ក្បែរ​ខ្លួន​អ្នក មាន​ម្ចាស់​ឆ្នាំ​ទាំង ៥ នេះ​ទេ ៥ ឆ្នាំ​បន្ទាប់ នឹង​ហូរ​ចូល​មាស​ប្រាក់​ពេញ​ផ្ទះ

តាម​ហោរាសាស្រ្ត​នៅ​រយៈ​ពេល ៥ ឆ្នាំ​បន្ទាប់ បាន​ទស្សន៍ទាយ​មក​ថា អ្នក​កើត​ឆ្នាំ​ទាំង ៥ ខាង​ក្រោម ទោះ​ចង់​គេច​ពី​ភាព​មាន​បាន ក៏​គេច​មិន​កើត​ដែរ ព្រោះ​ពេលវេលា​នៃ​ជោគវាសនា​របស់​ពួក​គេ​គឺ​បាន​ចូល​មក​ដល់​ហើយ៖

អ្នកកើតឆ្នាំកុរឬឆ្នាំជ្រូក

នារយៈពេលដូចបានលើកឡើង សម្រាប់អ្នកកើតឆ្នាំកុរ នឹងមានការផ្លាស់ប្តូរវិជ្ជមានសម្រាប់ជីវិត។ កាបូបដាក់លុយរបស់អ្នកនឹងពេញខ្លាំងជាងមុន ហើយក៏នាំទាំងសំណាងមកដល់អ្នកនិងក្រុមគ្រួសារ។

មានផ្កាយសំណាងជាច្រើន ដែលនឹងចូលមកក្នុងជីវិតអ្នកកើតឆ្នាំកុរ នៅរយៈពេលខាងមុខនេះ។ កន្លងមកអ្នកបានជួបបញ្ហាលំបាកច្រើនណាស់មកហើយ ដែលសឹងតែនាំឲ្យពេលខ្លះជីវិតប៊ិះធ្លាក់ដល់បាតក៏មាន យ៉ាងណាទំហំប្រាក់ចំណូលនឹងមានការកើនឡើងវិញហើយ ប្រសិនបើអ្នកក្លាហាននិងច្បាស់លាស់ទៀតនោះ អ្នកអាចជោគជ័យលើអាជីវកម្មបង្កើតទ្រព្យធំណាមួយក៏មាន។

អ្នកកើតឆ្នាំឆ្លូវឬឆ្នាំគោ

អ្នកកើតឆ្នាំគោ ជាមនុស្សដែលរមែងក្លាហាន និងរស់នៅជាមួយក្តីសុបិន្ត ក៏ដូចជាមហិច្ឆតាខ្ពស់ក្នុងឆាកជីវិត។ ពួកគេដល់ពេលទទួលបានជោគជ័យហើយ បើនិយាយពីអាជីពការងារ នឹងទទួលបានការដំឡើងប្រាក់ខែ ហើយបើក្នុងការរកស៊ីនឹងទទួលបានអតិថិជនច្រើនជាងមុន។ ជោគវាសនាដ៏ល្អជាទីគាប់ចិត្តកំពុងរង់ចាំអ្នកនៅថ្ងៃខាងមុខ នេះល្បាក់ ៥ ឆ្នាំ អាចសល់ផ្ទះ សល់ឡាន សល់ដីជាច្រើនកន្លែងថែមទៀតផងដែរ។

ទំនាយសម្រាប់អ្នកកើតឆ្នាំឆ្លូវនេះ នឹងមានជីវិតរលូនជាងមុន ហើយមានឱកាសទទួលបានការអភិវឌ្ឍខ្លួនច្រើន នៅរយៈពេល ៥ ឆ្នាំតទៅមុខ ដោយទិសដៅវិជ្ជមាននឹងកើតមានសម្រាប់អ្នក ហើយជួយឲ្យអ្នកជ្រើសរើសដើរផ្លូវត្រូវ។ ជាទូទៅសម្រាប់អ្នកកើតឆ្នាំគោ គឺរមែងជាមនុស្សរហ័សនិងមានការអត់ធ្មត់ខ្ពស់ណាស់៕

អ្នក​កើត​ឆ្នាំ​ចឬឆ្នាំឆ្កែ

Ice_screenshot_20220524 095547

ម្ចាស់​ឆ្នាំ​ច រមែង​តែង​ស្ថិត​ក្នុង​បញ្ជី​ម្ចាស់​ឆ្នាំ​ដែល​ទេវតា​ទ្រព្យ​ទម្លាក់​មក​ជារឿយៗ។ មនុស្ស​នេះ​ឈ្លាសវៃ ស្លូតបូត និង​មាន​ចិត្ត​ល្អ ហើយ​ក៏​តែងតែ​ទទួល​បាន​ពរជ័យ​ពី​ព្រះ រួច​ក៏​ពួក​គេ​ក៏​មាន​ចិត្ត​ល្អ ផ្ទេរ​វា​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន។

