១០០ ​ថ្ងៃ​ទៀត ប្រជុំ​ម្ចាស់​ឆ្នាំ​សំណាង​ទាំង ៤ បើ​មិន​សង់​ផ្ទះ​ថ្មី ក៏​កំណត់​ឲ្យ​ឡើង​ស៊េរី​រថយន្ត​ដែរ

នៅ​រយៈ​ពេល ១០០ ​ថ្ងៃ​ខាង​មុខ តាម​ក្បួន​ចិនសែ​បាន​គន់គូរ​មើល​ឃើញ​ថា អ្នក​កើត​ឆ្នាំ​ទាំង ៤ ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ទទួល​បាន​ទាំង​សក្តិយស ទាំង​ទ្រព្យ ចូល​ផ្ទះ ល្មម​អាច​ឲ្យ​មាន​លទ្ធភាព​សង់​បាន​ផ្ទះ​ថ្មី ឬ​ឡើង​សេរ៊ី​រថយន្ត​ខ្ពស់​ជាង​មុន៖

អ្នក​កើត​ឆ្នាំ​វក – ស្វា

នៅ​រយៈ​ពេល ១០០ ​ថ្ងៃ ឬ​ជាង ៣ ខែ​ទៅ​មុខ អ្នក​កើត​ឆ្នាំ​វក នឹង​មាន​លាភ​សំណាង ការងារ​ការ​រកស៊ី​រីក​ចម្រើន អាច​នឹក​ឃើញ​គំនិត​ថ្មីៗ មក​ទប់ទល់​និង​ដោះស្រាយ​បញ្ហា​ត្រូវ​ជួប​ប្រទះ។ វា​ចូល​ដល់​ពេលវេលា​សក្តិសម​បំផុត សម្រាប់​ពួក​គេ ក្នុង​ការ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត ឬ​រង្វាន់​លើក​ទឹកចិត្ត​ដ៏​ធំ​ណា​មួយ។

ប្រាក់​ចំណូល នឹង​កើន​ទ្វេ​ដង គុណ​ជា ២ ជា ៣ សម្រាប់​ម្ចាស់​ឆ្នាំ​វក តែ​នេះ​វា​ក៏​សក្តិសម តបស្នង​ទៅ​អ្វី​ដែល​ពួក​គេ​បាន​ខិតខំ​ប្រឹងប្រែង​ពី​ដើម​មក​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​ម្សាញ់ - ពស់

22

នឹង​ទទួល​បាន​លាភ​សំណាង​ច្រើន តែ​ក៏​មាន​សារ​មួយ បង្ហាញ​ទៅ​កាន់​អ្នក ចូរ​អ្នក​អនុវត្ត​ឲ្យ​ច្រើន​ជាង​ការ​និយាយ នៅ​រយៈ​ពេល ១០០ ​ថ្ងៃ​ខាង​មុខ។ មាន​មនុស្ស​ច្រើន​ណាស់​ចាំ​មើល​អ្នក ដូច្នេះ​ចូរ​កុំ​ទាន់​បង្ហាញ​តាម​រយៈ​ពាក្យ​សម្តី​អី ព្រោះ​ពេលវេលា​អ្នក​មក​ដល់​ហើយ ចាប់ផ្តើម​ធ្វើ​វា​ទៅ អ្នក​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន​កប់​ពពក។

សញ្ញា​រាសី​ចក្រ​នៃ​ម្ចាស់​ឆ្នាំ​ម្សាញ់ ក៏​ល្អ​ទាំង​រឿង​ស្នេហា​ថែម​ទៀត ជា​ពិសេស​សម្រាប់​អ្នក​ចូល​មក​ដល់​អាយុ​ពាក់​កណ្តាល​ជីវិត ក៏​នឹង​អាច​បន្ថែម​ភាព​ផ្អែមល្ហែម ចង​សុភមង្គល​ឲ្យ​កាន់​តែ​តឹង​ឡើង ល្មម​នឹង​មនុស្ស​ក្បែរ​ខ្លួន​ច្រណែន​មិន​ស្ទើរ​ឡើយ។

