១៦-២២ ឧសភា អ្នក​កើត​ឆ្នាំ ៣ ជៀស​អស់​គ្រោះ បើក​ភ្នែក​ឡើង​ដូច​គេ​យក​ក្រឡ​មាស​មក​ទុក​មុខ​ផ្ទះ

សម្រាប់សប្ដាហ៍ថ្មីចន្លោះថ្ងៃទី ១៦ ដល់ ២២ ឧសភាខាងមុខ អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានលាភសំណាងហូរចូលដូចទឹក ហើយត្រៀមហោប៉ៅចាំដាក់លុយទៅ៖

អ្នកកើតឆ្នាំថោះ - ទន្សាយ

សម្រាប់អ្នកកើតឆ្នាំថោះ នៅពេលខាងមុខនេះ នឹងមានគេជ្រោមជ្រែង តាមជួយថែរក្សា បើទោះបីជាជួបបញ្ហាអ្វី ក៏មិនជារឿងដែលគួរឲ្យបារម្ភនោះដែរ។ដោយឡែកបញ្ហា ក៏ដូចជាទុក្ខទាំងឡាយ នឹងត្រូវបានបញ្ចៀស ហើយបានមកវិញ តែក្រឡមាស ក្រឡប្រាក់ បើកភ្នែកឡើងដូចត្រូវបានគេនាំលាភសំណាងយកមកឲ្យដល់ខាងមុខផ្ទះ។

1

នៅក្នុងអាជីពការងារ ឬអាជីវកម្ម ពួកគេនឹងទទួលបានចំណូលខ្ពស់ជាងមុន រីឯប្រាក់ចំណេញនឹងកើនទ្វេដង នៅចន្លោះពេលខាងមុខ។ អ្នកកើតឆ្នាំថោះ នឹងទទួលបានប្រយោជន៍ច្រើនដូចហូរធ្លាក់ពីលើភ្នំ តែកំឡុងពេលនោះក៏ត្រូវសន្សំសំចៃនិងគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អផង។

អ្នកកើតឆ្នាំជូត - កណ្តុរ

បញ្ហាដែលសេសសល់កាលពីមុន នឹងត្រូវបានរសាត់អណ្ដែតទៅតាមពេលវេលាដែលឈានចូលមកដល់នៅពេលខាងមុខនេះ។ អ្នកកើតឆ្នាំជូតដល់ពេលដែលត្រូវទទួលយកថាមពលវិជ្ជមានត្រលប់មកវិញហើយ គោលដៅដែលពួកគេកំពុងចង់បាន នឹងឃើញផ្លែផ្កា ពន្លឺវិជ្ជមានជាបណ្តើរៗនៅសប្ដាហ៍ខាងមុខ។


2

យ៉ាងណាត្រូវចេះចាប់ឱកាសខាងមុខនេះឲ្យបានល្អផង ទើបអាចនាំឲ្យអ្នកទទួលបានជោគជ័យធំ។ និយាយទៅអ្នកកើតឆ្នាំជូតត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះលាភដែលត្រូវបាន ក៏មានបង្កប់នូវរឿងមិនល្អខ្លះៗដែរ។

អ្នកកើតឆ្នាំរោង - នាគ

ចង់ធ្វើអ្វី ដាក់ផែនការណ៍ចាប់ផ្តើមអ្វី ដល់ពេលវេលាល្អហើយសម្រាប់អ្នកកើតឆ្នាំរោង។ ចន្លោះថ្ងៃទី ១៦ ដល ២២ ឧសភាខាងមុខ ពួកគេនឹងជួបរឿងល្អច្រើន ហើយលទ្ធផលដែលទទួលបានមកវិញ ក៏សក្ដិសមនឹងអ្វីដែលពួកគេបានលះបង់កន្លងមកដែរ។

3

យ៉ាងណាក្នុងអាជីពការងារក្តី ការរកស៊ីក្តី សម្រាប់អ្នកកើតឆ្នាំរោង ត្រូវមានទំនួលខុសត្រូវខ្ពស់បន្តិច ទើបអាចឲ្យពួកគេឈរជើងគង់វង្សរយៈពេលយូរ។ ចង់ចាប់យកទ្រព្យនៅចំណុចខ្ពស់ ក៏ត្រូវមានការអត់ធ្មត់ និងទំនួលខុសត្រូវខ្ពស់ដូចគ្នា៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក