ជ្រើសរើសទេវតាទ្រព្យមួយអង្គ ដើម្បីដឹងពីវ័យ ដែលអ្នកអាចរកលុយបានច្រើនបំផុត

រូបទេវតាទ្រព្យដែលអ្នកបានជ្រើសរើស នឹងបង្ហាញអ្នកពីពេលវេលា និងវ័យដែលអ្នកនឹងអាចរកលុយបានច្រើនបំផុត និងអាចសល់ទ្រព្យស្ដុកស្ដម្ភក្លាយជាអ្នកមាន។

1

ក. ចាប់ពីអាយុ ៥០ ឆ្នាំទៅ

អ្នកមានសមត្ថភាពល្អ ចេះប្រើសម្ថភាពពិសេសដើម្បីរកលុយ។ ប៉ុន្តែអ្នកជាមនុស្សមានចិត្តឆេវឆាវ ចិត្តក្ដៅ ងាយនឹងសម្រេចចិត្តល្ងង់ខ្លៅក្នុងការវិនិយោគ ឬចំណាយលុយកាក់ ដូច្នេះហើយងាយនឹងបរាជ័យ ឬខ្ជះខ្ជាយ ពិបាកប្រមូលទ្រព្យនៅវ័យក្មេងណាស់។

បន្ទាប់ពីវ័យកណ្តាល អ្នកពិតជាមានទិសដៅត្រឹមត្រូវសម្រាប់ខ្លួនអ្នក លែងចូលទៅក្នុងអាជីវកម្មប្រថុយប្រថាន និងឆ្កួតៗទៀតហើយ មានបទពិសោធន៍គ្រប់គ្រាន់ដើម្បីចៀសវាងកំហុស។

ខ. ចាប់ពីអាយុ ៣៥-៤០ ឆ្នាំ

អ្នកមានសមត្ថភាពរកលុយបានល្អណាស់ ចេះចាប់យកឱកាស។ គ្រាន់​តែ​ស្តាប់​ព័ត៌មាន ធ្វើ​បច្ចុប្បន្នភាព​ស្ថានភាព​អ្នក​អាច​រក​ចំណូល​បាន​ច្រើនយ៉ាងច្រើន។ ឱកាស​រក​លុយ​មិន​ច្រើន​ទេ តែ​ចាយ​មិន​ស្តាយ​ក្រោយ ពិបាក​រក្សា​ទ្រព្យ​ខ្លួន​ឯង។ នៅពេលអ្នកឈានដល់អាយុពេញវ័យ អ្នកនឹងដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក និងប្រមូលលុយ។

គ. ពី ២៤ ទៅ ៣៣ ឆ្នាំ

អាកប្បកិរិយារបស់អ្នកចំពោះបញ្ហាលុយ គឺមានភាពប្រាកដនិយមណាស់ អ្នកមិនហ៊ានប្រថុយនឹងការវិនិយោគនោះទេ វាតែងតែមានសុវត្ថិភាពក្នុងការរកលុយ។ តាំងពីក្មេងមកអ្នកដឹងពីរបៀបសន្សំប្រាក់ក៏ដូចជា "រកលុយ" ដោយកម្លាំងផ្ទាល់ខ្លួនរបស់អ្នក។

អ្នក​ស័ក្តិសម​ណាស់​សម្រាប់​ការងារ​វិភាគ​ហិរញ្ញវត្ថុ ឬ​រឿង​ដែល​ត្រូវ​ប្រើ​ខួរក្បាល​ច្រើន។ ពេល​ដែល​អ្នក​សន្សំ​បាន​គ្រប់​គ្រាន់​ហើយ ចូរ​គិត​ពី​ការ​កាន់​កាប់​អចលនទ្រព្យ វិនិយោគ​ដើម្បី​ពង្រីក​អាជីព។

ឃ. ៣០ ទៅ ៣៥ ឆ្នាំ

អ្នក​ក៏​ចង់​បាន​ប្រាក់​ច្រើន​ដែរ ប៉ុន្តែ​ចំណង់​មិន​ខ្លាំង​ទេ។ អ្នកចូលចិត្តសន្សំជាជាងវិនិយោគ។ មិនត្រឹមតែប៉ុណ្ណោះ រាល់ពេលដែលអ្នកមានបំណងចង់ចំណាយលើអាជីវកម្មណាមួយ អ្នកងាយនឹងយល់ច្រលំនឹងគំនិតរបស់អ្នកដទៃ ដូច្នេះហើយអ្នកតែងតែបោះបង់ពាក់កណ្តាលផ្លូវ។

ប៉ុន្តែចាប់ពីអាយុ ៣០ ឡើងទៅ អ្នកកាន់តែឆ្លាតជាងមុន មានគំនិត និងគោលជំហររឹងមាំជាងមុន និងមិនអនុញ្ញាតឱ្យខ្លួនអ្នករងឥទ្ធិពលពីអ្នកដទៃទៀតទេ។ ជាលទ្ធផល ហិរញ្ញវត្ថុរបស់អ្នកក៏រីកចម្រើនខ្លាំងផងដែរ៕

ប្រភព ៖ បរទេស / Knongsrok