ក្រុមហ៊ុន Httpool សហការជាមួយក្រុមហ៊ុន Spotify ពង្រីកការផ្សាយពាណិជ្ជកម្មជាសំឡេងក្នុងប្រទេសឡាវ និងកម្ពុជា!

ក្រុមហ៊ុន Httpool បានពង្រីកភាពជាដៃគូរលក់ការផ្សាយពាណិជ្ជកម្មរបស់ខ្លួនជាមួយក្រុមហ៊ុន

Spotify ដើម្បីរួមបញ្ចូលប្រទេសឡាវ និងកម្ពុជា ដោយក្រុមហ៊ុនក្លាយជាអ្នកតំណាងផ្តាច់មុខដើម្បីគ្រប់គ្រងសេវាផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Spotify ក្នុងតំបន់ឥណ្ឌូចិនសម្រាប់ម៉ាកយីហោគ្រប់កម្រិតដែលស្វែងរកតភ្ជាប់ផលិតផលរបស់ខ្លួនជាមួយអតិថិជន។

ក្នុងនាមជាផ្លែតហ្វមចាក់ផ្សាយបន្តផ្ទាល់តន្ត្រី (Audio streaming) ដ៏មានប្រជាប្រិយបំផុតក្នុងពិភពលោក ក្រុមហ៊ុន Spotify ផ្តល់ជូនដំណោះស្រាយផ្សាយពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រឌិតសម្រាប់ម៉ាកយីហោនានា ដើម្បីផ្សាយផលិតផលរបស់ពួកគេទៅដល់អ្នកស្តាប់តន្ត្រីវ័យក្មេងដែលសកម្មខ្លាំងនិងមានឥទ្ធិពលជាច្រើនរបស់ក្រុមហ៊ុន និងដើម្បីទាញយកប្រយោជន៍ពីការកើនឡើងអំណាចនៃការចាក់ផ្សាយបន្តផ្ទាល់តន្ត្រី។

អ្នកស្រី Anna Gorka មកពីក្រុមហ៊ុន Httpool និងជានាយកដៃគូ Spotify បានពន្យល់ថា៖ “ក្រុមហ៊ុន Httpool មានក្តីរំភើបដែលបានក្លាយជាអ្នកតំណាងផ្តាច់មុខរបស់ក្រុមហ៊ុន Spotify ក្នុងទីផ្សារជាច្រើនក្នុងតំបន់អាស៊ី ហើយក្រុមហ៊ុនមានក្តីរីករាយយ៉ាងខ្លាំងក្នុងការផ្តល់ជូនក្រុមហ៊ុននានានូវឱកាសផ្សាយពាណិជ្ជកម្មប្លែកពីគេ។ យើងអាចមើលឃើញសក្តានុពលយ៉ាងច្រើនសម្រាប់អ្នកផ្សាយពាណិជ្ជកម្មក្នុងប្រទេសឡាវ និងកម្ពុជា តាមរយៈការបើកចំហរដំណោះស្រាយផ្សាយពាណិជ្ជកម្មថ្មីគុណភាពល្អ។ ក្នុងនាមជាផ្លែតហ្វមចាក់ផ្សាយតន្ត្រីឌីជីថល ក្រុមហ៊ុន Spotify កំពុងទទួលបានកំណើនអ្នកស្តាប់តន្ត្រីថ្មីៗជាលំដាប់ ជាទីដែលម៉ាកយីហោនានាអាចលើកកម្ពស់ការយល់ដឹងអំពីម៉ាកយីហោរបស់ពួកគេ”។

លោក Sea Yen Ong ប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Spotify បានថ្លែងថា៖ “យើងមានក្តីរីករាយយ៉ាងខ្លាំងដែលបានពង្រីកទំនាក់ទំនងរបស់ក្រុមហ៊ុន Spotify ជាមួយក្រុមហ៊ុន Httpool និងមានពួកគេធ្វើជាតំណាងឱ្យអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់យើងក្នុងប្រទេសឡាវ និងកម្ពុជា។ ក្រុមហ៊ុន Httpool នឹងមានលទ្ធភាពពេញលេញដើម្បីធ្វើជាតំណាងឱ្យផលិតផលផ្សាយពាណិជ្ជកម្មជាសំឡេង វីដេអូ និងរូបភាពប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន Spotify នៅទូទាំងបណ្តាញលក់ទាំងអស់”។