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

អ្នក​កើត​ឆ្នាំ​ច នឹង​ទទួល​បាន​ដំណឹង រឿងរ៉ាវ​ល្អ​ច្រើន​នៅ​ពេល ១០០ ថ្ងៃ​ខាង​មុខ។ រាសី​ពួក​គេ​ឡើង​ខ្ពស់ ដូច​មាន​គេ​មក​បំពេញ ឥត​ខ្វះ​ចន្លោះ​ណា​មួយ​ក្នុង​ជីវិត។ ជោគវាសនា​របស់​អ្នក កំណត់​ឲ្យ​អ្នក​គួរ​តែ​ដល់​ពេលវេលា​ទាញ​យក​ប្រយោជន៍​និង​ឱកាស​ពី​វា​ហើយ ដើម្បី​បោះ​ជំហាន​ទៅ​កាន់​ទំព័រ​ថ្មី​ក្នុង​ជីវិត។

1

មួយ​រយៈ​មុន រាសី​អ្នក​ស្រុត​ចុះ​ខ្លាំង ជួប​បញ្ហា​ច្រើន​ណាស់ ទាំង​លុយកាក់ ហើយ​ក៏​ពិបាក​រក​មនុស្ស​មក​ជួយ​អ្នក​ដែរ។ តែ​ពេលវេលា​ទៅ​មុខ​នេះ ជួប​រឿង​អ្វី ក៏​អ្នក​អាច​ឆ្លង​ផុត ហើយ​ភាព​ច្របូកច្របល់​ទាំង​ឡាយ​ពី​ពេល​មុន នឹង​ត្រូវ​បាន​ដោះ។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី ជាមួយ​ដៃ​គូ​ស្នេហា​បន្តិច ព្រោះ​ងាយ​នឹង​ប៉ះ​ទង្គិច​កំឡុង​ពេល​ខាង​មុខ។

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

Ice_screenshot_20220524 102615

ជា​បុគ្គល​មាន​ភាព​ស្មោះត្រង់ មាន​ចិត្ត​ល្អ តែងតែ​ត្រៀម​ខ្លួន​ជានិច្ច នឹង​ជួយ​ទុក​បម្រុង​អ្នក​ដទៃ ប៉ុន្តែ​ពេល​ខ្លះ​ដល់​ថ្នាក់​ភ្លេច​គិត​ពី​ប្រយោជន៍​ខ្លួន​ឯង​ក៏​មាន។ មនុស្ស​នេះ​ចូលចិត្ត​ភាព​ឯករាជ្យ ហើយ​ធ្វើ​អ្វី​មិន​សូវ​ពឹង​អ្នក​ដទៃ​ទេ តែ​បើ​អ្នក​ដទៃ​ហារ​មាត់​ជួយ គឺ​ពួក​គេ​មិន​ស្ទាក់ស្ទើរ​ឡើយ។

ជោគវាសនា​របស់​ពួក​គេ កំណត់​មក​ថា នៅ​វេលា ១០០ ថ្ងៃ​ខាង​មុខ នឹង​ទទួល​បាន​ពរជ័យ​ពី​ទេវតា​ទ្រព្យ កំឡុង​ពេល​នេះ បើ​អ្នក​មាន​ឆន្ទៈ​រកស៊ី​ច្បាស់លាស់ គួបផ្សំ​សំណាង​មក​ដល់​ផង ដូច​បាន​ផ្ទុះ​រង្វាន់​ធំ ធ្លាក់​លុយ​ទាំង​បាច់​ពី​លើ​មេឃ ជួយ​ឲ្យ​អ្នក​មាន​បាន​ត្រឹម​មួយ​ពព្រិច​ភ្នែក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក