អ្នកមាន កុំធ្វើរឿង ៣ យ៉ាង អ្នកក្រ កុំរាប់អាន មនុស្ស ៣ ប្រភេទ

មានរឿងជាច្រើនដែលមនុស្សម្នាក់ត្រូវរៀនក្នុងជីវិត និងគោលការណ៍ជាច្រើនដែលត្រូវប្រមូលបន្តិចម្តងៗក្នុងជីវិតប្រចាំថ្ងៃ។ អ្នក​ដែល​មាន​ហេតុផល និង​ឆ្លាតវៃ​នឹង​យល់​ពី​រឿង​ទាំង​នេះ​បានយ៉ាងច្បាស់។

ក្នុងដំណើរឆ្ពោះទៅរកភាពពេញវ័យ នៅពេលដែលយើងកាន់តែចាស់ យើងយល់កាន់តែច្រើនឡើងៗ។ ប្រសិនបើមនុស្សម្នាក់ចង់រស់នៅក្នុងជីវិតកាន់តែប្រសើរ ពួកគេត្រូវរៀនមើលរូបភាពឱ្យបានច្បាស់ ហើយនៅឱ្យឆ្ងាយពីគ្រោះថ្នាក់ជាច្រើនតាមដែលអាចធ្វើទៅបាន។

យ៉ាងណាមិញ មិនថាអ្នកមាន ក្រនោះទេ អ្នកក៏ត្រូវតែឆ្លាតដឹងពីទង្វើ ការប្រព្រឹត្ត និងការរាប់អានមនុស្សរបស់អ្នក។ ក្នុងនោះ គេបានផ្ដែផ្ដាំថា អ្នកមាន ដាច់ខាតកុំធ្វើរឿង ៣ ឯអ្នកក្រ កុំរាប់អានមនុស្ស ៣ ប្រភេទ។

១. អ្នកមាន ចៀសវាងធ្វើរឿង ៣ យ៉ាង

- កុំឱ្យអ្នកណាខ្ចីលុយផ្ដេសផ្ដាស

មិនថាអ្នកមានទ្រព្យសម្បត្តិប៉ុនណានោះទេ មុននឹងឱ្យនរណាម្នាក់ខ្ចីលុយ អ្នកត្រូវតែមានបែបផែនច្បាស់លាស់ និងការគិតយ៉ាងល្អិតល្អន់ កុំចេះតែចាយវាយខ្ជះខ្ជាយឱ្យសោះ។ ការឱ្យអ្នកដទៃខ្ចីលុយតាមតែអំពើចិត្ត គឺស្មើនឹងការប្រើលុយទិញសត្រូវសម្រាប់ខ្លួនអ្នក។

Image_2022 05 15_055347932

- កុំឆ្លងទម្លាប់អាក្រក់

អ្នកខ្លះមានសំណាងបានក្លាយជាអ្នកមាន ក្រោយពេលមានសម្ភារៈគ្រប់គ្រាន់ បែរជាខ្ជិលច្រអូស លែងចង់ធ្វើការ លែងខំរកលុយ ហើយចាយពេលដើរលេង ប្រមូលផ្ដុំស៊ីផឹក ឆ្លងទម្លាប់អាក្រក់ពីមនុស្សក្បែរខ្លួន។ ទម្លាប់​អាក្រក់​ទាំង​នេះ​ប្រៀប​ដូច​ជា “រណ្តៅ​គ្មាន​បាត” ដែល​នឹង​បង្ហូរ​ទ្រព្យ​សម្បត្តិសម្បត្តិរបស់​អ្នក ឱ្យបាត់បង់យ៉ាងឆាប់រហ័ស។

- កុំទៅលេងស្រុកកំណើត ដើម្បីតែអួតសម្ញែង

បន្ទាប់ពីក្លាយជាអ្នកមាន និងផ្លាស់ប្តូរជីវិតបានល្អប្រសើរ អ្នកខ្លះចូលចិត្តទៅលេងស្រុកកំណើតដើម្បីអួតសម្ញែងពីអ្វីដែលខ្លួនមាន។ តាមពិតទៅ អ្នកដែលអបអរសាទរដោយស្មោះ មានមិនច្រើនទេ ផ្ទុយទៅវិញ អ្នកជេរ ច្រណែន ជ្រេញ មានច្រើនណាស់។

