តើអ្នកកំពុងមានអារម្មណ៍តែលតោលខ្វះគោលដៅដូចទូកកណ្តាលទន្លេមែនទេ? តោះមកទទួលការបំភ្លឺផ្លូវពីព្រះគណេសដ៏ស័កិ្តសិទ្ធ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តទទួលបានការណែនាំល្អៗពីព្រះគណេសដ៏ស័កិ្តសិទ្ធ តាមរយៈការជ្រើសរើសកាត់មួយដែលអ្នកចូល ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

Picsart_22 05 15_09 01 00 236

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

Picsart_22 05 15_08 42 38 927

កាតទី1៖ ប្រហែល​ជា​អ្នកគិត​ច្រើន​រហូតកើតជា​ក្តី​ព្រួយ​បារម្ភ​សឹងគ្រប់រឿង រហូតអាចបំផ្លាញទំនាក់ទំនងរបស់អ្នកជាមួយមនុស្សជាទីស្រលាញ់ ប្រហែល​ជា​ការ​គិត​ដែល​អ្នក​សង្ស័យ​ថា​អ្នក​ដែល​ចូល​មក​ជាមនុស្សសាវ៉ា ឬ​មនុស្ស​ដែល​កំពុងទាក់ទងគ្នា​​រាល់ថ្ងៃ​ជា​មនុស្ស​សាវ៉ា​បែប​នេះបែបនោះ​រហូតក្លាយជាចិត្តមួហ្មង តាមពិតទៅវាល្អហើយក្នុងការប្រុងប្រយ័ត្ន ប៉ុន្តែប្រសិនបើអ្នកមានភាពភិតភ័យខ្លាំងពេក អ្នកដែលពិបាកនឹងក្លាយជាអ្នកមិនមែនអ្នកផ្សេងទេ ចូលកាត់បន្ថយភាពព្រងើយកន្តើយនិងការថប់បារម្ភបន្តិចទៅ វានឹងធ្វើឱ្យបញ្ហាធូរស្រាលបន្តិច ការដែលអ្នកព្យាយាមទាត់ទ្វារខ្លាំងពេក ភាគីម្ខាងទៀតក៏ប្រហែលជាមិនចង់បើកទ្វារឱ្យអ្នកទេ ។

Picsart_22 05 15_08 44 13 407


កាតទី2៖ ពេល​ខ្លះ​ការ​និយាយ​ពាក្យ​សុំទោស​ឬ​អភ័យទោស​ដល់​អ្នក​ដទៃវាមិនពិបាកទាល់តែសោះ អ្នក​ខ្លះ​អាចមាន​បញ្ហា​ជាមួយ​នឹង​ការ​លើកលែងទោសឲ្យអ្នកដទៃ ឬមានបញ្ហាលើការទុកចិត្តនរណាម្នាក់ នៅតែមានអារម្មណ៍ខឹងស្អប់មិនដាច់ស្រេច ចូលកុំ​អង្គុយ​រង់ចាំ​ពេល​មនុស្ស​ដែល​ធ្វើ​អាក្រក់​ដាក់​យើង​នឹងទទួល​កម្មផល​ដែលគេបានសាង មនុស្សដាំអ្វីនឹងទទួលបានផលនោះហើយនេះជាច្បាប់ធម្មជាតិ ដូច្នេះអ្នកត្រូវ​បើកចិត្តឲ្យទូលាយស្រឡាញ់​អ្នក​ដែល​នៅ​ជាមួយ​អ្នក​រហូត​ដល់​សព្វ​ថ្ងៃ បើគ្មាននរណាម្នាក់ទេអ្នកក៏ត្រូវស្រលាញ់ខ្លួនឯងដែរ ។

Picsart_22 05 15_08 45 10 230

កាតទី3៖ ត្រូវជឿថាក្នុងជីវិតនេះនឹងមានមនុស្សដែលសាកសមនឹងអ្នក ស័ក្តិសមជាប្ដីប្រពន្ធសមនឹងធ្វើ​ជា​ឪពុក​របស់​កូនឬសម​ជា​ម្ដាយ​របស់​កូន ទោះបីជាថ្ងៃនេះអ្នកប្រហែលជាមិនទាន់ជួបក៏ដោយ ។ ពិតណាស់មនុស្សមួយចំនួនក្នុងជីវិតនេះ គោលដៅមួយរបស់អ្នកគឺចង់មានគ្រួសារ រៀបការ មានកូន មួយចំនួនទៀតបានជួបរួចហើយ ប៉ុន្តែអ្នកប្រហែលជាមានអារម្មណ៍ថាវាមិនមែនជាអ្វីដែលអ្នកគិតនិងគូរនោះទេ តែរឿង​មួយ​ដែល​អ្នក​ត្រូវ​ដឹង​គឺ​ថា គ្មាន​ជីវិត​ណាដែលល្អឥតខ្វោះទេ គ្រួសារនីមួយៗសុទ្ធមានបញ្ហារៀងៗខ្លួន វាអាស្រ័យលើអ្នកថាតើអ្នកពិតជាហ៊ានជួសជុលវាឬអត់ ឬអ្នកនៅតែបិទត្រចៀកនិងភ្នែករបស់អ្នក?

Picsart_22 05 15_08 45 50 869

កាតទី4៖ នាពេលនេះអ្វីដែលអ្នកគិតថាធំពេកអ្នកមិនអាចដោះស្រាយបានទេ ចូលអត់ធ្មត់បន្តិចហើយដោះស្រាយជាមួយវាបណ្តើរៗ ពេលខ្លះការពន្យារពេលចាំដល់ពេលដែលត្រូវទៅចាំទៅ ឬអង្គុយចុះសិនវាក៏មិនជាខុសអ្វីទេ កុំជ្រើសរើសស្តាប់ថាមពលអវិជ្ជមានពីមនុស្សជុំវិញខ្លួនពេក បើនរណាកំពុងព្យាយាមណែនាំអ្នកក្នុងទិសដៅអាក្រក់ គួរតែដកថយប្រសើរជាង ការស្តាប់រឿងអ្នកដ៏ទៃច្រើនពេកវាអាចនឹងខាតបង់លុយឬបាត់បង់ឱកាស ប្រសិនបើអ្នកដឹងថាវានឹងកើតឡើងម្តងទៀតហើយ អ្នកគួរតែរកវិធីកាត់បន្ថយការឈឺចាប់ឱ្យតិចបំផុត ៕

ប្រភព៖ Beebeehoney Witch/ កែសម្រួល៖ Knongsrok