ទឹក ដី ភ្លើង ខ្យល់! ធាតុទាំង៤ក៏អាចសរបង្ហាញអំពីអត្តចរិតរបស់អ្នកបានដែរ

29

តើអ្នកជាមនុស្សមានហេតុផលឬគ្មានហេតុផល? គួរទុកចិត្តឬបាតដៃខ្នងដៃ? ចូរជ្រើសរើសយកធាតុទាំង៤ដែលរួមមានទឹក ដី ភ្លើង ខ្យល់ដើម្បីបង្ហាញពីអត្តចរិតរបស់អ្នកពិតប្រាកដ។

១. ទឹក

ទឹកមានទំនាក់ទំនងទៅនឹងមនុស្សដែលងាយរំភើបនិងបង្ហាញអារម្មណ៍ច្រើន។ ពួកគេចូលចិត្តនិយាយពីអារម្មណ៍ពិតនិងជាបុគ្គលម្នាក់ដែលពូកែក្នុងការត្រងត្រាប់ស្តាប់។ ពួកគេភាគច្រើនជាមនុស្សមានភាពច្នៃប្រឌិតតាមរយៈការតែងនិពន្ធបទចម្រៀងឬការគួូរគំនូរជាដើម។

២. ដី

ដីមានទំនាក់ទំនងជាមួយនឹងមនុស្សដែលមានឧត្តមគតិនិងសម្បជញ្ញៈ។ ពូកគេមិនងាយជឿនូវពាក្យបំផុសបំផុល អុជអាលអត់ប្រយោជន៍នោះទេ។ មុននឹងជឿទៅលើពាក្យអ្វីមួយគឺត្រូវឆ្លងកាត់ការគិតគូ វិនិច្ឆ័យឲ្យបានគ្រប់ជ្រុងជ្រោយទើបអាចសម្រេចចិត្តបាន។

៣. ភ្លើង

ភ្លើងមានទំនាក់ទំនងជាមួយនឹងមនុស្សដែលមានភាពប្រាកដប្រជាជាមួយនឹងខ្លួនឯង។ ពួកគេទទួលបានផ្លែផ្កាតាមរយៈសមត្ថភាពនិងការខិតខំប្រឹងប្រែងរបស់ពួកគេ។ ពួកគេគឺជាអ្នកដឹកនាំនិងជាអ្នកបំភ្លឺផ្លូវដល់អ្នកដ៏ទៃ។

៤. ខ្យល់

ខ្យល់មានទំនាក់ទំនងជាមួយនឹងមនុស្សដែលពូកែប្រាស្រ័យទាក់ទង។ ពូកគេជាមនុស្សដែលតែងរាប់អានអ្នកដ៍ទៃនិងយកអាសារដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ពូកគេតែងគិតដិតដល់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ៕

អំពីអ្នកសរសេររបស់យើង៖ Nuth