ព្រោះតែមនុស្សប្រុសមានចរិតទាំង៥នេះហើយ ដែលធ្វើឱ្យមនុស្សស្រីសុខចិត្តនៅលីវមិនខ្ចីរៀបការ

មនុស្សគ្រប់រូបតែងតែមានស្នេហា ហើយក៏ត្រូវតែរៀបការមានគូស្រករ កសាងគ្រួសារជារបស់ខ្លួនឯងដែរ។ ប៉ុន្តែប្រសិនបើត្រូវមកជួបមនុស្សប្រុសដែលមានចរិតទាំង៥ខាងក្រោមនេះ មនុស្សស្រីក៏សុខចិត្តនៅលីវ ឬក្រមុំចាស់ ដាច់ខាតមិនរៀបការជាមួយនឹងមនុស្សប្រុសបែបហ្នឹងឡើយ។

១. សាវា ញ៉ែស្រីពាសវាលពាសកាល

7ba59683397d969f3e0120ebf8a60990

ចិត្តល្អ រួសរាយជាគុណសម្បត្តិ មនុស្សស្រីក៏ចង់បានដៃគូដែលមានចិត្តទូលាយបែបហ្នឹងដែរ ប៉ុន្តែមនុស្សប្រុសខ្លះរួសរាយជ្រុល ចិត្តល្អជ្រុល ចូលដល់លក្ខណៈសាវា ពូកែវោហាខាងញ៉ែប៉ប្រែស្រីមិនរើសមុខ។ ដូច្នេះមនុស្សប្រុសបែបនេះ បើរៀបការជាមួយ គឺមានតែទុក្ខសោកវេទនា គ្រាំគ្រាចិត្តប៉ុណ្ណោះ។

២. ស្រឡាញ់ខ្លួនឯងខ្លាំងពេក

16bc934a45afbb88a0bf7b44ea3a98bb

នៅជាមួយមនុស្សអាត្មានិយមតែងតែគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនជានិច្ច តែងតែចង់ឱ្យមនុស្សគ្រប់គ្នាធ្វើសម្រាប់ខ្លួនឯងតែម្នាក់ ចរិតបែបនេះ ទោះមនុស្សនោះស្អាត សង្ហាប៉ុនណា ល៏គ្មានមនុស្សស្រីណាហ៊ានប្រាថ្នាដែរ រស់នៅជាមួយប្រាកដជាមានសម្ពាធខ្លាំងណាស់។

ប្រសិនបើអ្នកតស៊ូក្នុងសេចក្តីស្នេហាបែបនេះ អ្នកនឹងត្រូវមានស្មារតីលះបង់រាល់បំណងប្រាថ្នារបស់គាត់ ហើយកុំសង្ឃឹមថាភាគីម្ខាងទៀតនឹងយល់ និងយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់អ្នកឱ្យសោះ។

referrerpolicy="no-referrer-when-downgrade"mute="true">

៣. ពឹងលើអ្នកដទៃពេក

Cf0863168dcb0f8d187328c7d6d7e7c5

ក្មេងស្រីតែងតែចង់ស្វែងរកមនុស្សដែលអាចទុកចិត្តបាន ដើម្បីចែករំលែករាល់ការលំបាកក្នុងជីវិត។ ក្នុងករណីដែលគាត់ច្រើនតែរកមូលហេតុដើម្បីសុំជំនួយពីសាច់ញាតិ មិត្តភក្តិ ឬមិត្តស្រី គាត់មិនមានភាពក្លាហានក្នុងការទទួលខុសត្រូវចំពោះជម្រើសរបស់គាត់ ហើយពឹងផ្អែកលើអ្នកដទៃ វាពិតជាអាក្រក់ខ្លាំងណាស់ បើជ្រើសរើសមនុស្សបែបនេះ ជីវិតនឹងត្រូវរ៉ាប់រងបន្ទុកបន្ថែមទៀត។

៤. យកចិត្តទុកដាក់ចំពោះរូបរាង

F1f99f67c3d2b92ae2c869fa518db5f4

មនុស្សបែបនេះគេស្រឡាញ់តែលើរូបរាង រូបសម្រស់របស់អ្នកតែប៉ុណ្ណោះ ដូច្នេះប្រសិនបើថ្ងៃណាមួយ អ្នកលែងស្អាត សម្រស់ប្រែប្រួល ច្បាស់ណាស់ថាគេនឹងទៅរកថ្មីមិនខាន ឬសូម្បីតែមិនទាន់បានអីផង គេក៏សម្លឹងឃើញអ្នកថ្មីដែលមានរូបរាងស្អាត ស្រស់ ក្មេងជាងអ្នកបាត់ទៅហើយ។ ដូន្នេះតទៅថ្ងៃក្រោយ មនុស្សស្រីពេលរៀបការមានកូន ប្រាកដជាបាក់សម្រស់ ឱកាសនៃការផោតក្បត់ដៃគូ ក៏មានច្រើនដូចគ្នាដែរ។

៥. ជាអ្នកកាន់ ឬទុកដាក់លុយកាក់

F19c5f27ddbb9126f10a72aa47379512

ពាក្យចាស់តែងពោលថា "ទុក្ខស្រី ប្ដីកាន់លុយ" វាគឺវេទនាពិតមែន សូម្បីតែទិញម្ហូបបន្តិចបន្តួចក៏គេជាអ្នកត្រួតត្រា បើយើងចាយវាយតែបន្តិចក៏គេថាខ្ជះខ្ជាយដែរ បែបហ្នឹងនៅមិនសុខទេ ព្រោះមនុស្សបែបនេះគេហៅថា គម្រិះអាចម៌ក្ដាប់ ម៉ៅស្វិត ទុកលុយសំខាន់ និងមិនឱ្យតម្លៃប្រពន្ធឡើយ។

Eab3b5e9da8dcb5eb59a6cf06e2cd1d0

ជីវិតមនុស្សស្រី ប្រៀបដូចជាការលេងឆ្នោតអ៊ីចឹង បើមានសំណាងប្រាកដជាចាក់ត្រូវ ឈ្នះលុយកាក់វាល់លាន តែបើគ្មានសំណាងទេ ចាក់ទៅចេះតែចាញ់ ចុងក្រោយអ្វីក៏មិនសល់ដែរ មានតែការឈឺចាប់ និងស្ដាយក្រោយតែប៉ុណ្ណោះ។

ព្រោះតែហេតុផលទាំងអស់នេះហើយ ទើបមនុស្សស្រីមិនអាចប្រថុយបណ្ដោយខ្សែជីវិត ឱ្យអ្នកណាចូលមកក្នុងជីវិតនាងងាយៗឡើយ ជាពិសេសមនុស្សប្រុសដែលមានចរិតទាំង៥ខាងលើនេះ ដាច់ខាតមិនយកទេ នាងសុខចិត្តនៅម្នាក់ឯងដល់ចាស់ល្អជាង៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