5 អាការៈលួចស្រលាញ់របស់បុរសមាត់រឹងខ្លាចបាក់មុខ ដែលបង្ហាញថាគេកំពុងលង់នឹងអ្នកហើយ

មិនមានតែស្ត្រីទេដែលស្មុគស្មាញនិងពិបាកយល់ រោគសញ្ញាមួយចំនួនរបស់បុរសៗក៏ធ្វើឲ្យមនុស្សស្រីពិបាកយល់ផងដែរ ព្រោះ​ដំបូង​គាត់​ធ្វើ​ដូច​គាត់​ចូល​ចិត្ត​យើង ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​គាត់​ធ្វើ​បែប​នេះ​ទៅ​វិញ? ចូលចិត្តរៀបចិត្តសាស្ត្រធ្វើដូចមិនខ្វល់ពីយើង តែកុំគិតច្រើននាំឲ្យឈឺក្បាលដោយសារតែយើងបានរកឃើញចម្លើយរួចហើយសម្រាប់ហេតុផលសាមញ្ញៗ មានរឿងមួយចំនួនដែលបុរសមាត់រឹង ប្រហែល​ជា​គាត់​លួច​ចូល​ចិត្ត​តែ​មិន​ហ៊ាន​សារភាព មានសញ្ញាចម្លែកៗចេញមកឱ្យយើងមើល សញ្ញា​ដែល​ជា​ញឹក​ញាប់​មិន​ចាក​ចេញ​៥​យ៉ាង​ខាង​ក្រោម៖

Za1_2

1. គេចង់ឱ្យអ្នកគិតថាគេមាននារីជាច្រើននៅក្នុងជីវិត

បុរសខ្លះចាប់ផ្តើមចូលចិត្តនរណាម្នាក់ ជារឿយៗពួកគេមិនចង់មើលទៅក្លាយជារបស់ស្លាប់នៅក្នុងភ្នែករបស់ស្ត្រីដែលពួកគេកំពុងចាប់អារម្មណ៍នោះទេ ដូច្នេះហើយគេតែងតែបង្ហាញថាគេមានស្រីៗជាច្រើននាក់ទៀតដើម្បីនិយាយជាមួយ ឬអាចមានស្រីៗជាច្រើនទៀតដែលកំពុងទាក់ទង ដែលគេនឹងបង្ហាញឲ្យអ្នកយល់បែបនេះថា គេនៅតែមិនចង់ប្រាកដប្រជាជាមួយនរណាម្នាក់ទេ នៅមិនទាន់រកឃើញអ្នកយល់ចិត្តឡើយ ម្ល៉ោះហើយបើអ្នកចូលចិត្តគេដែរអ្នកគ្រាន់តែនៅស្ងៀមសិនទៅ ព្រោះទង្វើទាំងនេះគ្រាន់តែជាទម្រង់បែបបុរសៗ ចំណែក​ខាងយើង​គ្រាន់តែអង្គុយ​មើល​សិន ប៉ុន្តែប្រសិនបើអ្នកគិតថាមិនអូខេទេប្រាប់គេត្រង់ៗទៅ ។

I5g9b66bbcaeabcbkj6dk

2. គេចង់ឱ្យអ្នកគិតថាគេមានមន្តស្នេហ៍

ជួនកាលបុរសខ្លះក៏មានការបញ្ចេញអាកប្បកិរិយាភ្លាវៗដែរ ថ្ងៃមុនល្អជាមួយយើងថ្ងៃនេះចេញមកសោះអង្គើយ តែអ្នកត្រូវដឹងថាគេធ្វើនេះគ្រាន់តែមិនចង់អោយអ្នកគិតថាគេគួរឲ្យជ្រេញវានឹងមើលទៅមិនទាក់ទាញ ព្រោះអ្វីដែលងាយស្មានបានវានឹងមើលទៅមិនទាក់ទាញ ដូច្នេះប្រសិនបើអ្នកនៅតែចង់បន្តទំនាក់ទំនង គួរទុក​ឲ្យ​បុរសម្នាក់​នោះ​សម្តែងតាមតែគេទៅ ឯ​យើង​ត្រូវ​គ្រាន់នៅស្ងៀមៗទៅបានហើយ ។

