មាត់​បុរស​ កំណត់​ភាព​រុងរឿង និងសុភមង្គលទាំងមូល នៅក្នុងគ្រួសារ

បុរស​ជា​អ្នក​រកស៊ី​ចិញ្ចឹម​គ្រួសារ ដូច្នេះ​មាត់​អាច​សម្រេច​សេចក្តី​ចម្រើន​ក្នុង​គ្រួសារ​ទាំង​មូល តែក៏អាចបំផ្លាញគ្រួសារបានដែរ ដូច្នេះហើយ បុរសទាំងឡាយ ត្រូវចេះគ្រប់គ្រងមាត់ និងពាក្យសម្ដីរបស់ខ្លួនឯងឱ្យបានល្អ។

១. កុំនិយាយពាក្យអាក្រក់ដាក់ប្រពន្ធ

បុរាណ​ថា ​៖ បុរស​ជា​ឋានសួគ៌ ស្ត្រី​ជា​ផែនដី ។ អាពាហ៍ពិពាហ៍​ដែល​មាន​សុភមង្គល​ច្រើន​ អាស្រ័យ​លើ​ប្ដី​មិន​និយាយ​ពាក្យ​អាក្រក់​ដាក់​ប្រពន្ធ។ ស្វាមីដឹងពីរបៀបគ្រប់គ្រងអារម្មណ៍ ជាញឹកញាប់មានបុគ្គលិកលក្ខណៈសប្បុរសមិនឆេវឆាវផ្ដេសផ្ដាសឡើយ។

ផ្ទុយទៅវិញ បុរសដែលតែងតែឈ្លោះជាមួយប្រពន្ធអំពីរឿងតូចតាច ច្រើនតែជាមនុស្សចិត្តចង្អៀត ពិបាកក្នុងការជោគជ័យ និងបង្កើតរឿងអស្ចារ្យក្នុងជីវិត។ ជីវិត​ប្ដី​ប្រពន្ធ​ប្រៀប​ដូចចានៅក្នុងរាវ​ពិបាក​ចៀស​វាង​ការ​ប៉ះ​ទង្គិច​គ្នា បើ​គ្រប់​យ៉ាង​មាន​ជម្លោះ​ជាប់​រហូត​នឹង​​ មិនយូរទេ គ្រួសារច្បាស់ជាបែកបាក់ជាពីរមិនខាន។

ផ្ទះ​ជា​កន្លែង​រស់​នៅ​ជា​ទី​ស្រឡាញ់។ នៅក្នុងផ្ទះមិនគួរមានជម្លោះ ឬការឈ្លោះប្រកែកគ្នាទេ។ ព្រោះ​បើ​មាន​ជម្លោះ​ច្រើន​ពេក គ្រួសារ​នឹង​ត្រជាក់។

Image_2022 05 14_025135314

២. កុំ​ជេរ​កូន​តាម​អំពើ​ចិត្ត

គម្រូអប់រំរបស់គ្រួសារ គឺផ្អែកលើគោលការណ៍ដូចខាងក្រោម ៖ ម្តាយទន់ភ្លន់ និងឪពុកដ៏តឹងរឹង ប៉ុន្តែ​ពេល​ខ្លះ​ ការ​ដែល​ឪពុក​តឹងរឹង​ពេក​នឹង​បំភ័យ​កូនទៅវិញ។


មធ្យោបាយអប់រំដ៏ល្អបំផុត គឺមិនត្រូវស្តីបន្ទោស ឬជេរប្រមាថនោះទេ ប៉ុន្តែត្រូវធ្វើជាគំរូ និងបង្រៀនកូនកុំឱ្យគេចវេសពីការទទួលខុសត្រូវ។ អនុញ្ញាតឱ្យកូនរបស់អ្នកដឹងពីអត្ថន័យនៃការទទួលខុសត្រូវ។

ឪពុក​ដែល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កូន​យ៉ាង​ពិត​ប្រាកដ ហើយ​ណែនាំ​ពួកគេ​តាម​ផ្លូវ​ត្រូវ​នឹង​ធ្វើ​ឱ្យ​កូន​មាន​ការ​អភិវឌ្ឍ​កាន់តែ​ទូលំទូលាយ។ នៅពេលដែលឪពុកម្តាយអាចធ្វើជាគម្រូដ៏ល្អសម្រាប់កូនៗ ពួកគេនឹងរៀន និងទទួលនូវទំនៀមទម្លាប់ និងប្រពៃណីល្អពីធម្មជាតិ។ នេះជាវិធីដ៏ឆ្លាតវៃបំផុតក្នុងការចិញ្ចឹមកូន។

Image_2022 05 14_025140885

៣. មើលថែឪពុកម្តាយរបស់អ្នកឱ្យបានល្អ

ដើម្បី​មាន​គ្រួសារ​រីក​ចម្រើន​ក៏​សំខាន់​ដែរ​ ក្នុង​ការ​ប្រព្រឹត្ត​ចំពោះ​ឪពុក​ម្តាយ​ឱ្យ​បាន​ល្អ ។ ក្នុង​នាម​ជា​បុរស អ្នក​ត្រូវ​តែ​គោរព​ចំពោះ​ឪពុកម្ដាយ​របស់​អ្នក​ដែល​បាន​ចិញ្ចឹម​បីបាច់​អ្នកតាំងពីតូចរះុតដល់ធំដឹងក្ដី។

ឪពុកម្តាយ គឺជាជំនួយខាងវិញ្ញាណសម្រាប់យើង នៅពេលដែលពួកគេរស់នៅដោយសប្បាយរីករាយ ពួកគេនឹងមានសុខភាពល្អ និងអាយុវែងតាមធម្មជាតិ ហើយកូនៗរបស់យើងក៏កាន់តែមានសុភមង្គល និងគ្មានកង្វល់ផងដែរ។ ជាអកុសលក្នុងជីវិតនេះ មនុស្សជាច្រើនតែងតែបញ្ចេញនូវអារម្មណ៍មិនល្អរបស់ពួកគេទៅលើអ្នកដែលមានចិត្តអត់ធ្មត់បំផុត ធ្វើឱ្យខូចចិត្តឪពុកម្តាយរបស់គេដោយមើលមិនឃើញ។

ក្នុង​នាម​ជា​បុរស​ក្នុង​គ្រួសារ អ្នក​ត្រូវ​ចេះ​អត់ធ្មត់​ជាមួយ​ឪពុក​ម្តាយ​បន្តិច​ម្តងៗ នោះ​គ្រួសារ​នឹង​មាន​សុភមង្គល​ជាង។ មាត់​បុរស​អាច​និយាយ​បាន​ថា​ជា​ហុងស៊ុយ​របស់​គ្រួសារ​ល្មម​អាច​កែប្រែ​វាសនា​គ្រួសារ​បាន​។ ជាការពិតណាស់ គ្រួសារដែលចង់រីកចម្រើន ត្រូវការកិច្ចសហការ និងការខិតខំប្រឹងប្រែងពីសមាជិកគ្រួសារទាំងអស់ ម្នាក់ៗបំពេញកាតព្វកិច្ចរបស់ខ្លួនបានល្អ ហើយថែមទាំងគិតដល់អ្នកដទៃទៀតផង៕

ប្រភព ៖ Phunutoday / Knongsrok