បាបកម្មមានពិត ចូរកុំប្រព្រឹត្តិរឿងទាំង ៥ នេះ បើអ្នកមិនចង់ឲ្យជីវិតធ្លាក់ដុនដាប

មិនបាច់ទៅខំអង្គុយបន់ស្រន់ចង់បានរឿងល្អក្នុងជីវិតនោះទេ ប្រសិនអ្នកនៅប្រព្រឹត្តិរឿងទាំង ៥ យ៉ាងនេះ ព្រះក៏មិនអាចជួយអ្នកបានដែរ៖

៥) កុំមើលរំលងឪពុកម្តាយ

1

ធ្វើល្អនឹងអ្នកក្រៅ ធ្វើល្អចំពោះមុខគេ តែមើលរំលងគុណម្តាយឪពុកនៅឯផ្ទះ នោះជាការរំលងគុណដ៏ធំបំផុតក្នុងជីវិត។ ដោយសារតែអ្នកទាំងពីរនេះហើយ ជាអ្នកផ្តល់កំណើតនិងចិញ្ចឹមបីបាច់អ្នកតាំងពីបាតជើងក្រហម មកទល់ពេលនេះ ហើយនៅក្នុងគម្ពីរព្រះពុទ្ធសាសនាក៏បានដំណាលថា គុណម្តាយឪពុកធំណាស់ ទោះសងជាលុយរាប់លានដុល្លារ ក៏មិនស្មើដែរ ដូច្នេះហើយអ្នកត្រូវតែគោរពមើលថែអ្នកទាំងពីរដល់ថ្ងៃចុងក្រោយ។

មនុស្សដែលធ្វើល្អដាក់អ្នកមានគុណ នឹងរមែងទទួលបានពាក្យជូនពរ ដែលពាក្យទាំងនោះសក្ដិសិទ្ធិជាងកន្លែងណាៗទាំងអស់។ អ្នកសង្កេតមើលទៅ មនុស្សដែលរមិលគុណឪពុកម្ដាយ មិនងាយនឹងមិនបានទេ ហើយបើជួបលាភសំណាង ក៏ត្រឹមតែរយៈពេលខ្លីដែរ។

៤) កុំលោភលន់ចង់បានរបស់អ្នកដទៃ

2

បើវាមិនមែនជារបស់អ្នក ក៏កុំចង់បានវាអី។ មិនថាតែប្រពន្ធគេ ប្តីគេ ទ្រព្យសម្បត្តិគេ បើយើងមិនមែនជាអ្នកបង្កើតវា កែច្នៃវាដោយខ្លួនឯង ចូរកុំព្យាយាមដណ្តើមយកវាមកអី។ ចំណង់នៃការចង់បានហួសប្រមាណ រមែងនាំឲ្យអ្នកធ្លាក់ក្នុងរណ្តៅឈឺចាប់ទៅថ្ងៃមុខ ដែលពិបាកស្រោចស្រង់រួច។

៣) កុំសម្លាប់ច្រើន

3


សម្លាប់នេះមិនសំដៅលើការឆក់យកជីវិតមនុស្សឬសត្វ តែជាការសម្លាប់ការជឿទុកចិត្ត ការសន្យាដែលបានផ្តល់ទៅឲ្យគេហើយ តែខ្លួនឯងបែរជាធ្វើមិនបាន វាស្មើនឹងការបោកប្រាស់ បោកបញ្ឆោតបេះដូង និងការជឿទុកចិត្តរបស់អ្នកដទៃអ៊ីចឹងដែរ។

ទម្លាប់នៃការប្រព្រឹត្តិបែបនេះ យូរទៅអ្នកនឹងលែងមានគេជឿទុកចិត្ត ធ្វើអ្វីក៏គ្មានអ្នកហ៊ានសហការជាមួយ ហើយអាជីពការងារ និងការរកស៊ីទាំងឡាយ នឹងមិនចម្រុងចម្រើនទៅបានឡើយ។

២) កុំលួច

4

ដើរលើផ្លូវសុចរិត កុំប្រព្រឹត្តិអំពើលួច ឆក់ ប្លន់របស់អ្នកដទៃ ព្រោះអ្នកកំពុងបំផ្លាញជីវិតគ្រួសាររបស់គេហើយ។ អ្នកធ្វើអ្វី បង្កអ្វី អ្នករមែងនឹងជួបការបាត់បង់ស្រដៀងគ្នានោះនៅថ្ងៃណាមួយ ដោយមិនរង់ចាំជាតិក្រោយឡើយ។

១) កុំមាក់ងាយគេ

Ice_screenshot_20210702 125446

ខ្លួនឯងបានឡើងខ្ពស់ បានឡើងដល់ចំណុចកំពូល ក៏កុំមាក់ងាយអ្នកដទៃ តែគួរប្តូរមកជាពាក្យលើកទឹកចិត្ត ពាក្យណែនាំល្អៗឲ្យគេអាចឈានមកដល់ចំណុចល្អប្រសើរក្នុងជីវិតដូចជាខ្លួនដែរ នោះហើយជាគុណបុណ្យពិតប្រាកដ ដែលអ្នកអាចធ្វើបាន។

ការជួយស្រោចស្រង់ជីវិតសត្វលោក មិនចាំបាច់តែទៅផ្តល់គ្រប់យ៉ាងឲ្យគេ ផ្តល់ការសប្បាយរីករាយឲ្យគេ តែការផ្តល់នូវពាក្យល្អៗ ការបង្ហាញផ្លូវល្អៗនេះហើយ ដែលជាទង្វើអ្នកគប្បីធ្វើ ហើយគុណបុណ្យនឹងសងត្រលប់មកវិញ ទោះអ្នកមិនរំពឹងនឹងចង់បាន ក៏អ្នកនឹងត្រូវតែបាននៅថ្ងៃណាមួយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក