ជ្រើសរើសបន្តោងស្ពាន់មួយ ដើម្បីដឹងថាតើនឹងមានរឿងអ្វីកើតឡើងលើអ្នក ៣ ថ្ងៃទៀត?

នៅរយៈពេល ៣ ថ្ងៃបន្ទាប់ទៀត តើអ្នកនឹងជួបរឿងអ្វី? តាមរយៈការជ្រើសរើសនូវបន្តោងស្ពាន់មួយ ក្នុងចំណោមបន្តោងទាំងបី យើងនឹងធ្វើការបង្ហាញចម្លើយដល់អ្នកដូចខាងក្រោម៖

បន្តោងស្ពាន់ទី ១

1

អ្នកតំណាងឲ្យមនុស្សដ៏ពិសេសបំផុតមួយ ដែលនៅពេលមានរឿងសប្បាយអ្វី ជួបសំណាងអ្វីក៏ចូលចិត្តចែករំលែកទៅកាន់អ្នកដទៃឲ្យបានដឹងលឺ។ យ៉ាងណាការតបស្នងមកវិញ គេមិនបានល្អ ដូចអ្នកល្អដាក់គេទាំងអស់នោះទេ ដោយមនុស្សខ្លះក៏បានផ្ដល់នូវការគិតអវិជ្ជមាន និងនិន្ទាអ្នកទៅវិញ។

ត្រូវចាំថាកុំដោយសារការនិយាយរបស់គេ ឬសកម្មភាពរបស់គេបន្តិចបន្តួចនោះ អាចបំផ្លាញភាពជាខ្លួនឯងរបស់អ្នកឲ្យសោះ។ ជាការពិតអ្នកត្រូវតែមានភាពរឹងមាំឡើង ហើយជឿជាក់លើខ្លួនឯងឲ្យបានច្រើន ព្រោះកំឡុងពេលប៉ុន្មានថ្ងៃបន្ទាប់នេះ អ្នកអាចនឹងជួបមនុស្សប្រភេទហ្នឹងហើយក្នុងជីវិត។

បន្តោងស្ពាន់ទី ២

2

អ្នកជាមនុស្សដែលចូលចិត្តជួយអ្នកដទៃ ហើយមិនរំពឹងចង់បានអ្វីត្រលប់មកវិញ។ យ៉ាងណានៅពេលខាងមុខនេះ ប្រហែលជាមានមនុស្សគេចាំមើលបំណាំអ្នក ដោយគេតែងតែនិយាយអេចអូចនេះនោះពីអ្នក ទៅកាន់មនុស្សផ្សេងទៀត។

ជាសារណែនាំសូមអ្នកកុំឆាប់ជឿអ្នកដទៃណាម្នាក់ពេក ពោលត្រូវជឿលើខ្លួនឯងឲ្យបានច្រើន ហើយមិនមែនជាអ្នកជិតស្និទ្ធ ឬសាច់ញាតិយើងទេ ក៏កុំសូវបើកចំហរឿងខ្លះទៅឲ្យពួកគេបានដឹងពេកអី។

បន្តោងស្ពាន់ទី ៣

3

អ្នកប្រៀបដូចជាព្រះអាទិត្យសម្រាប់មនុស្សមួយចំនួន នោះក៏ដោយសារចិត្តសប្បុរសរបស់អ្នកទៅកាន់ពួកគេ។ អ្នកដូចជាព្រះអាទិត្យដែលចិញ្ចាចពន្លឺ និងភាពកក់ក្តៅសម្រាប់ពួកគេអ៊ីចឹង។

យ៉ាងណាបញ្ហាសម្រាប់ខ្លួនឯងពេលខ្លះអ្នកពិបាករកអ្នកប្រឹក្សាយោបល់បន្តិច ហេតុនេះហើយធ្វើឲ្យជីវិតអ្នករាងមានការបាក់ទឹកចិត្តបន្តិចដែរ។ ប៉ុន្មានថ្ងៃខាងមុខ អ្នកនឹងជួបពេលវេលាបែបហ្នឹងហើយ អ៊ីចឹងចូរចាំថា អ្នកនៅតែជាអ្នកដោះស្រាយបញ្ហាដ៏ពូកែ ហើយអ្នកប្រាកដជាអាចឆ្លងកាត់វាបាន៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក