តើនៅពេលណា ដែលអ្នកអាចនឹងមានស្នេហា?

ជ្រើសរើសកាតមួយសន្លឹក ដើម្បីដឹងថា តើនៅពេលណា ដែលអ្នកនឹងមានស្នេហា ឬស្នេហាថ្មីចូលមកជំនួសស្នេហាចាស់របស់អ្នក? តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា។

1

១. សន្លឹកកាត « ក »

សំណាងរបស់អ្នកគឺល្អណាស់ថ្មីៗនេះ។ ប្រសិនបើអ្នកមានស្នេហាលួចលាក់ជាមួយនរណាម្នាក់ ហើយហ៊ានពុះពារយ៉ាងសកម្ម នោះឱកាសនៃភាពជោគជ័យរបស់អ្នកគឺខ្ពស់ណាស់។ លើសពីនេះទៅទៀតអ្នកក៏នឹងទាក់ទាញ "ឃ្មុំ និងមេអំបៅ" ជាច្រើនដែលចាប់អារម្មណ៍ និងចែចង់ពីមនុស្សភេទផ្ទុយផងដែរ។

២. សន្លឹកកាត « ខ »

ថ្មីៗ​នេះ​អ្នក​រវល់​ខ្លាំង ចំណាយពេល​ភាគច្រើន​នៅ​កន្លែង​ធ្វើការ ដូច្នេះ​អ្នក​មាន​ពេល​តិចតួច​សម្រាប់​ស្នេហា។ ដោយសារតែការខិតខំប្រឹងប្រែង ការងាររបស់អ្នកក៏កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

ជាការប្រសើរណាស់ គ្រាន់តែផ្តោតលើការអភិវឌ្ឍអាជីពរបស់អ្នក នៅពេលដែលអ្នកសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យ និងត្រូវបានគោរពដោយមនុស្សជាច្រើន, ស្នេហាដោយស្វ័យប្រវត្តិនឹងលេចឡើង។ ហើយ​ឥឡូវ​នេះ ប្រហែល​ជា​ត្រូវខកខានចាប់ផ្ដើមស្នេហាមួយអន្លើសិនហើយ។

៣. សន្លឹកកាត « គ »

នៅពេលនេះ អ្នកប្រហែលជាមានអារម្មណ៍ឯកោបន្តិច ដែលផ្ទុកសម្ពាធនៃជីវិតតែម្នាក់ឯង។ អ្នក​ប្រហែល​ជា​ហត់​ណាស់ ចង់​បាន​អ្នក​ណា​ម្នាក់​ទៅ​ជាមួយ។ ថ្វីដ្បិតតែបេះដូងប្រាថ្នាចង់បានស្នេហាក៏ដោយ ប៉ុន្តែជាអកុសល ព្រះនៃសេចក្តីស្រឡាញ់មិនបានកត់សម្គាល់អ្នកទេ។

ប្រហែលជាអ្នកនឹងត្រូវរង់ចាំយូរបន្តិច។ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ឱកាសបង្កើតស្នេហារបស់អ្នកមានតិចណាស់។ អ្នកគួរតែសិក្សាយ៉ាងសកម្ម និងទំនាក់ទំនងជាមួយភេទផ្ទុយ ជាពិសេសមិត្តរួមការងារ ឬមិត្តភក្តិ។ ប្រសិនបើអ្នកធ្វើបែបនេះ ឱកាសនៃការធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អ្នកនឹងខ្ពស់ជាង។

៤. សន្លឹកកាត « ឃ »

សម្រាប់​អ្នក​វិញ ការ​មាន​ស្នេហា ​គឺជា​រឿង​ដែល​មួម៉ៅ និង​ហត់នឿយ ប្រហែល​ជា​ដោយសារ​បទពិសោធន៍​ស្នេហា​ពីមុន​របស់​អ្នក​អាក្រក់​គួរសម ហើយ​វា​ជា​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​។ ដូច្នេះហើយ អ្នកពិតជាមិនចង់ស្រលាញ់នរណាម្នាក់នៅពេលនេះទេ។

យ៉ាងណាមិញ អ្នកត្រូវរៀនពីរបៀបគ្រប់គ្រងអារម្មណ៍របស់អ្នក ព្យាបាលរបួសរបស់អ្នកទាំងស្រុង និងធ្វើឱ្យជីវិតខាងវិញ្ញាណរបស់អ្នកមានតុល្យភាព។ ស្នេហា​នឹង​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​មក​រក​អ្នក ប៉ុន្តែ​គ្រាន់​តែ​ឆ្លង​ផុត​ដំណាក់​កាល​នេះ អ្នក​ប្រាកដ​ជា​បាន​ជួប​សុភមង្គល​ម្ដង​ទៀត៕

ប្រភព ៖ បរទេស / Knongsrok