមួយសត្វណាស់ ប៉ុន្តែនេះមិនមែនជារឿងល្អនោះទេសម្រាប់ដំណេក។ ដោយសារលំនាំនៃការគេងរបស់សត្វគឺខុសពីលំនាំនៃការគេងរបស់មនុស្ស។ សត្វចិញ្ចឹមគេងតិចជាង ផ្លាស់ប្តូរទីតាំងញឹកញាប់ជាងមនុស្ស ដែលអាចធ្វើឱ្យអ្នកភ្ញាក់នៅពេលយប់បាន។ មួយវិញទៀត រោមរបស់ពួកវាអាចប៉ះពាល់អវិជ្ជមានដល់សុខភាព និងការគេងរបស់អ្នក ទោះបីជាអ្នកមិនមានអាឡែស៊ីជាមួយសត្វក៏ដោយ។

ប្រភព៖ បរទេស