ផ្ទះ៣យ៉ាង ទាក់ទាញហុងស៊ុយ រីកចម្រើនឥតឈប់ គ្រួសារសម្បូរសប្បាយតកូនចៅ!!

ប្រសិនបើផ្ទះរបស់អ្នកមាន​វត្ថុ​ទាំង ​៣ ​នេះ​ បញ្ជាក់ថា ផ្ទះតែង​ចម្រើន​លូតលាស់​ មានលាភហុងស៊ុយ ជីវិតសមាជិកគ្រួសារម្នាក់ៗ​នឹងទទួលបានអំណោយផល និង​ភាពសម្បូរ​សប្បាយ៖

ផ្ទះ​មាន​សត្វ​ចិញ្ចឹម​ច្រើន៖ តាម​ហុងស៊ុយ ផ្ទះ​ដែល​មាន​សត្វ​ចិញ្ចឹម​ ផ្តល់​កំណើត​ដល់​ហ្វូង​កូនច្រើនត្រូវបានចាត់ទុកថាពិតជា​ផ្ទះ​ដែល​ល្អ​ខ្លាំងណាស់។ លើស​ពី​នេះ​ ផ្ទះ​បែប​នេះ​នឹង​ជួយ​ឲ្យ​មាន​តុល្យភាព​រវាង​យិន និង​យ៉ាង ជួយឲ្យមានសុខភាពល្អ និង​នាំ​លាភសំណាងដល់​ម្ចាស់។

ផ្ទុយទៅវិញ បើផ្ទះដែលអ្នកចិញ្ចឹមសត្វមានកូនស្លាប់ គួរពិចារណាឡើងវិញ ព្រោះស្ថានភាព​បែប​នេះ ប៉ះពាល់​ដល់​សុខភាព និង​ស្មារតី​របស់​សមាជិក​គ្រួសារ ហើយ​សំណាង​ក៏​ធ្លាក់​ចុះ​ដែរ ពិបាក​នឹង​ក្លាយជា​អ្នកមាន។

ផ្ទះ​​មាន​ដើម​ឈើ​ពណ៌​បៃតង​ច្រើន​៖ ដើមឈើ​រួមចំណែក​ដល់​ភាពរឹងមាំ​ ផ្ទះដែលមានដើមឈើជាច្រើនដើម មានអាយុវែង មិនត្រឹមតែជួយឱ្យមានខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសុភមង្គលដល់គ្រួសារទៀតផង។ ជាពិសេស ប្រសិនបើដើមឈើតែងតែមានពណ៌បៃតង ដុះពន្លក នោះមានន័យថា ផ្ទះពោរពេញដោយភាពសប្បាយ និងភាពរឹងមាំ។ ទន្ទឹមនឹងនោះ នៅពេលដែលដើមឈើរស់នៅក្នុងផ្ទះបានយូរ ក៏ជាប្រផ្នូលល្អ បញ្ជាក់ថា ម្ចាស់មានទ្រព្យសម្បត្តិ រុងរឿង មានជីវិតសុខសាន្ត ភាពចម្រុងចម្រើន និងទ្រព្យសម្បត្តិស្តុកស្តុម្ភ។

ផ្ទុយ​ទៅ​វិញ បើ​ផ្ទះ​ណា​មាន​ហុងស៊ុយ​មិនល្អ នោះនឹងនាំឲ្យមានសំណាង​អាក្រក់​ ដើមឈើ ឬ​សត្វ​ចិញ្ចឹម​ក្នុង​ផ្ទះ​ក៏​នឹង​រសាត់​បន្តិច​ម្តងៗ​ដែរ។

ផ្ទះពោរពេញដោយសំណើច៖ ផ្ទះដែលមានតែសំណើចសើចសប្បាយ នោះមានន័យថា ជីវិតអ្នករស់នៅក្នុងផ្ទះប្រាកដជាពោរពេញដោយសុភមង្គលជាក់ជាមិនខាន។ ជាពិសេស ប្រសិនបើផ្ទះតែងតែទាក់ទាញក្មេងៗ និងសត្វស្លាបមកលេងឬធ្វើសំបុក នោះបញ្ជាក់ថា មានហុងស៊ុយល្អមែនទែន។

ប្រភព៖ បរទេស