សម្ដីជាអាវុធ ៥ យ៉ាង កុំនិយាយ ព្រោះមានឥទ្ធិពលអាចធ្វើឲ្យស្រ្តីពិបាកចិត្តដូចស្លាប់ទាំងរស់

នេះជាពាក្យសម្ដី ៥ យ៉ាង ប្រសិនបើមិនចាំបាច់ កុំនិយាយដាក់មនុស្សស្រ្តី ព្រោះវាជាអាវុធកំណាចដែលអាចបណ្ដាលឲ្យស្រ្តីពិបាកចិត្តខ្លាំង៖

១. អត្ថាធិប្បាយលើរូបរាង

ការអត្ថាធិប្បាយលើសក់ រូបរាង កម្ពស់ និងពណ៌ស្បែករបស់ស្ត្រីតាំងពីកុមារភាព ឬពេញវ័យ គឺជា "បម្រាម" ដាច់ខាត។ មូលហេតុដោយសារនៅពេលដែលមនុស្សស្រីធំឡើង នាងនឹងមានអារម្មណ៍ថា បាត់បង់ទំនុកចិត្ត ព្រោះតែសង្គមបានប្រព្រឹត្តទង្វើបែបនេះចំពោះនាង ជាពិសេសការរិះគន់ចំពោះរូបរាងរបស់នាងតែម្ដង។

២. ត្រូវបានគេសន្មតថាខ្សោយ

ចូរ​ចាំ​ថា​នារីៗ មិនត្រូវការឲ្យអ្នកណាម្នាក់មកកំណត់ថា នាងជាស្រ្តីដែលទន់ខ្សោយនោះទេ។ ផ្ទុយទៅវិញ ស្ត្រីគឺជាមនុស្សខ្លាំងម្នាក់ ដែលបានយកឈ្នះលើឧបសគ្គជារៀងរាល់ថ្ងៃ ដើម្បីសម្រេចក្តីសុបិនរបស់ពួកគេ។ មនុស្ស​ស្រី​មិន​មែន​កើត​មក​ដើម្បី​ទន់​ខ្សោយ​គ្រាន់តែ​ពឹង​ផ្អែក​លើ​បុរស​បាន​ទេ ស្ត្រី​ពិត​ជា​អាច​ធ្វើ​អ្វី​បាន​អស្ចារ្យ​ជាង​មនុស្ស​គិតទៅទៀត។

៣. កំហុសទាំងអស់ត្រូវបានសន្មតថាស្ត្រីជាអ្នកខុស

បុរស​ជា​ច្រើន​តែង​តែ​ធ្វើ​ខ្លួន​ជា​អ្នក​ពូកែហើយសម្ដែអាការៈ​មើល​ងាយ​មនុស្ស​ស្រី។ ជាឧទាហរណ៍ ប្រសិនបើបុរសធ្វើខុសដូចគ្នា ប៉ុន្តែបុរសមិនចង់ទទួលខុសត្រូវ ឬទទួលយកទេ ដោយគ្រាន់តែគិតថាជាឧប្បត្តិហេតុប៉ុណ្ណោះ រហូត​ដល់​ពេល​ស្ត្រី​​ស្តីបន្ទោស រួច​ក៏សន្មត​ដោយ​ស្វ័យ​ប្រវត្តិ​ថា “មនុស្ស​ស្រី​គឺ​បែប​នេះ​មិន​គួរ​ធ្វើ​អ្វី​ឡើយ”។

៤. ហេតុអ្វីបានមិនមានគូស្នេហ៍?

នេះ​ជា​សំណួរ​ដ៏ឈ្លើយ​ណាស់ ដូចដែលបានឃើញ ជាទូទៅមនុស្សជាច្រើននៅពេលឃើញមនុស្សស្រីដែលមានភាពទាក់ទាញ មានការងារមានស្ថេរភាព តែមិនឃើញនរណាម្នាក់ចូលក្បែរ ពួកគេនឹងឆ្ងល់ភ្លាមៗ ថាហេតុអ្វីបានជានាងឯកា? ប៉ុន្តែតើគេធ្លាប់គិតទេថា នារីម្នាក់នោះបានរងទុក្ខច្រើន មិនចង់នៅជាមួយអ្នកណាទេ ប្រហែលជានាងឧទ្ទិសដល់អាជីពរបស់នាង ឬប្រហែលជានាងពេញចិត្តនឹងជីវិតរបស់នាង ចង់មានជីវិត​នៅ​លីវ​នេះ​ហើយ​មិន​ចង់​ផ្លាស់​ប្តូរ។

៥. តើរៀបការនៅពេលណា?

ប្រសិនបើ "តើយើងនឹងរៀបការនៅពេលណា" គឺជាសំណួរដែលមិនច្បាស់លាស់សម្រាប់អ្នកនៅលីវ តែបើ"តើយើងនឹងរៀបការនៅពេលណា" គឺជាសំណួរដែលមិនស្មុគ្រស្មាញសម្រាប់អ្នកដែលកំពុងមានស្នេហា។ ដោយសព្វថ្ងៃនេះមាននារីជាច្រើនដែលមិនចង់រៀបការ ឬប្រហែលជាពួកគេចង់ស្គាល់មនុស្សដែលខ្លួនចង់នឹងរៀបការនៅថ្ងៃអនាគត់។

ប្រភព៖ បរទេស