Bill Gates ថា​ឲ្យ​ចេះ​តែជំនាញប៉ុន្មាន​នេះ ទីផ្សារ​ការងារ​ទៅ​ថ្ងៃ​មុខ​មិនជាបញ្ហា!

ប្រសិន​បើ​អ្នក​កំពុង​សម្លឹង​ស្វែងរក​អាជីព​ទៅ​ថ្ងៃ​ខាង​មុខ គួរ​​តែ​យក​គំនិត​តាមមហាសេដ្ឋី​លោក Bill Gates យក​ទៅ​ពិចារណា។​ សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft រូប​នេះ​មាន​បទពិសោធន៍​បំពេញ​ការងារ​ជាមួយ​សហគ្រិន​និង​បណ្ដា​សហគ្រាស​ធំៗ​ជា​ច្រើន និងមានការបន្សំ​ការ​អាន​សៀវភៅ​រាប់​សិប​ក្បាល​ទាក់ទង​នឹង​ថ្ងៃ​អនាគត​នៃ​សង្គម​មនុស្ស ​និងគម្រោងមូលនិធិដើម្បីជំរុញសហគមន៍នានា

ផ្អែក​តាម​ព័ត៌មាន​ដែល​គាត់​ប្រមូល​បាន បុរស​វ័យ ៦២ ឆ្នាំ​រូប​នេះ​បាន​សង្កត់​ធ្ងន់​មនុស្ស​បច្ចុប្បន្ន​ចាំ​បាច់​ត្រូវ​មាន​ជំនាញ ៣ ដែល​ទីផ្សារ​ការងារ​ត្រូវ​ការ​ជា​ចាំបាច់​ក្នុង​នោះ​មាន​ជំនាញ ​វិទ្យាសាស្ត្រ, វិស្វកម្ម និង សេដ្ឋកិច្ច

Screen Shot 2022 06 17 At 5.09.24 PM

លោក Gates និយាយ​ថា "ខ្ញុំ​ជឿជាក់​លើ​ចំណេះដឹង​មូលដ្ឋាន​ដូច​ជា​វិទ្យាសាស្ត្រ, គណិតវិទ្យា និង​ សេដ្ឋកិច្ច មាន​ការងារ​ជា​ច្រើន​ក្នុង​ថ្ងៃ​អនាគត​ត្រូវ​ការ​ជំនាញ​ទាំង​នោះ ដោយ​វា​មិន​សំខាន់​ថា​អ្នក​ចាំ​បាច់​ត្រូវ​តែ​ចេះ​ខ្លាំង​លើ​ការ​សរសេរ​កូដ​អ្វី​នោះ​ទេ ដោយ​គ្រាន់​ស្វែងយល់​ឧបមា​ថា​តើ​ពួក​វិស្វករ​គេ​អាច​ធ្វើ​អ្វី​បាន​ខ្លះ និង​មិន​អាច​ធ្វើ​អ្វី​បាន​ខ្លះ”។

ប្រភព៖ CNBC