Xiaomi Mi 12 ត្រៀម​លេច​មុខ​ឆ្នាំ​ក្រោយ ជា​ស្តេច​កាមេរ៉ា​ទំហំ 192MP

បន្ទាប់​ពី​មាន​ចចាមអារ៉ាម​ថា​ក្រុមហ៊ុន Xiaomi កំពុង​សហការ​ទទួល​ការ​ផ្គត់ផ្គង់​ពី​ក្រុមហ៊ុន Samsung លើ​ការ​ផលិត Sensor កាមេរ៉ា​ជំនាន់​ក្រោយ ពេល​នេះ​មាន​ដំណឹង​មក​ហើយ​ថា Xiaomi នឹង​ត្រៀម​បញ្ចេញ​ស្មាតហ្វូន​សេរ៊ី​ថ្មី Mi 12 ដែល​ជា​ស្តេច​កាមេរ៉ា​នៅ​ដើម​ឆ្នាំ​ក្រោយ ២០២២។

Screen Shot 2021 04 13 At 23.17.23

បើ​តាម​ប្រភព​ពី Digital Chat Station បាន​ឲ្យ​ដឹង​ថា Sensor កាមេរ៉ា​ដែល​បំពាក់​លើ Mi 12 នឹង​មាន​ទំហំ 192MP គាំទ្រ​បច្ចេកវិទ្យា​បម្លែង​រូបភាព 16-in-1 Pixel Binning Technology ហើយ​អាច​ផលិត​រូបភាព​សន្លឹក​នៅ​ទំហំ 12MP និង​អាច​គាំទ្រ​ការ Zoom បែប Optical ដល់​កម្រិត 4X។

ជាង​នេះ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់ Xiaomi ក៏​ទំនង​ជា​បំពាក់​នូវ​បន្ទះ​ឈីប Qualcomm Snapdragon 8450 (ឬ​អាច​ហៅ Snapdragon 895) ដែល​ជា​ជំនាន់​ថ្មី​បន្ទាប់​ពី Sanpdragon 888។ រី​ឯ GPU ជា​ប្រភេទ Adreno 730 អម​ដោយ Modem X65 5G។


Img_1625032217_14230395969b

ម៉ូឌែល​នេះ​ដែរ ក៏​នឹង​មាន​រចនាបថ​អេក្រង់​កោង ដែល​មាន​កាមេរ៉ា​មុខ​ជា​លក្ខណៈ​ចោះ​លើ​អេក្រង់ តែ​មិន​បញ្ជាក់​ថា​វា​ជា​ប្រភេទ​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់​ឬ​បែប​ណា​នោះ​ទេ។ គ្រប់​យ៉ាង​យើង​នឹង​បាន​ឃើញ​កាន់​តែ​ច្បាស់​នៅ​ឆ្នាំ​ក្រោយ ២០២២៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក