សប្ដាហ៍​ថ្មី ១៥-២១ សីហា មហា​ឆ្នាំ​ទាំង ៣ ឡើង​ដល់​កំពូល​ភ្នំ​ទ្រព្យ ជាប់​សំណាង​ចូល​ផ្ទះ

រំលង​ចូល​សប្តាហ៍​ទី ៣ ប្រចាំ​ខែ​សីហា​ខាង​មុខ ពោល​រាប់​ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់ ២១ តាម​ក្បួន​ចិន​ទស្សន៍ទាយ​ឃើញ​ថា មហា​ឆ្នាំ​ទាំង ៣ នឹង​ឡើង​ដល់​កំពូល​ភ្នំ​ទ្រព្យ ដូច​ទាក់​ជាប់​សំណាង​ចូល​មក​ក្នុង​ផ្ទះ ល្អ​ទាំង​សម្រាប់​ខ្លួន​ឯង និង​ក្រុម​គ្រួសារ៖

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

1

អ្នក​ដែល​កើត​ឆ្នាំខាល តែងតែ​មាន​ចរិត​ស្លូតបូត និង​ចិត្ត​ល្អ ហើយ​ក៏​រមែង​មាន​គេ​ស្រលាញ់​រាប់​អាន​ច្រើន និង​មាន​មនុស្ស​តាម​ជួយ​ជ្រោមជ្រែង​ជានិច្ច​ផង​ដែរ។ បើ​ធៀប​នឹង​រាសី​នៃ​ម្ចាស់​ឆ្នាំ​ដទៃ ដ្បិត​បើ​ម្ចាស់​ឆ្នាំខាល អាច​ថា​ជួប​ឧបសគ្គ​ច្រើន តែ​ក៏​តែង​មាន​គេ​ចាំ​ជួយ​ទាន់​ពេល​ជារឿយៗ។

ក្នុងសប្តាហ៍ថ្មីខាងមុខនេះ ចំថ្ងៃទី ១៥ ដល់ ២១ សីហា ជោគវាសនា​ម្ចាស់​ឆ្នាំ​ខាល នឹង​ទទួល​បាន​លាភ​សំណាង លុយ​កាក់​ហូរ​ចូល​ដូច​ទឹក។ សម្រាប់​ម្ចាស់​អាជីវកម្ម​ធំ នឹង​ទទួល​បាន​កុងត្រា​កិច្ច​សន្យា អាច​បង្កើត​ផល​ចំណេញ និង​ចំណូល​ជា​ច្រើន ហួស​ពី​ការ​រំពឹង​ទុក។ ឱកាស​សារ​នេះ អ្នក​មិន​គួរ​មើល​រំលង​ឡើយ ហើយ​ចាប់​យក​វា​ឲ្យ​បាន​ល្អ​ផង។

អ្នក​កើត​ឆ្នាំ​ម្សាញ់ - ពស់

2

ជា​មនុស្ស​ដែល​មាន​ចរិត​ឧស្សាហ៍​ព្យាយាម មិន​ថា​ជីវិត​ប្រែប្រួល​យ៉ាង​ណា​ មនុស្ស​នេះ​តែងតែ​ប្រើប្រាស់​បេះដូង និង​ខួរក្បាល​ដើរ​ទន្ទឹម​គ្នា ទើប​នាំ​ឲ្យ​ជីវិត​ពួក​គេ មិន​ងាយ​នឹង​បង្កើត​កំហុស​ ឬ​វិប្បដិសារី​ក្នុង​ជីវិត​ឡើយ។

ក្រោយម៉ោង ០០ រំលងចូលថ្ងៃចន្ទនេះតទៅ ដល់ចុងសប្តាហ៍ នោះ​ជីវិត​អ្នកកើតឆ្នាំម្សាញ់ ​នឹង​ដូច​ត្រូវ​បាន​គេ​បត់ ១៨០ ដឺក្រេ ដោយ​រឿង​ធ្លាប់​តែ​លំបាក ប្រែ​មក​ក្លាយ​ជា​រឿង​រីករាយ បញ្ហា​ប្រែ​មក​ជា​ទ្រព្យ។ រឿងរ៉ាវ​ដែល​អ្នក​ប៉ងប្រាថ្នា​ក៏​កើត​ជា​ផ្លែ​ផ្កា​ត្រឹម​តែ​រយៈ​ពេល​ខ្លី​ខាង​មុខ។

អ្នក​កើត​ឆ្នាំ​មមែ - ពពែ

Tuoi Mui Hop Voi Tranh Gi Trong Phong Thuy

អ្នក​កើត​ឆ្នាំមមែ គឺ​ជា​មនុស្ស​ដែល​ឈ្លាសវៃ មាន​ទេពកោសល្យ ដែល​តែងតែ​ចេះ​ស្វែងរក​ឱកាស​ល្អៗ​ជុំវិញ​ខ្លួន និង​មិន​បណ្ដោយ​ឲ្យ​ជីវិត​ខ្លួន​ឯង​ធ្លាក់​ទៅ​រក​ភាព​ក្រខ្សត់​នោះ​ទេ។

អ្នក​កើត​ឆ្នាំ​មមែ រាង​ក្លាហាន​ជាង​ឆ្នាំ​ដទៃ ហើយ​មិន​ខ្លាច​នឹង​ការ​ប្រឈម​បញ្ហា។ ទន្ទឹម​នឹង​មហិច្ឆតា​ដែល​ពួក​គេ​មាន ក៏​ដល់​ពេលវេលា​ហើយ​ក្នុង​ការ​សម្រេច​នូវ​បំណង​ប្រាថ្នា​ដែល​គិត ដែល​ស្រមៃ​ចង់​ឲ្យ​ក្លាយ​ជា​ការ​ពិត​រយៈ​ពេល​ជា​យូរ។ ចាំ​មើល​ទៅ​ចូលសប្តាហ៍ថ្មីនេះ អ្នក​នឹង​អាច​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​ឆ្ពោះ​ទៅ​ភាព​ល្អ​ប្រសើរ​ជាង​មុន យ៉ាង​ហោច​ក៏​មាន​លុយ​កាន់​នឹង​ដៃ សុខភាព​ក៏​មិន​ទោរទន់ ជា​អ្វី​ដែល​មនុស្ស​ក្បែរ​ខ្លួន​អ្នក​ច្រណែន​ចង់​បាន​ដូច​ជា​អ្នក​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក