ស្នេហាជាអ្វីទៅ? ជ្រើសរើសយកក្បាច់រាំរបស់គូស្នេហ៍មួយដែលអ្នកពេញចិត្តដើម្បីដឹងពីប្រភេទស្នេហាដែលអ្នកត្រូវការ

31

គូស្នេហ៍ទី១

ប្រសិនបើអ្នករើសយកគូស្នេហ៍ទី១ អ្នកត្រូវការទំនាក់ទំនងស្នេហាមួយដែលរ៉ូមែនទិកនិងពោរពេញទៅដោយភាពផ្អែមល្ហែម។ អ្នកត្រូវការដៃគូឲ្យលើកទឺកចិត្តអ្នកជាប្រចាំ ជូនកាដូនិងបង្កើតភាពស្អិតរមួតមិនឲ្យសាបសូន្យឡើយ។

គូស្នេហ៍ទី២

ប្រសិនបើអ្នករើសយកគូស្នេហ៍ទី២ អ្នកត្រូវការទំនាក់ទំនងស្នេហាដែលមួយដែលជាក់លាក់ មិនលំៗនោះទេ។ អ្នកឲ្យតម្លៃលើអារម្មណ៍និងបេះដូងរបស់អ្នកណាស់ ដូចនេះអ្នកមិនត្រូវការស្នេហាណាដែលមិនប្រាកដប្រជានោះទេ។

គូស្នេហ៍ទី៣

ប្រសិនបើអ្នករើសយកគូស្នេហ៍ទី៣ អ្នកត្រូវការទំនាក់ទំនងស្នេហាមួយដែលពោរពេញទៅដោយការលើកទឹកចិត្តនិងការគាំទ្រ។ នៅពេលជួបទុក្ខ អ្នកត្រូវការដៃគូអ្នកមកលួងលោមនិងថ្នាក់ថ្នមដើម្បីជាកម្លាំងចិត្តឲ្យបន្តដំណើរទៅមុខទៀត។

គូស្នេហ៍ទី៤

ប្រសិនបើអ្នករើសយកគូស្នេហ៍ទី៤ អ្នកត្រូវការស្នេហាបែបចាស់ទុំនិងមានភាពពិតប្រាកដប្រជា។ អ្នកត្រូវការភាពកក់ក្តៅ ការយកចិត្តទុកដាក់និងការគោរពគ្នាទៅវិញទៅមក។ ការឲ្យតម្លៃដៃគូពិតជាមានភាពសំខាន់ណាស់សម្រាប់ទំនាក់ទំនងស្នេហាមួយនេះ។

គូស្នេហ៍ទី៥

ប្រសិនបើអ្នករើសយកគូស្នេហ៍ទី៥ អ្នកត្រូវការទំនាក់ទំនងស្នេហាដែលទាមទារឲ្យអ្នកនាំមុខ។ អ្នកគឺជាមនុស្សដែលស្វាហាប់ ឆ្លាតវៃនិងអាចទុកចិត្តបានដូចនេះនៅក្នុងទំនាកទំនងស្នេហា អ្នកតែងចង់ដឹកនាំឬបង្ហាញផ្លូវដល់ដៃគូរបស់អ្នក។

គូស្នេហ៍ទី៦

ប្រសិនបើអ្នករើសយកគូស្នេហ៍ទី៦ នៅមិនត្រូវការស្នេហានៅឡើយទេ។ អ្នកសប្បាយចិត្តនឹងជីវិតឯករាជ្យដែលអ្នកមាននិងមិនចំណាយពេលគិតទៅដល់រឿងស្នេហាដែលនាំមន្ទិលដល់អ្នកនោះឡើយ៕

ប្រភព៖ បរទេស

អំពីអ្នកសរសេររបស់យើង៖ Nuth