​គ្រោះ​គេ​លាភ​យើង! ពី​ខែមិថុនា​ដល់​ចុង​ឆ្នាំ អ្នក​កើត​ឆ្នាំ ៣ នឹង​មាន​លុយ​ហូរ​ចូល​ដូច​ទឹក

នៅ​សល់​រយៈ​ពេល​ជាង ៦ ខែ​ទៀត ទំព័រ​ឆ្នាំ ២០២២ នឹង​ត្រូវ​បាន​បញ្ចប់ ហើយ​យើង​ក៏​ដល់​ពេល​ស្វាគមន៍​ចូល​ទំព័រ​ឆ្នាំ​ថ្មី​មួយ​ទៀត។ យ៉ាង​ណា​នៅ​រយៈ​ពេល​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២២ បើ​តាម​ក្បួន​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​ឃើញ​ថា អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម គឺ​អាច​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដែល​បន្ថែម​ពី​លើ​ការ​ខិតខំ ពួក​គេ​ក៏​ទទួល​បាន​សំណាង​ដ៏​ច្រើន​លើសលប់​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​ជូត (កណ្ដុរ)

1

ពួក​គេ​ជា​មនុស្ស​ដែល​ឈ្លាសវៃ និង​មាន​ស្មារតី​ខ្ពស់។ ជា​ទូទៅ​អ្នក​កើត​ឆ្នាំ​ជូត ច្រើន​មាន​ទេពកោសល្យ​ពី​កំណើត តែ​សំណាង​មិន​សូវ​មាន។ យ៉ាង​ណា​នៅ​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ដល់​បិទ​ទំព័រ​ឆ្នាំ​នេះ អ្នក​កើត​ឆ្នាំ​ជូត នឹង​ទទួល​បាន​ដំណឹង​ដ៏​ភ្ញាក់ផ្អើល។

គឺ​ពួក​គេ​នឹង​មាន​ឱកាស​ច្រើន​មិន​ថា​តែ​ក្នុង​អាជីព​ការងារ និង​ការ​រកស៊ី សំខាន់​ឲ្យ​តែ​ចេះ​ចាប់​យក​ឱកាស នោះ​គោលដៅ​នឹង​សម្រេច​បាន​លឿន។

អ្នក​កើត​ឆ្នាំ​ម្សាញ់ (ពស់)

2

អ្នក​កើត​ឆ្នាំ​ពស់ នៅ​ឆ្នាំ​ ២០២២ មាន​ជោគជតា​រាសី​ល្អ​ច្រើន​ជាង​ឆ្នាំ​ដទៃ ហើយ​រមែង​ទទួល​បាន​ការ​គោរព​កោត​សរសើរ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន។

ដោយឡែក​នៅ​រយៈ ពេល​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២២ សម្រាប់​អ្នក​កើត​ឆ្នាំ​ម្សាញ់ នឹង​ទទួល​បាន​កិច្ច​សហការ​បង្កើត​ប្រាក់​ចំណេញ​ក្រាស់ក្រែល ហើយ​អាច​មាន​ឱកាស​ឡើង​មុខ​មាត់ តួ​នាទី​ទៀត​ផង។ យ៉ាង​ណា​ក៏​ត្រូវ​រក្សា​គោលជំហរ​ ធ្វើ​ឲ្យ​ស្មារតី​ឲ្យ​រឹងប៉ឹង​បន្ត​ទៅ​ទៀត ទោះ​ជួប​បញ្ហា​បន្តិចបន្តួច​ក៏​កុំ​ងាយ​បោះបង់។

អ្នក​កើត​ឆ្នាំ​មមី (សេះ)

3

សម្រាប់​អ្នក​កើត​ឆ្នាំ​មមី​ឯ​ណេះ​វិញ ក៏​នឹង​ទទួល​បាន​សមិទ្ធផល​កើត​ចេញ​ពី​សំណាង​ច្រើន​ផង​ដែរ ដែល​នាំ​ឲ្យ​ជីវិត​របស់​ពួក​គេ​មាន​តុល្យភាព មិន​មាន​ការ​ស្រុត​ចុះ​ទេ នៅ​ពេល​ចុងក្រោយ​នៃ​ឆ្នាំ ២០២២។

ប្រសិន​បើ​អ្នក​ធ្វើ​ការ នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ មាន​ថ្នាក់​លើ​មើល​ឃើញ​ពី​ការ​ខិតខំ​ពិត ហើយ​ប្រសិន​អ្នក​ធ្វើ​ជំនួញ នឹង​មាន​ឱកាស​ក្លាយ​ជា​អ្នក​មាន​ស្តុកស្តម្ភ​លឿន។ ទៅ​មើល​រឿង​ស្នេហា​បន្តិច ក៏​មាន​សុភមង្គល​ពេញលេញ ហើយ​បើ​ទោះ​បី​ពេល​នេះ​ជា​គ្រោះ​សម្រាប់​មនុស្ស​ទូទៅ លំបាក​ដោយសារ​ជំងឺ​រាតត្បាត​ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ តែ​សម្រាប់​អ្នក​កើត​ឆ្នាំ​មមី ដែល​មាន​ភាព​ឈ្លាសវៃ​អាច​បម្លែង​ស្ថានភាព​នេះ​ឲ្យ​ទៅ​ជា​លាភ​បាន​យ៉ាង​ងាយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក