ធ្លាប់ជឿទេថា មនុស្សបែបនោះ គឺពិតជាមាននៅលើផែនដីនេះ?

បើអ្នកតាមរក ប្រាកដជារកមិនបានទេមនុស្សបែបហ្នឹង តែបើគេម្នាក់ហ្នឹងមករកអ្នក គឺអាច ហើយប្រាកដណាស់ថា គេធ្វើសម្រាប់អ្នកដោយចេញពីចិត្ត និងសម្រាប់តែអ្នកម្នាក់គត់...

- គ្មានអ្នកណា ព្រមមករង់ចាំអ្នក នាំតែខាតពេល ឈឺចង្កេះនោះឡើយ

- គ្មានអ្នកណាលះបង់ អាវឱ្យអ្នកពាក់ ពេលជិះហាលថ្ងៃ កុំឱ្យក្ដៅនោះឡើយ

- គ្មានអ្នកណាលះបង់ អាវភ្លៀងឱ្យអ្នក ពេលជិះហាលភ្លៀង កុំឱ្យទទឹកនោះឡើយ

- គ្មានអ្នកណាព្រមឱ្យអ្នក ទះ តប់ ក្ដិចខ្ញាំ ខាំតាមចិត្ត ដោយមិនស្រែកថាឈឺនោះឡើយ

- គ្មានអ្នកណា ព្រមឱ្យអ្នក ជះកំហឹង ពេលអ្នកខឹង ពេលអ្នកមានអារម្មណ៍តានតឹងនោះឡើយ

- គ្មានអ្នកណាព្រមទុករបស់ឆ្ងាញ់ៗឱ្យអ្នក គេសុខចិត្តអត់ញ៉ាំ ឬញ៉ាំអីផ្សេងនោះឡើយ

- គ្មានអ្នកណា គិតគូរ រៀបចំគ្រប់យ៉ាងសម្រាប់អ្នក ជាងខ្លួនគេនោះឡើយ

តែបើម្នាក់នោះ ជាមនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ កុំថាឡើយ ធ្វើរឿងអស់ទាំងហ្នឹង សូម្បីតែជីវិតរបស់គេ ក៏គេព្រមប្រគល់ និងលះបង់សម្រាប់អ្នកដែរ .... តែមនុស្សបែបនេះ បើអ្នកតាមរក ប្រាកដជារកមិនបានទេ គឺមានតែគេ ជាអ្នកស្ម័គ្រចិត្ត ដើរចូលមកក្នុងជីវិតរបស់អ្នកដោយខ្លួនគេប៉ុណ្ណោះ។

ធ្លាប់ជឿជាក់ទេ ថាអ្នកមានសំណាង បានជួបមនុស្សម្នាក់នោះ?

ធ្លាប់ជឿទេថា មនុស្សបែបនោះ គឺពិតជាមាននៅលើផែនដីនេះ?

ពេលខ្លះ យើងបានជួបម្នាក់នោះហើយ តែយើងខ្លួនឯងទេ ដែលមិនព្រមបើកចិត្ត បើកបេះដូង ព្រមទទួលយកគេ ព្រោះគេមិនមែនជាមនុស្សដែលអ្នកស្រឡាញ់ ឬអ្នកប្រាថ្នា ហើយក៏ជឿថា មនុស្សបែបហ្នឹង សឹងតែ៩០% ដាលត្រូវឈឺចាប់ ខូចចិត្ត ដ្បិតអ្នកមើលរំលងគេ៕

#PanhaROTH