ត្រីដែលហែលបញ្ច្រាស់ទឹកគឺជាត្រីដែលរស់, មនុស្សដែលឈ្នះការលំបាកនឹងទទួលបានជោគជ័យ

ពេលខ្លះវាមិនសំខាន់ថាអ្នកជានរណានោះទេ អ្វីដែលចាំបាច់ត្រូវបង្ហាញនោះគឺជាអ្វីដែលនៅពីក្រោយនៃសុភមង្គលនិងការរងទុក្ខ គ្រួសាររីករាយ ឬភាពឯកកោ។

នៅពេលអ្នកចុះពីទីទួលគឺងាយស្រួល ប៉ុន្តែបើសិនជាអ្នកឡើងទៅទៅខ្ពស់អ្នកនឹងមានអារម្មណ៍ថាពិបាកណាស់។ មនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានជីវិតស្ងប់ស្ងាត់និងសន្តិភាព។ រស់ក្នុងភាពមិននឿយហត់ មិនចង់ពិបាក ប៉ុន្តែជីវិតរបស់មនុស្សគឺត្រូវតែនឿយមុន ទើបស្រនុកក្រោយហើយក៏ប្រហែលជាអាចលំបាករហូតដល់អ្នកបានត្រឡប់ទៅជាធូលីដី។

ការរងទុក្ខគឺជីវិតភាពនឿយហត់គឺជាការងារ។ ការផ្លាស់ប្តូរជោគវាសនាតម្រូវឱ្យមានវិន័យជាក់លាក់។ ប្រសិនបើអ្នកពិបាកក្នុងជីវិតចូរចាំថានេះជាផ្លូវដែលអ្នកត្រូវដើរឆ្លងកាត់។ ផ្លូវទៅកាន់ភាពជោគជ័យមិនមានកន្លែងងាយស្រួលទេហើយការស្វែងរកសំណាងគឺតែងតែជាក្តីសុបិនរបស់មនុស្សជោគជ័យ។

Screen Shot 2021 07 02 At 1.43.48 PM

បើអ្នកមានក្តីសុបិនហើយ ចូរធ្វើឱ្យអ្នកកាន់តែអស្ចារ្យដោយសារតែភាពអស្ចារ្យអ្នកបង្កើតក្តីសុបិនកាន់តែច្រើន។ ក្នុងនាមជាមនុស្សដែលទទួលបានរង្វាន់ពីទេវត្តាដើម្បីធ្វើនូវសេចក្តីល្អ សម្រាប់ការរៀនសូត្រ និងមានចំណេះដឹងដើម្បីអនុវត្តឈានទៅទទួលបានជោគជ័យ។

តើអ្នកជានរណាពេលខ្លះអ្នកមិនមានបញ្ហាអ្វីដែលចាំបាច់ត្រូវប្រាប់គេដទៃហើយអ្វីដែលនៅពីក្រោយខ្នងនៃសុភមង្គល និងការរួមសុខរួមទុក្ខជាមួយគ្រួសាររីករាយ ឬភាពឯកកោ។

Screen Shot 2021 07 02 At 1.43.59 PM

មនុស្សបង្កើតគំនិតដើម្បីធ្វើសកម្មភាព ហើយសកម្មភាពបង្កើតលទ្ធផល។ នៅពេលអ្នករស់នៅជាមួយគំនិត លទ្ធផលនឹងរត់មករកអ្នកដូចគ្នា។

សង្គមសព្វថ្ងៃនេះពោរពេញដោយរឿងលំបាកៗរាប់សែនរាប់ពាន់ក៏ជាអ្វីដែលអ្នកមិនអាចជៀសវាងបានដែរ។ ទោះយ៉ាងណាក៏ដោយមានការលំបាកក្នុងការស្វែងយល់ពីដួងចិត្ត មនុស្សមានឧបសគ្គក្នុងការស្វែងយល់ពីខ្លួនឯង។

មនុស្សជោគជ័យគឺជាមនុស្សម្នាក់ដែលដឹងថាគាត់ជានរណា ដើម្បីយល់ពីអ្នកដទៃដំបូងគាត់ត្រូវតែយល់ពីខ្លួនឯងជាមុនសិន។ ប្រសិនបើអ្នកមិនទាំងយល់និងស្រឡាញ់ខ្លួនឯងផងអ្នកមិនមានសិទ្ធិរំពឹងថាអ្នកដទៃនឹងយល់ពីអ្នកទេ។

ការបរាជ័យគ្មានអ្វីគួរឱ្យខ្លាចទេ ហើយភាពលំបាកគឺជាម្ចាស់នៃប្រាជ្ញា។ នៅពេលអ្នកប្រឈមមុខនឹងការលំបាកវាក៏ជាឱកាសមួយសម្រាប់អ្នកដឹងពីវិធីទាញយកប្រយោជន៍ពីវាដើម្បីទទួលបានជោគជ័យ។ ការយកឈ្នះលើភាពលំបាកគឺសមណាស់នឹងទទួលបានសុភមង្គលពិត៕

អត្ថបទដោយ៖ វីរៈ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក