វត្ថុមង្គលទាយពីលាភសំណាង! នាពេលឆាប់ៗខាងមុខនេះ តើអ្នកនឹងមានឱកាសក្លាយជាអ្នកមានធូរធារដែរឬទេ

សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងមានការតេស្តចិត្តសាស្ត្រមើលពីជោគជតារាសីរបស់អ្នកនៅក្នុងខែថ្មីនេះ ចង់ដឹងថាទាំងរឿងការងារ លុយកាក់ នឹងមានអ្វីកើតឡើងខ្លះ ។

Picsart_22 08 08_09 25 25 613

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

Picsart_22 08 08_09 02 04 481

វត្ថុមង្គលទី 1៖ អ្នកនឹងក្លាយជាអ្នកមានដោយធ្វើការ ព្រោះអ្នកជាមនុស្សពូកែរកលុយ ពូកែទុកដាក់ អ្វីក៏ដោយឲ្យតែបានលុយធ្វើទាំងអស់ តែទោះយ៉ាងណាវាក៏ត្រូវ​ដោះ​ដូរ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​រហូត​ដល់​ប៉ះពាល់សុខភាព ទោះមិនមានលក្ខណៈសេដ្ឋីតែក៏ល្មមចាយធូរធារដែរ ។

Picsart_22 08 08_09 03 10 104

វត្ថុមង្គលទី 2៖ ទោះមិនមានកប់ពពកមែន តែក៏មានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយដែរ អ្នកជាមនុស្សពូកែរកលុយ ចូលចិត្តយកលុយទិញសុភមង្គលសម្រាប់ខ្លួនឯង ថែមមាន​លុយ​ចាយ​យ៉ាង​ស្រួល​ដោយ​មិន​ចាំបាច់នឿយ​ហត់ទៀតផង ។

Picsart_22 08 08_09 03 51 709

វត្ថុមង្គលទី 3៖ សូមអបអរសាទរ អ្នកមានឱកាសក្លាយជាអ្នកមាន ព្រោះអ្នកនឹងបានជួបដៃគូល្អមានទ្រព្យស្តុកស្តម្ភ ជួប​ផ្លូវរកស៊ីយ៉ាងគគ្រឹកគគ្រេង ដូច្នេះសូមកុំបណ្តោយឲ្យឱកាសនេះរំលងទៅឲ្យសោះ ។

Picsart_22 08 08_09 04 34 593

វត្ថុមង្គលទី 4៖ អ្នកនឹងមិនទាន់ក្លាយជាអ្នកមានទេ ប៉ុន្តែនៅពេលដែលអ្នកខ្វះខាត តែងតែមានអព្ភូតហេតុកើតឡើង ឧទាហរណ៍ដូចជាមានអ្នកចូលមកជួយរឿងលុយការ ពេលជួបរឿងច្របូកច្របល់​នឹងមានអ្នកលូកដៃចូលមកដោះស្រាយឲ្យ សរុបសេចក្តីទៅទោះមិនមានហូរហៀរតែអ្នកក៏មិនខ្វះមុខខ្វះក្រោយដែរ ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok