បច្ចេកវិទ្យាថ្មីស្រឡាងទាំង ៧ នឹងផ្លាស់ប្ដូរការរស់នៅរបស់មនុស្សនៅថ្ងៃអនាគត

បច្ចេកវិទ្យាបានបន្តអភិវឌ្ឍកាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ហើយឈរលើគោលដៅរួម គឺធ្វើបែបណាអាចផ្តល់ឲ្យការរស់នៅប្រចាំថ្ងៃរបស់មនុស្ស កាន់តែប្រព្រឹត្តិទៅបានដោយងាយស្រួល និងរហ័ស។

បើតាម Brightside យើងធ្វើការបង្ហាញបច្ចេកវិទ្យាទាំង ៧ ពោរពេញដោយភាពច្នៃប្រឌិតថ្មី ដែលវានឹងរំលេចនៅថ្ងៃខាងមុខ៖

៧) Nailbot

7

បុគ្គលិកបម្រើការជាអ្នកសម្អាតឬលាបក្រចកជូនភ្ញៀវ ទៅថ្ងៃអនាគតនឹងជំនួសដោយការប្រើប្រាស់បច្ចេកវិទ្យា ឬ Robot មកជំនួស។ លែងមានមនុស្សដូចគ្នាលាបក្រចកឲ្យទៀតហើយ ពោលបច្ចេកវិទ្យានឹងដើរតួជំនួស ដោយបច្ចុប្បន្នក្រុមហ៊ុន Nimble កំពុងអភិវឌ្ឍលើ Concept មួយនេះ។

៦) AR Glass

6

តាមពិតទៅវាមានជាបណ្តើរៗហើយ គ្រាន់ថាការប្រើប្រាស់មិនធំទូលាយ។ វែនតាឆ្លាតវៃនឹងក្លាយជារបស់ដ៏ពេញនិយមនៅកំឡុងពេល ៤-៥ ឆ្នាំបន្ទាប់ ដែលវានឹងភ្ជាប់ទៅកាន់មុខងារបញ្ជា ក៏ដូចជាប្រើប្រាស់បានយ៉ាងច្រើនដូចជាស្មាតហ្វូន និងកុំព្យូទ័រមួយអ៊ីចឹងដែរ។ តួយ៉ាងដូចជាការឆែកមើលសារ ឆែកមើលទិសដៅ និងការមើលអាកាសធាតុជាដើម។

៥) Smart Lock

5

វាក៏មានប្រើប្រាស់នៅប្រទេសទំនើបមួយចំនួនហើយដែរ តែមិនទាន់ធំទូលាយទូទាំងសកលលោកនៅឡើយ។ គេជឿថា ទៅថ្ងៃមុខផ្ទះរបស់យើងគ្រប់គ្នានឹងលែងប្រើប្រាស់សោចាក់ចេញចូលទៀតហើយ ពោលគឺប្រើប្រាស់ការបញ្ជាដោយមុខងារ Smart Lock ជំនួស មានន័យថា ម្ចាស់ផ្ទះអាចបញ្ជាឲ្យបិទបើកពីចម្ងាយក៏បាន ហើយចង់ចេញចូលគឺប្រើប្រាស់កូដសម្ងាត់ឬការស្កេនខ្ចៅដៃ និងមុខ។

៤) ការបង្ហាញទិសដៅជាលក្ខណៈ AR

4


នៅលើផ្ទៃកញ្ចក់រថយន្ត នឹងបង្ហាញចេញនូវទិសដៅដែលអ្នកចង់ធ្វើដំណើរទៅ ដូចជាសញ្ញាបត់ឆ្វេង បត់ស្តាំ ការបង្ហាញពីចម្ងាយដីពីទីតាំងមួយទៅទីតាំងមួយ ពោលគេឲ្យឈ្មោះមុខងារនេះថា Live View។

៣) ទីតាំងចេញចូលអាចស្កេន Barcode

3

បច្ចុប្បន្នយើងត្រូវឈររង់ចាំដើម្បីឲ្យបុគ្គលិកធ្វើការស្កេនមុខទំនិញ ហើយទូទាត់ម្នាក់ម្តងៗ គឺទាមទារពេលវេលាឈររង់ចាំយូរខ្លាំងណាស់។ ប៉ុន្តែ Concept ទៅថ្ងៃមុខ គេនឹងប្រើប្រាស់ទ្វារពហុមុខងារ មានន័យថា វាអាចប្រមូលទិន្នន័យនៃចំនួនមនុស្សដើរចេញចូល ហើយក៏អាចស្កេនលើ Barcode នៃមុខទំនិញ ពេលមនុស្សរុញកន្រ្តកឆ្លងកាត់ថែមទៀត ហើយលុយនឹងត្រូវបានកាត់ចេញពីគណនីកុងធនាគារ។

២) គិលានុបដ្ឋាយិកាជាមនុស្សយន្ត

2

អាជីពការងារជាគិលានុបដ្ឋាយិកាក៏នឹងត្រូវបានជំនួសដោយមនុស្សយន្តផងដែរទៅថ្ងៃខាងមុខ ដោយនេះនឹងជួយដល់ស្ថាប័នមន្ទីរពេទ្យក្នុងការកាត់បន្ថយការចំណាយលើបុគ្គលិក ក៏ដូចជាសន្សំពេលវេលាបន្ថែមទៀត។

១) គ្រែឆ្លាតវៃ

1

ក្នុងបន្ទប់គេងនៅថ្ងៃអនាគត អាចនឹងលែងមានទូរទស្សន៍ ហើយជំនួសមកវិញដោយការភ្ជាប់ជាមួយគ្រែដែលអ្នកគេងតែម្តង។ នេះមានន័យថានៅគ្រែនោះ អ្នកក៏អាចទស្សនាជាលក្ខណៈការបញ្ចាំងបែប Projector នៅកម្មវិធីកម្សាន្ត ឬអ្វីផ្សេងៗបាន ហើយអ្នកក៏អាចកំណត់សីតុណ្ហភាព និងទីតាំងបត់បែនតាមចិត្តចង់របស់អ្នកប្រើប្រាស់៕

បញ្ជាក់ថា៖ ទាំងអស់នេះគ្រាន់តែជា Concept ហើយខ្លះក៏សម្រេចអភិវឌ្ឍបានជាបណ្តើរៗ ពោលមិនទាន់ជាការពិតទាំងស្រុងឡើយ គ្រាន់ថាអាចនឹងកើតមាននៅថ្ងៃអនាគត៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក