ជ្រើសរើសរូបភាពមួយដែលពេញចិត្ត អាចទម្លាយច្បាស់ថាអ្នកជាមនុស្សបែបណាតាំងពីដើមមក?

ឧបមាថាមានជម្រើសរូបភាពព ៤ ផ្សេងពីគ្នា ហើយអនុញ្ញាតឲ្យអ្នកជ្រើសយកមួយ មករក្សាទុក។ តើអ្នកនឹងជ្រើសរើសយកមួយណា? តាមរយៈចម្លើយរបស់អ្នកយើងអាចបង្ហាញច្បាស់ ពីចរិតលក្ខណៈរបស់អ្នកតាំងពីដើមមក៖

រូបភាពទី ១

1

ប្រសិន​អ្នក​ជ្រើសរើស​រូបភាពទី ១ នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ការ​រស់នៅ​ជីវិត​បែប​សាមញ្ញ​បំផុត។ អ្នក​រក​ឃើញ​ក្តី​សុខ​តាម​រយៈ​សកម្មភាព​តូចៗ ហើយ​ក្នុង​ការ​គិត​របស់​អ្នក​តែងតែ​គិត​នៅ​រឿង​វិជ្ជមាន។ អ្នក​មិន​ចូលចិត្ត​ធ្វើ​ឲ្យ​រឿង​មើល​ទៅ​រញ៉េរញ៉ៃ​ឬ​មើល​ទៅ​ស្មុគស្មាញ​នោះ​ទេ មិន​ថា​តែ​ក្នុង​ទំនាក់ទំនង សកម្មភាព​ប្រចាំ​ថ្ងៃ និង​ជា​ពិសេស​គឺ​ចិត្ត​គំនិត។

រូបភាពទី ២

2

ប្រសិន​អ្នក​ជ្រើសរើសរូបភាពទី ២ នោះ​មាន​ន័យ​ថា​អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​មិន​សូវ​ចេះ​ភ័យខ្លាច អ្នក​មាន​ថាមពល​ក្លាហាន អង់អាច ដែល​រមែង​ជួយ​អ្នក​អាច​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដោយ​រលូន ត្បិត​បើ​ពេល​ខ្លះ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​ណា​មួយ​ក៏​ដោយ។

រូបភាពទី ៣

3

ប្រសិន​អ្នក​ជ្រើសរើសរូបភាពទី ៣ នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ដែល​មាន​ភាព​ស្ងប់ស្ងាត់ និង​ចូលចិត្ត​បែប​ធម្មជាតិ​បំផុត។ អ្នក​មាន​វិធីសាស្រ្ត​ក្នុង​ការ​បន្ធូរ​សម្ពាធ​ផ្លូវ​អារម្មណ៍​ដោយ​ខ្លួន​ឯង ហើយ​អ្នក​ក៏​មាន​ទំនោរ​ទៅ​មនុស្ស​ជុំវិញ​ខ្លួន​ដែល​គេ​យល់​ពី​អ្នក។

រូបភាពទី ៤

4

ប្រសិន​អ្នក​ជ្រើសរើសរូបភាពទី ៤ នោះ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ចិត្ត​សប្បុរស ស្រលាញ់ និង​ចែករំលែក​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន។ អ្នក​រមែង​ទទួល​បាន​ការ​កោតសរសើរ ដោយសារ​តែ​ភាព​ស្មោះត្រង់​របស់​អ្នក​នៅ​ក្នុង​ទំនាក់ទំនង​ណា​មួយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក