មិត្តមានចរិត ៣ ប្រភេទ នាំតែភាពវិនាស បើដឹងខ្លួនទាន់សូមបញ្ឈប់ភ្លាម!!

ជាការពិតណាស់ មិត្ដភក្ដិមានឥទ្ធិពលខ្លាំងលើជីវិតរបស់យើង ប៉ុន្តែយើងក៏ត្រូវជ្រើសរើសទំនាក់ទំនងជិតស្និទ្ធដោយប្រុងប្រយ័ត្នផងដែរ។ ដូចខាងក្រោមនេះ ជាមិត្តភក្កិ ៣ ក្រុម ដែលគួរតែជៀសឲ្យបានឆ្ងាយបើមិនចង់ជួបការពិបាកក្នុងជីវិត៖

មនុស្សមិនដែលចង់ផ្លាស់ប្តូរ៖ ​មនុស្ស​ដែលមានលក្ខណៈនេះ ទោះ​បីជីវិត​មិនមានភាព​ប្រសើរ​ក៏​មិន​ចង់​ផ្លាស់​ប្តូរដែរ ពិសេសពិបាក​ក្នុងការសហការ​ជាមួយ ហើយ​រឹតតែ​ពិបាក​ក្នុង​ការ​ជោគជ័យ។

ហេតុនេះ ដើម្បីយល់ពីធម្មជាតិនៃជីវិត មនុស្សត្រូវឆ្លងកាត់ឧបសគ្គ និងការលំបាកជាច្រើន។ ជាការពិតណាស់ ដូចដែលដឹងមនុស្សឆ្លាតពិតជាបានឆ្លងកាត់ការឈឺចាប់ សោកនាដកម្ម និងបទពិសោធន៍ដ៏លំបាកមួយចំនួនជាក់ជាមិនខាន។ រិតតែសំខាន់ ប្រសិន​បើ​អ្នក​នៅតែចង់បង្កើត​មិត្តភ័ក្ដិជាមនុស្សដែលមានចរិតបែបនេះ មិន​យូរ​មិន​ឆាប់​នឹង​ធ្លាក់​ចុះដុនដាបហើយ។

មនុស្សចូលចិត្តចំណាយលុយទាំងអស់ដែលអ្នកមាន ហើយសន្សំប្រាក់ដែលរកបាន៖ មាន​មនុស្ស​ពីរ​ប្រភេទ​ដែល​មិន​ជោគជ័យ ទោះ​ព្យាយាម​ប៉ុណ្ណា​ក៏​ដោយ "មនុស្សទីមួយគឺជាអ្នកដែលចំណាយលុយទាំងអស់ដែលមាន ហើយទីពីរគឺជាមនុស្សដែលសន្សំលុយទាំងអស់ដែលរកបាន"។

លុយកាក់ និងទ្រព្យសម្បត្តិអាចជួយយើងដោះស្រាយរឿងជាច្រើនក្នុងជីវិតមែន ប៉ុន្តែ​ពេល​ដែល​យើង​មាន​លុយ​និង​ទ្រព្យ​សម្បត្តិ យើង​ត្រូវ​ចេះ​ប្រើ​វា​ដោយ​សម​ហេតុ​ផល? តាមពិតទៅ មនុស្សដែលសន្សំលុយបានទាំងអស់ គឺប្រៀបល្អដូចមនុស្សដែលមិនចង់ផ្លាស់ប្តូរ តែងតែចូលចិត្តកន្លែងមានសុវត្ថិភាព ប៉ុន្តែគ្មានចក្ខុវិស័យ។

មនុស្សចូលចិត្តបន្ទោសអ្នកដទៃ៖ មនុស្ស​ភាគច្រើនពេល​ខ្លះ​តែងតែមើល​ឃើញ​អ្នក​ដទៃ​ ជា​ដើមហេតុ​នាំ​ឲ្យ​មាន​រឿង​អាក្រក់​កើត​ឡើង​ចំពោះ​ខ្លួន រហូតដល់យូរៗទៅក៏ចូលចិត្តស្តីបន្ទោសក្លាយជាទម្លាប់សង្គម។ មនុស្ស​ដែលចូលចិត្ត​បន្ទោស​ជា​ញឹកញាប់​នឹង​ពិបាក​ក្នុង​ការ​កែប្រែ​ខ្លួន​ឯងណាស់ ហើយមនុស្សបែបនេះក៏ពិបាករីកចម្រើន ពិបាកជោគជ័យផងដែរ។

ប្រភព៖ បរទេស