ការផ្សាយពាណិជ្ជកម្មនៅលើផ្លែតហ្វមរបស់ក្រុមហ៊ុន Spotify

ដោយធ្វើឱ្យទៅជាលក្ខណៈក្នុងស្រុកទាំងស្រុង ផ្លែតហ្វមរបស់ក្រុមហ៊ុន Spotify ផ្តល់ជូនអ្នកផ្សាយពាណិជ្ជកម្មនូវជម្រើសចម្រុះមួយដើម្បីឱ្យអតិថិជនរបស់ពួកគេបានស្គាល់ផលិតផលរបស់ខ្លួន ដោយផ្អែកលើគោលដៅយុទ្ធនាការ និងរបៀបដែលអ្នកប្រើប្រាស់ភ្ជាប់ខ្លួនទៅនឹងផ្លែតហ្វមចាក់ផ្សាយតន្ត្រីនេះ។ ជម្រើសទាំងនេះរួមមានការផ្សាយពាណិជ្ជកម្មជាសំឡេង វីដេអូ និងរូបភាព។ អ្នកផ្សាយពាណិជ្ជកម្មអាចផ្សាយម៉ាកយីហោរបស់ខ្លួនទៅដល់អ្នកស្តាប់តន្ត្រីសកម្មបាន ដែលបច្ចុប្បន្នពួកគេជ្រើសយកការស្តាប់តន្រ្តីតាមឧបករណ៍អេឡិចត្រូនិចនានា ដូចជាទូរស័ព្ទចល័ត កុំព្យូទ័រលើតុ ឧបករណ៍បំពងសំឡេងដែលមានភ្ជាប់អ៊ីនធឺណិត ឧបករណ៍លេងហ្គេម និងផ្សេងៗទៀត។ នៅទូទាំងពិភពលោក អ្នកប្រើប្រាស់សេវា Spotify Free ចំណាយពេលជាមធ្យម ២ម៉ោងកន្លះក្នុងមួយថ្ងៃ ដើម្បីស្តាប់តន្រ្តីនៅលើផ្លែតហ្វមរបស់ក្រុមហ៊ុនតាមរយៈឧបករណ៍អេឡិចត្រូនិចផ្សេងៗ។

20191210_Spotify_Portraits_Copyright_RhysNgo_188

Anna Gorka

ចប់

សម្រាប់ព័ត៌មានបន្ថែម

Spela Marusic ប្រធានផ្នែកទំនាក់ទំនងសាធារណៈពិភពលោករបស់ក្រុមហ៊ុន Httpool ([email protected])

Rucha Bhalekar ប្រធានផ្នែកទីផ្សារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Httpool ([email protected])

អំពីក្រុមហ៊ុន Httpool

ក្រុមហ៊ុន Httpool គឺជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន Aleph Holding ដែលវិនិយោគលើផ្លែតហ្វមផ្សព្វផ្សាយឌីជីថលឈានមុខជាគេច្រើននៅទូទាំងតំបន់អឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុនគាំទ្រដល់កំណើនរបស់ផ្លែតហ្វមទាំងនេះ និងជំរុញឱ្យមានលទ្ធផលអាជីវកម្មសម្រាប់អ្នកផ្សាយពាណិជ្ជកម្មបែបប្រពៃណី និងអ្នកផ្សាយពាណិជ្ជកម្មបង់ប្រាក់នៅទូទាំងទីផ្សារជាង ៣០។ ដោយផ្អែកលើបណ្តុំប្រកបដោយភាពច្នៃប្រឌិតនៃបច្ចេកវិទ្យានិងដំណោះស្រាយលទ្ធផលការងារ ក្រុមការងារដែលមានបទពិសោធន៍ និងបទពិសោធទីផ្សារដ៏ទូលំទូលាយ ក្រុមហ៊ុន Httpool អាចជួយឱ្យអ្នកផ្សាយពាណិជ្ជកម្មភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេបានតាមរយៈមធ្យោបាយផ្សេងៗប្រកបដោយប្រសិទ្ធភាពបំផុត ដែលបង្កើនផលចំណេញពីការវិនិយោគឥតឈប់ឈរ។

ផ្លែតហ្វមផ្សព្វផ្សាយឈានមុខគេនានាដូចជា Twitter, Facebook, Spotify, LinkedIn, Snapchat, Warner Music, Outbrain និង Brainly បានតែងតាំងក្រុមហ៊ុន Httpool ឱ្យធ្វើជាដៃគូលក់ផ្តាច់មុខរបស់ពួកគេនៅទូទាំងទីផ្សារអឺរ៉ុប និងអាស៊ីមួយចំនួន។ ក្រុមហ៊ុន Httpool មានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយមានការិយាល័យជាច្រើនកន្លែងនៅទូទាំងតំបន់អឺរ៉ុបកណ្តាល តំបន់ណូឌិក (Nordics) តំបន់បាល់ទិចនិងបាល់កាន ប្រទេសរុស្ស៊ី តំបន់ CIS និងអាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន Aleph ក្តោបក្តាប់ផ្លែតហ្វមលំដាប់ពិភលោកធំៗជាង ២០ ក្នុងទីផ្សារជាង ៥០ នៅទូទាំងពិភពលោក។

គេហទំព័រ www.httpool.com

អំពីក្រុមហ៊ុន Spotify

ក្រុមហ៊ុន Spotify បានផ្លាស់ប្តូររបៀបនៃការស្តាប់តន្រ្តីជារៀងរហូត នៅពេលដែលយើងបានដាក់ដំណើរការផ្លែតហ្វមចាក់ផ្សាយបន្តផ្ទាល់តន្រ្តីក្នុងឆ្នាំ២០០៨។ បេសកកម្មរបស់យើងគឺបញ្ចេញសក្តានុពលនៃភាពច្នៃប្រឌិតរបស់មនុស្សតាមរយៈការផ្តល់ជូនសិល្បៈករសិល្បៈការនីដែលមានភាពច្នៃប្រឌិតរាប់លាននាក់នូវឱកាសមួយដើម្បីឱ្យពួកគេទទួលបានប្រាក់ចំណូលពីសិល្បៈនិងអ្នកគាំទ្ររាប់ពាន់លាននាក់របស់ខ្លួន ឱកាសទទួលបានភាពរីករាយ និងកាជំរុញចិត្តពីអ្នកច្នៃប្រឌិតទាំងនេះ។ អ្វីៗដែលយើងធ្វើគឺដោយសារក្តីស្រលាញ់របស់យើងចំពោះតន្ត្រី។

ស្វែងរក គ្រប់គ្រង និងចែករំលែកតន្រ្តីជាង ៧០លានបទ រួមទាំងចំណង podcast ជាង ២,២លានដោយឥតគិតថ្លៃ ឬដំឡើងកម្រិតសេវាទៅកាន់សេវា Spotify Premium ដើម្បីទទួលបានសេវាពិសេសៗ រួមទាំងគុណភាពសំឡេងល្អជាងមុន និងទទួលបានបទពិសោធស្តាប់តន្ត្រីទៅតាមតម្រូវការ អហ្វឡាញ និងគ្មានការផ្សាយពាណិជ្ជកម្ម។

សព្វថ្ងៃនេះ យើងគឺជាក្រុមហ៊ុនផ្តល់សេវាចុះឈ្មោះជាវការចាក់ផ្សាយបន្តផ្ទាល់តន្ត្រីដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពលោកដោយមានអ្នកប្រើប្រាស់ជាង ៣៤៥នាក់ រួមទាំងអ្នកចុះឈ្មោះជាវសេវា Spotify Premium ចំនួន ១៥៥លាននាក់នៅទូទាំងទីផ្សារចំនួន ១៧៨។ យើងក៏ជាក្រុមហ៊ុនមួយដែលរកប្រាក់ចំណូលច្រើនបំផុតនៃធុរកិច្ចតន្រ្តីនាពេលសព្វថ្ងៃនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែម រូបភាព ឬទាក់ទងទៅកាន់ក្រុមការងារផ្នែកព័ត៌មាន សូមចូលទៅកាន់គេហទំព័រ https://newsroom.spotify.com/.