តាមចិត្តវិទ្យាលោកខាងលិច! ជ្រើសរើសនារីស្រស់ស្អាតម្នាក់ ដើម្បីដឹងថាមនុស្សម្នាក់ស្រឡាញ់អ្នក ដោយសារចំនុចទាក់ទាញអ្វីខ្លះ

តើក្មេងនារីម្នាក់ណាជាជម្រើសរបស់អ្នក ជ្រើសរើសនារីស្រស់ស្អាតម្នាក់ដែលអ្នកចូលចិត្តជាងគេនៅពេលក្រឡេកឃើញភ្លាម ដើម្បីដឹងថាអ្នកដទៃស្រឡាញ់ចូលចិត្តអ្នក ដោយសារអ្នកមានចំនុចទាក់ទាញអ្វីខ្លះ?

Maxresdefault (4)

ក. ចំនុចទាក់ទាញរបស់អ្នក៖ ការលេងសើចច្រើន និងភាពកំប្លុកកំប្លែង

បើសិនជាអ្នកជ្រើសរើសយកនារី ក មានន័យថាមនុស្សម្នាដែលនៅជុំអ្នកស្រឡាញ់ចូលចិត្តអ្នក ដោយសារការលេងសើចច្រើនរបស់អ្នក បានធ្វើឱ្យពួកគេមានអារម្មណ៍ធូរស្បើយនៅពេលបាននៅក្បែរអ្នក។ ភាពកំប្លុកកំប្លែករបស់អ្នកបានធ្វើឱ្យមនុស្សជុំវិញអ្នកមានស្នាមញញឹម ព្រោះអារម្មណ៍លេងសើចរបស់អ្នកនឹងជួយបង្កើនទំនាក់ទំនងរវាងអ្នក និងមនុស្សជុំវិញខ្លួនអ្នកកាន់តែមានភាពស្និតស្នាលជាមួយបុគ្គលិកលក្ខណៈគួរឱ្យស្រឡាញ់របស់អ្នក។

64908

ខ. ចំនុចទាក់ទាញរបស់អ្នក៖ ភាពទន់ភ្លន់

បើសិនជាអ្នកជ្រើសរើសយកនារី ខ មានន័យថាមនុស្សម្នាដែលនៅជុំអ្នកស្រឡាញ់ចូលចិត្តអ្នក ដោយសារ "ភាពទន់ភ្លន់"។ សម្រាប់គ្រប់គ្នាអ្នកគឺជាមនុស្សទទួលយករឿងរ៉ាវពីគ្រប់គ្នាដែលបាននិយាយមកកាន់អ្នក អ្នកគឺជាអ្នកស្តាប់ក៏ល្អ។ ពួកគេនិយាយជាមួយអ្នកដោយភាពស្ងប់ស្ងៀមនៅពេលពួកគេជួបបញ្ហាហើយមានអ្នកជួយប្រឹក្សាដោះស្រាយ ផ្តល់ដំបូន្មានល្អៗជានិច្ច។ ការឆ្លើយតបដោយភាពទន់ភ្លន់ និងលើកទឹកចិត្តរបស់អ្នក បានជំរុញនូវភាពក្លាយហានបន្ថែមសម្រាប់ពួកគេផងដែរ។

64909

គ. ចំនុចទាក់ទាញរបស់អ្នក៖ ភាពឆ្លាតវៃ

បើសិនជាអ្នកជ្រើសរើសយកនារី គ មានន័យថាមនុស្សម្នាដែលនៅជុំអ្នកស្រឡាញ់ចូលចិត្តអ្នកដោយសារ ភាពឆ្លាតវៃរបស់អ្នកនេះឯង។ នៅក្នុងខ្សែភ្នែករបស់មនុស្សម្នានៅជុំវិញអ្នកយល់ថា​ អ្នកជាមនុស្សវៃឆ្លាតណាស់ក៏ព្រោះតែអ្នកអាចប្រឈមមុខនឹងរឿងតូចធំក្នុងជីវិត ព្រមទាំងមានវីធីដោះស្រាយចេញបានយ៉ាងរលូន។ ការណ៍ធ្វើឱ្យពួកគេដឹងគុណដល់អ្នកខ្លាំងណាស់។

64910

ឃ. ចំនុចទាក់ទាញរបស់អ្នក៖ សុភវិនិច្ឆ័យ

បើសិនជាអ្នកជ្រើសរើសយកនារី ឃ មានន័យថាមនុស្សម្នាដែលនៅជុំអ្នកស្រឡាញ់ចូលចិត្តអ្នកដោយសារគំនិតដែលពោរពេញទៅដោយសុភវិនិច្ឆ័យរបស់អ្នក។ នៅក្នុងខ្សែភ្នែករបស់មនុស្សដែលមើលមកកាន់អ្នក អ្នកមិនដូចមនុស្សដទៃទៀតដែលមានចរិតជាព្រះនាងនោះទេ។ អ្នកអាចធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង ហើយអ្នកជាមនុស្សដែលមានស្មារតីទទួលខុសត្រូវខ្ពស់។

64911

ប្រែសម្រួល៖ វីរៈ | ប្រភព៖ បរទេស