អំពើ​ល្អ ដែល​មិន​ចង់​បាន​អ្វី​តបស្នង​ត្រលប់​មក​វិញ នោះ​ហើយ​ជា​ហេតុ​នៃ​លាភ​ពិត​ប្រាកដ ដែល​កំណត់​មក​ថា កំឡុង​ពេល ៥ ឆ្នាំ​ទៅ​មុខ ម្ចាស់​ឆ្នាំ​ច នឹង​ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​មនុស្ស​មាន​បុណ្យ ពី​អ្នក​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​ខ្លួន ជួយ​ឲ្យ​ជីវិត​របស់​ពួក​គេ​ហោះ​ឡើង​ខ្ពស់ ដូច​ខ្លែង​ដាច់​ខ្សែ​អណ្តែត​ទៅ​កប់​ពពក។ ចំពោះ​សុខភាព​គេ​ផ្ទាល់ និង​ក្រុម​គ្រួសារ​ក៏​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​ជូតឬឆ្នាំកណ្តុរ

Ice_screenshot_20220524 095541

ជីវិត​ម្ចាស់​ឆ្នាំ​ជូត ​រយៈពេលពាក់កណ្តាលឆ្នាំ ២០២៣ ដំបូងនេះក្តី អាច​ជា​មិន​សូវ​ល្អ​ពេក​ទេ តែ​ចាប់​ពី​ដើមខែមករា ២០២៤ ទៅ ៥ ឆ្នាំ​ខាង​មុខ នោះ​រឿង​ល្អៗ​នឹង​ចូល​មក​ច្រើន។ ចូរ​បន្ត ភាព​ជឿជាក់​លើ​ខ្លួន​ឯង អត់ធ្មត់ អត់ធន់​ឲ្យ​បាន​ខ្ពស់ ទោះ​ជួប​ការ​លំបាក​អ្វី​ក៏​កុំ​បោះបង់ ព្រោះ​វា​នឹង​មិន​លំបាក​ខ្លាំង​ឡើយ ហើយ​ជា​ការ​តេស្ត​សាកល្បង​ភាព​ធន់​របស់​អ្នក​ប៉ុណ្ណោះ។

បើ​អ្នក​ឆ្លង​ផុត នោះ​ពេលវេលា​អាច​ក្លាយ​ជា​អ្នក​មាន នឹង​រំកិល​ចូល​មក​លឿន​បំផុត។ សមិទ្ធផល​ទាំង​ឡាយ ទាំង​ផ្នែក​ទ្រព្យ ផ្នែក​ស្នេហា ប្រាថ្នា​អ្វី គឺ បាន​ហ្នឹង។ មហិច្ឆតា​ខ្ពស់​ដល់​កំពូល​ភ្នំ ក៏​នឹង​អាច​សម្រេច​បាន​ដែរ និយាយ​ទៅ​ជីវិត​ម្ចាស់​ឆ្នាំ​ជូត នឹង​ដើរ​ទៅ​រលូន បាន​ពេញលេញ​បរិបូរណ៍។

អ្នក​កើត​ឆ្នាំ​រកាឬឆ្នាំមាន់

Ice_screenshot_20220524 095533

ជា​មនុស្ស​ឈ្លាសវៃ រហ័សរហួន និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ជីវិត។ នៅ​កន្លែង​ការងារ ពួក​គេ​នឹង​ទទួល​បាន​ការ​គោរព ស្រលាញ់ ឲ្យ​តម្លៃ​ខ្ពស់​ពី​មិត្ត​រួម​ការងារ ក៏​ដូច​ជា​ថ្នាក់​លើ ហើយ​អរគុណ​ចំពោះ​ការ​ខិតខំ​របស់​អ្នក​ច្រើន​ឆ្នាំ​មក​នេះ ពេលវេលា​នៃ​ផ្លែផ្កា​ធំ បាន​ចូល​មក​ដល់​ហើយ។ សំណាង​នឹង​ផ្ទុះ​ឡើង​ពី ឆ្នាំ ២០២៤ ដល់ ២០២៩ សឹង​តែ​រឿង​ខ្លះ អ្នក​មិន​ហ៊ាន​ប្រាថ្នា​ថា​កើត​ឡើង ក៏​វា​អាច​កើត​ទៅ​បាន​ដែរ។

មាន់​នេះ ធំធាត់​លឿន រីក​ចម្រើន​ខ្លាំង​ណាស់ ដែល​នឹង​ជួប​ឱកាស​ថ្មីៗ​ក្នុង​ជីវិត ដូច្នេះ​ចូរ​ចាប់​យក​ឲ្យ​បាន​ល្អ​ផង។ សំណាង​នេះ បើ​អ្នក​ចេះ​ចែកចាយ នឹង​អាច​ចែក​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​ទទួល​បាន​សុខ​សុភមង្គល​រួម​គ្នា​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក