អ្នកដែលមិនចូលចិត្តប្ដូររូបលើ Profile ភាគច្រើន គឺជាមនុស្សដែលមានចរិតទាំងនេះ

ហ្វេសប៊ុក (Facebook) គឺជាកម្មវិធីទំនាក់ទំនងនៅក្នុងសង្គមនាពេលបច្ចុប្បន្ន មនុស្សស្ទើរគ្រប់គ្នាសុទ្ធតែមានហ្វេកប៊ុគហ្វេសបុក (Facebook) ក្នុងដៃ ដើម្បីងាយស្រួលដល់អ្នកដទៃដើម្បីស្គាល់យើង។ ពួកយើងសុទ្ធតែបានជ្រើសរើសរូបថត ឬរូបភាពយ៉ាងសម្អិតសម្អាងធ្វើជារូបប្រូហ្វាល (Profile) របស់ខ្លួន ប៉ុន្តែ រូបប្រូហ្វាល (Profile) មិនមែនជារបស់ដែលយូរអង្វែងនោះទេ យើងអាចផ្លាស់ប្តូរបានគ្រប់ពេល ចង់ប្តូរក៏ប្តូរ ហើយក៏មានអ្នកខ្លះពីរទៅបីថ្ងៃ តែងប្តូរប្រូហ្វាល់ (Profile) ម្តង មានអ្នកខ្លះទៀត កន្លះឆ្នាំទើបប្តូរប្រូហ្វាល់(Profile)ម្តង នៅមានមនុស្សមួយចំនួនទៀត មិនដែលប្តូរប្រូហ្វាល (Profile) ទាល់តែសោះ មនុស្សបែបនេះ តែងតែលក្ខណៈដូចខាងក្រោម ៖

102002782 Facebook_trans_NvBQzQNjv4BqhasgUMiR RxiRxu9qBoVLQpcDfsC SeRM Lm2nZ7XJA

១. ផ្នត់គំនិតប្រកាន់ខ្ជាប់

មនុស្សមួយចំនួន ចូលចិត្តរបស់មួយហើយ គឺមិនងាយក្នុងការផ្លាស់ប្តូរឡើយ ចំពោះប្រូហ្វាល (Profile) ក៏បែបនេះដែរ ពួកគេទម្លាប់នឹងរូបប្រូហ្វាល (Profile) មួយនេះ គឺមិនព្រមផ្លាស់ប្តូរឡើយ។ នៅក្នុងចិត្តរបស់ពួកគេ នេះមិនត្រឹមតែជារូបប្រូហ្វាល (Profile) ប៉ុណ្ណោះទេ អាចជាការរក្សាខ្ជាប់នៃស្នេហាមួយ ឬក៏ជាការចងចាំនៃរឿងមួយរបស់ខ្លួនគេផងដែរ។ ពួកគេមានៈ តែមិនងប់ងល់ឡើយ ការនឹកនាដល់រឿងអតីត និងមើលសំខាន់ចំពោះមនោសញ្ចេតនា មនុស្សដែលមានផ្នត់គំនិតបែបនេះ បើបានរាប់អានជាមិត្តភក្តិ អ្នកអាចទុកចិត្តគេបាន។

២. គិតអ្វីងាយៗ

មានមនុស្សមួយចំនួន ដើមឡើយមិនដែលខ្វល់ថាថ្ងៃនេះមានរូបប្រូហ្វាល (Profile) អ្វីឡើយ ឬក៏ថាថ្ងៃស្អែកត្រូវប្តូររូបប្រូហ្វាល (Profile) អ្វីនោះទេ និយាយចំពោះពួកគេ រូបប្រូហ្វាល (Profile) គ្រាន់តែជានិមិត្តសញ្ញាឱ្យគេស្គាល់តែប៉ុណ្ណោះ មិនបាច់ទៅចំណាយទឹកចិត្តទៅជ្រើសរើសនោះឡើយ គ្រាន់តែរើសឱ្យតែបានបានមួយសន្លឹក ហើយមើលចូលភ្នែកទៅបានហើយ មិនបាច់ទៅចំណាយពេលវេលាទៅលើរឿងតូចតាចបែបនេះទេ។ មនុស្សដែលចូលចិត្តភាពងាយៗបែបនេះ ការធ្វើការងាររបស់ពួកគេក៏មានភាពងាយៗដែរ មិនចូលចិត្តអូសបន្លាយយូរ ក្នុងការរស់នៅក៏មានភាពធូរស្រាលជាងមនុស្សធម្មតាដែរ។

Paris, France January 03, 2017 : Photo Of Facebook Homepage On A Monitor Screen Through A Magnifying Glass.

៣. មិនចូលចិត្តទាក់ទាញចំណាប់អារម្មណ៍ពីគេ

មានអ្នកខ្លះផ្លាស់ប្តូរប្រូហ្វាល (Profile) ញឹកញាប់ គឺដើម្បីតែទាក់ទាញ់ចំណាប់អារម្មណ៍ពីគេ ទទួលបានការយកចិត្តទុកដាក់ពីគេ តែមនុស្សដែលយូរៗផ្លាស់ប្តូរប្រូហ្វាល (Profile) ម្តង គឺមិនចង់បានភាពទាក់ទាញអ្វីពីគេ និងមិនចូលចិត្តទៅអែបអបអ្នកដទៃឡើយ។ ពួកគេយល់ពីហេតុផលមួយថា “មនុស្សពិបាកផ្គាប់ចិត្ត” ពីដើមមកមិនដើម្បីតែការយល់ឃើញរបស់គេទៅធ្វើការផ្លាស់ប្តូរឡើយ នៅក្នុងចិត្តរបស់ពួកគេ គិតធ្វើយ៉ាងម៉េចរស់នៅឱ្យបានល្អ រក្សាពាក្យសម្ដី និងទង្វើរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ទើបជារឿងដែលសំខាន់បំផុតនៅក្នុងឆាកជីវិត គ្រាន់តែរូបប្រូហ្វាល (Profile) មួយសន្លឹក ប្តូរមិនប្តូរគ្មានបញ្ហានោះទេ។

៤. ផ្នត់គំនិតបែបសុទិដ្ឋិនិយម

មនុស្សដែលសុទិដ្ឋិនិយមមានចរិតរួសរាយ និងមានចិត្តទូលាយ ពួកគេអាចទទួលយកគំនិតយោបល់របស់អ្នកដទៃ តែមិនខ្វល់ពីការបន្ទោសបង្អាប់របស់អ្នកដទៃឡើយ។ ចំពោះរូបប្រូហ្វាល (Profile) ដែលខ្លួនបានកំណត់យកហើយ គឺនឹងព្យាយាមប្រើតទៅទៀតមិនខ្វល់ពីការយល់ឃើញរបស់អ្នកដទៃទេ មិនទទួលយកយោបល់របស់អ្នកដទៃដែលស្នើឱ្យខ្លួនគេប្តូរប្រូហ្វាល (Profile) អ្វីឡើយ ទោះជាអ្នកដទៃនិយាយពាក្យមិនពីរោះស្តាប់ក៏ដោយ ពួកគេនៅតែរក្សាស្នាមញញឹមដដែល ពីដើមដល់ចប់រក្សារនូវផ្នត់គំនិតសុទិដ្ឋិនិយម ពួកគេមិនចងគំនុំ មិនប្រកាន់ ហើយពួកគេឆាប់អាធ្យាស្រ័យឱ្យអ្នកដទៃណាស់។

Images

៥. គ្មានការខ្លាចរអាអ្វីសោះឡើយ

នៅក្នុងជីវិតរស់នៅ មានអ្នកខ្លះផ្លាស់ប្តូរប្រូហ្វាល (Profile) ញឹកញាប់ គឺដើម្បីតែគេចវេះពីរឿងរ៉ាវ ឬបំណុលរបស់ខ្លួន។ ឱបក្រសោបនូវគំនិតដែលគេចវេះពីរឿងរ៉ាវមិនល្អ លាក់ខ្លួននៅក្នុងហ្វេសប៊ុគ ដើម្បីកុំឱ្យគេចំណាំរូបគេបាន ឬរកគេឃើញ។ ហើយអ្នកដែលយូរៗផ្លាស់ប្តូរប្រូហ្វាល (Profile) ម្តងនោះ ភាគច្រើនសុទ្ធតែជាមនុស្សដែលអាចទុកចិត្តបាន ព្រោះពួកគេគ្មានជម្លោះផលប្រយោជន៍ ក៏មិនធ្លាប់ជំពាក់បំណុលគេដែរ តែងនិយាយសម្ដីយកជាការបាន គោរពពាក្យសម្ដី មានភាពស្អាតស្អំ ច្បាស់លាស់ មនុស្សបែបនេះ គ្មានខ្លាចរអាអ្វីឡើយ ដូច្នេះពីដើមមកមិនដែលផ្លាស់ប្តូរប្រូហ្វាល (Profile) ឡើយ៕

អត្ថបទ ៖ Mythical Bird / Knongsrok