នៅចំពោះមុខពួកគេ ពួកគេអាចសរសើរតាមទម្រអ្នក។ នៅពីក្រោយខ្នងរបស់អ្នក ពួកគេច្រណែន និងពេបជ្រាយអ្នក ព្រោះអ្នកជាអ្នកមាន។ តួយ៉ាង ពេលដែលអ្នកមានម្នាក់ បរិច្ចាកលុយសប្បុរសធម៌ ក្នុងភូមិ បន្ទាប់ពីគេទទួលហើយ គេបែរជាដៀលថាយើងខ្ជះខ្ជាយទៅវិញ។


២. អ្នកក្រ នៅឱ្យឆ្ងាយ ពីមនុស្ស ៣ ប្រភេទ

Image_2022 05 15_055659002

- មិត្តភក្តិលាក់ពុត

ពាក្យចាស់ពោលថា ដឹងចិត្តមិត្ត ពេលជួបទុក្ខលំបាក យ៉ាងណាមិញ មិត្តខ្លះ ស្គាល់យើងតែពេលមានបានប៉ុណ្ណោះ ដូច្នេះហើយ មនុស្សខ្លះ កុំបាច់រាប់អានល្អជាង ជាពិសេស គឺមិត្តភក្តិលាក់ពុត។

- មនុស្សដែលមើលងាយអ្នក

នៅពេលដែលអ្នកជួបការលំបាក មិនត្រឹមតែអ្នកខាងក្រៅប៉ុណ្ណោះទេ សូម្បីតែសាច់ញាតិ និងមិត្តជុំវិញខ្លួនក៏អាចមើលងាយអ្នកបានដែរ។ ពេលខ្លះជីវិតពិត គឺឃោរឃៅ ដូច្នេះធម្មជាតិរបស់មនុស្ស។ មនុស្សអាចជ្រើសរើសមើលងាយអ្នក អ្នកក៏អាចជ្រើសរើសនៅឱ្យឆ្ងាយ និងកំណត់ទំនាក់ទំនងជាមួយគេបានដែរ។

- មនុស្សអវិជ្ជមាន

អ្នកខ្លះគិតអវិជ្ជមានខ្លាំង គិតតែពីបរាជ័យ ហើយចូលចិត្ត "ណែនាំ" អ្នកដទៃកុំឱ្យប្រឹងប្រែង។ ប្រសិនបើអ្នកនៅក្បែរមនុស្សអវិជ្ជមានបែបនេះ វាពិតជាលំបាកណាស់ក្នុងការទទួលបានទំនុកចិត្តលើខ្លួនឯងឡើងវិញ។

ផ្ទុយទៅវិញ យើងត្រូវចំណាយពេលច្រើន ជាមួយមនុស្សដែលបញ្ចេញថាមពលវិជ្ជមាន។ ពេល​យើង​ធ្វើ​អ្វី​ជាមួយ​គ្នា យើង​អាច​បង្កើត​ក្តី​សង្ឃឹម​ឡើង​វិញ។

ជីវិតពិតមិនតែងតែជា "ពណ៌ផ្កាឈូក" ដូចរឿងភាគទូរទស្សន៍នោះទេ។ ដើម្បីឱ្យខ្លួនយើងមិនត្រឹមតែ "រស់" ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីអាចរស់នៅបានប្រសើរជាងមុន យើងត្រូវខិតខំប្រឹងប្រែងឥតឈប់ឈរ មិនត្រឹមតែដើម្បីកែលម្អខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងត្រូវរៀនមើលមនុស្ស និងអ្វីៗដោយសមហេតុផលផងដែរ៕

ប្រភព ៖ Phunutoday / Knongsrok