Puhuiy3ayqgiMAk4zwQg O

3. គេមិនអាចទទួលយកបានទេថាអ្នកមានឥទ្ធិពលខ្លាំងចំពោះគេ

នេះគឺជាទម្លាប់នៃភាពជាបុរស ពួកគេនឹងមិនបង្ហាញយើងពីភាពភ័យខ្លាចច្រើននោះទេ បើទោះ​បី​ជា​គេស្រលាញ់អ្នកខ្លាំងក៏ដោយ​ ប៉ុន្តែ​ប្រសិន​បើ​មិត្តភាព​ដែល​អ្នក​ផ្តល់ឲ្យគេវា​មិន​ស្ថិត​ក្នុង​កម្រិត​នៃ​ការ​ទុក​ចិត្ត​បាន​ទេ គេនឹងរក្សាភាពសម្តែងដូចមិនចាប់អារម្មណ៍អ្នកដដែល ព្រោះដោយសារ​តែ​គេខ្លាចខាងស្រីបដិសេធ គេនឹងបាក់មុខ ខូចចិត្ត ដកថយមិនបានទៅមុខមិនដល់ សេចក្តីថ្លៃថ្នូររបស់បុរសមិនអាចទទួលយកបានទេដែលត្រូវខាងស្រីបដិសេធ ម្ល៉ោះហើយបើ​អ្នក​នៅ​តែ​ចាប់​អារម្មណ៍​នឹង​បុរស​ម្នាក់​នេះ ទុក​ឲ្យ​គេ​រក្សា​ភាព​ថ្លៃថ្នូរ​មួយ​រយៈទៅ។

987870519f53e49863bcfa918ad12443  Full House Angelo

4. ភាពរសើបគឺជាអ្វីដែលត្រូវតែលាក់បាំងសម្រាប់បុរស

ប្រសិនបើចៃដន្យគេចាប់ផ្តើម​ខ្វល់​ពី​អ្នក​ខ្លាំង​ គ្រប់យ៉ាងនឹង​មិន​អាច​លាក់​បាន​ទៀតទេ មិនថាក្រសែភ្នែក អាកប្បកិរិយា ភាសាកាយវិការរវានឹងងាកមករកអ្នកទាំងអស់ ដូច​មនុស្ស​មាន​ស្នេហា​ទូទៅវានឹងមានការស្រូបទាញម្យ៉ាងកើតឡើង វា​ធ្វើ​ឱ្យ​គេ​ចង់​នៅ​ជិត​មនុស្ស​ដែល​គេ​ចូលចិត្ត​ លុះនៅ​ពេល​ដែល​វា​មាន​ច្រើន​ពេក ខាងបុរសខ្លាចបាត់បង់តុល្យភាពទើបគេចូលចិត្តបញ្ចេញអាការៈផ្ទុយ ដូច​ជា​ធ្វើ​ពុត​ជា​លេង​សើច និយាយស្តីជាមួយអ្នកខុសពីនារីដទៃ ដូច្នេះកុំគិតច្រើនពេកវាគ្រាន់តែជាល្បែងដើម្បីលាក់ភាពរសើបរបស់បុរសម្នាក់ប៉ុណ្ណោះ។

Love Hhi

5. គេទាមទារការយកចិត្តទុកដាក់

គេគ្រាន់តែចង់ដឹងបើគេបាត់ខ្លួនទៅ តើអ្នកនឹងចាប់អារម្មណ៍ឬអត់? នៅក្នុងដំណាក់កាលនៃការគិតដើម្បីឆ្ពោះទៅរកទំនាក់ទំនង បើចៃដន្យ អ្នកតាមទាន់គាត់មុន វានឹងមិនគួរឲ្យចាប់អារម្មណ៍ទេ វាជាការល្អណាស់បើអ្នកធ្វើពុតជាមិនដឹង កុំធ្វើអ្វីឲ្យគេមានអារម្មណ៍ថាអ្នកបានដឹងផែនការរបស់គេហើយអ្នកចាប់បាន បណ្តោយឱ្យគេលេងហ្គេមរបស់គេទៅ ប្រសិនបើអ្នកចូលចិត្តគេដែរ គ្រាន់តែអនុញ្ញាតឱ្យវាទៅដោយធម្មជាតិ តែ​បើ​អ្នក​គិត​ថា​មិន​ចូលចិត្តប្រញាប់សម្រេចចិត្តប្រាប់គេទៅ កុំលេងហ្គេមដែលអ្នកមិនចង់ឈ្នះ វា​មិន​មែន​ជា​ការ​សប្បាយ​និង​ចំណាយ​ពេល​វេលា​ឡើយ ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok